ថ្ងៃទី៣០ខែមីនា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារលិខិតអបអរសាទរចំពោះការបង្កើតអង្គការទិន្នន័យសកល។ លោក Xi Jinping បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះសកលលោកកំពុងពន្លឿនការបោះជំហានចូលយុគសម័យArtificial intelligence តួនាទីជាំធនធានមូលដ្ឋាននិងកម្លាំងចលករខាងនវានុវត្តន៍នៃទិន្នន័យត្រូវបានរំលេចឡើងពីមួយថ្ងៃទៅមួយថ្ងៃ ។ អង្គការទិន្នន័យសកលដែលមានវត្ថុបំណង “បំពេញគម្លាតខាងទិន្នន័យ បញ្ចេញតម្លៃនៃទិន្នន័យ ស្តារភាពរុងរឿងនៃសេដ្ឋកិច្ចឌីជីថល ” បានផ្តល់ជាវេទិកាមានអំណោយផលដើម្បីធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការអន្តរជាតិខាងទិន្នន័យ និងធ្វើឱ្យអភិបាលកិច្ចទិន្នន័យសកលមានសុក្រឹតភាព។ លោក Xi Jinping បានគូសបញ្ជាក់ថា ប្រទេសចិននឹងប្រកាន់ខ្ជាប់នូវទស្សនៈរួមគ្នា ពិភាក្សារួមគ្នា កសាងនិងចែករំលែកជាមួយគ្នា គាំទ្រអង្គការទិន្នន័យសកលឱ្យដើរតួនាទីរបស់ខ្លួន ធ្វើការជាមួយបណ្តាភាគីនានាដើម្បីប្រមូលផ្តុំគំនិតឯកភាពរួមផ្នែកបទប្បញ្ញត្តិអភិបាលកិច្ចទិន្នន័យ ជំរុញនវានុវត្តន៍ឌីជីថល បញ្ញាសិប្បនិម្មិតនិងបច្ចេកទេស ក៏ដូចជារបៀបរៀបរយនៃលំហូរសុវត្ថិភាពទិន្នន័យនិងការអភិវឌ្ឍការប្រើប្រាស់ប្រកបដោយប្រសិទ្ធិភាពខ្