January 14, 2026

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

adm

មេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាមេរិក ប្រចាំប៉ាស៊ីហ្វិក (USARPAC) នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា តបតាមការអញ្ជើញរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ឯកឧត្តម នាយឧត្ដមសេនីយ៍ រ៉ូណាល់ ខ្លាក (RONALD P. CLARK) មេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាមេរិក...

រដ្ឋាភិបាលថ្មីរបស់អាម៉េរិកនៅតែបន្តជួយកម្ពុជា បោសសម្អាតគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាម តាមកិច្ចសន្យាដែលមានស្រាប់។ រាជធានីភ្នំពេញ៖ យើងតាមសេចក្តីជូនដំណឹងរបស់មជ្ឍមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា-CMAC បានជូនដំណឹងតាមបណ្តាញសង្គមរបស់ខ្លួន នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ (ត្រូវនឹងថ្ងៃទី១៩នៅសហរដ្ឋអាម៉េរិក) ។ អង្គភាពស៊ីម៉ាក់បានទទួលព័ត៌មានពីអង្គការដែលទទួលជំនួយពីសហរដ្ឋអាម៉េរិកដែលជាអង្គការដៃគូសហការជាមួយអង្គភាពស៊ីម៉ាក់នោះ បានបញ្ជាក់ថា បានទទួលការលើកលែង(waver) ពីរដ្ឋាភិបាលអាម៉េរិកឱ្យបើក និងបន្តកិច្ចសហប្រតិបត្តិការបោសសម្អាតគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមឡើងវិញតាមកិច្ចសន្យាដែលមានស្រាប់។ ដោយមានការយកចិត្តទុកដាក់យ៉ាងខ្ពង់ខ្ពស់បំផុតពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត...

លោកជំទាវ ពេជ ម៉ារ៉ែន ប្រធានសាលាដំបូងខេត្តតាកែវ ត្រូវបានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដាក់វិន័យការងារ (ផ្លាស់ដោយបង្ខំ ទៅជាអនុប្រធានសាលាដំបូងខេត្តណាមួយ)ដោយសារដោះលែងទណ្ឌិត(អ្នកទោស) ១រូបជាប់ទោសពីបទឃាតកម្ម។ ភ្នំពេញ ៖ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសស្ដីពី វិន័យការងាររបស់ លោកជំទាវ ពេជ ម៉ារ៉ែន...

ស្នងការនគរបាលរាជធានីភ្នំពេញ បញ្ឈរជើងអធិការរងខណ្ឌសែនសុខ ហឿង វឿន និងនគរបាលអន្តរាគមន៍ មាស ភារម្យ ដែលប៉ះទង្គិចជាមួយលោកបណ្ឌិត សុខ ទូច។ (ភ្នំពេញ)៖ ករណីប៉ះទង្គិចជាមួយលោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងក្រុមនគរបាលត្រួតពិនិត្យជាតិអាកុល ក្នុងខណ្ឌសែនសុខ នៅពេលនេះលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ...

-ថ្ងៃពុធ ខែកុម្ភៈ ឆ្នាំ២០២៥ ប្រធានាធិបតីអាមេរិកលោក Donald Trump បានហៅប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ថាជា «ជនផ្តាច់ការ» លោក Trump ចោទប្រកាន់អ៊ុយក្រែនថាបានចាប់ផ្តើមសង្រ្គាមជាមួយនឹងរុស្ស៊ី។ ការចោទប្រកាន់របស់លោក Trump ដែលបានបង្ហោះនៅលើបណ្តាញសង្គម Truth Social របស់គាត់បានកើតឡើងតែប៉ុន្មានម៉ោងបន្ទាប់ពី...

សម្តេចតេជោ ហ៊ុន សែន ករណី បណ្ឌិត សុខ ទូច ជាមួយនគរបាលសូមបងប្អូនជនរួមជាតិបញ្ចប់រឿងនេះត្រឹមនេះ«បញ្ឍប់ថែមសាំងចាក់លើភ្លើង»តាមរបៀបឈ្នះ ឈ្នះនិងសហការគ្នា បន្តការងាររៀងៗខ្លួន។ ករណីបណ្ឌិត សុខ ទូច ជាមួយនគរបាលចរាចរណ៍បានក្លាយជាអាជីវកម្ម ដោយមិនដឹងខ្លួន។ អ្នកមិនចូលចិត្តបណ្ឌិត សុខ ទូច បាន ថែមអំបឹលប្រហុកដើម្បីទាញទម្លាក់...

រាជធានីភ្នំពេញោ៖ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ: តាមបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ចំពោះករណីដែលសមត្ថកិច្ចចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិស្រវឹងនៅខណ្ឌសែនសុខ កាលពីយប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលមានបញ្ហានៅគោលដៅអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ជាមួយលោកបណ្ឌិត សុខ ទូច ដោយឯកឧត្តមស្នងការបានឲ្យការិយាល័យបុគ្គលិក  អញ្ជើញមន្រ្តីនគរបាលចុះអនុវត្តច្បាប់ចរាចរណ៍គោលដៅខណ្ឌសែនសុខ មកសួរនាំនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ...

ទស្សនាវីដេអូ សូមចុច=>https://fb.watch/xPTcZ5TpMB/ (ភ្នំពេញ)៖ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ត្រូវបានកម្លាំងនគរបាលហៅផ្លុំអាល់កុល រហូតកើតជាជម្លោះពាក្យសម្តី។ លោក សុខ ទូច បានរៀបរាប់លើបណ្តាញសង្គមរបស់លោកថា ក្រោយពីចុះស្រាវជ្រាវអស់រយ:ពេល៣ថ្ងៃ ដើរឡើងភ្នំផង បើកឡានផង មកដល់ភ្នំពេញយប់ទៅហើយ ប៉ុន្តែរីករាយណាស់បានទៅដល់ទិសដៅដែលគ្រោងទុក និងបានណាត់អ្នកប្រវត្តិសាស្រ្តប្រជុំថ្ងៃស្អែក បន្ទាប់មកក៏បានចូលហូបបាយ...

សមត្ថកិច្ចឃាត់ខ្លួនថៅកែស្រីជនជាតិវៀតណាមម្នាក់ ជាប់ពាក់ព័ន្ធការនាំចូល និងស្តុកទឹកឃ្មុំក្លែងបន្លំ ប្រហែល ២០តោន (ព័ត៌មានបឋម) ភ្នំពេញ ៖ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ បានធ្វើការឃាត់ខ្លួនថៅកែស្រីជនជាតិវៀតណាមម្នាក់ ជានាយកក្រុមហ៊ុន CHAN HONEY IMPORT EXPO RT CO.,LTD បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៤...

💡ប្រយោជន៍វិជ្ជា កាលពីអត្ថបទមុនធ្លាប់បាននិយាយពីចំណងជើងមួយថា “វិជ្ជានាំឱ្យទៅជិតអ្នកធំ” ដែលជាការនិយាយប្រយោជន៍មួយជ្រុង។ ចំណែកអត្ថបទនេះ ខ្ញុំនឹងបង្ហាញប្រយោជន៍វិជ្ជាតាមរយៈគំនិតក្នុងសៀវភៅស្រីហិតោបទេសភាគទី១ដោយបកស្រាយតាមគតិយល់ឃើញ។ វិជ្ជា មានន័យថា សេចក្ដីដឹងច្បាស់; ការចេះដឹង, ចំណេះ។ លក្ខណៈរបស់វិជ្ជាគឺកាត់ថ្លៃមិនបាន, មិនចេះរេចរឹលដោយចោរលួចឬចោលប្លន់ កណ្តៀរកោរកណ្តុរកាត់។ វិជ្ជាគេប្រៀបទៅជាស្ពានចម្លងជនពីទាបទៅខ្ពស់, ពីល្ងង់ទៅចេះ, ពីថោកថយ ទៅថ្លៃថ្នូរ, ប្រៀបទៅប្រទីប ភ្លឺទាំងយប់...

You may have missed

Copyright © All rights reserved. | Newsphere by AF themes.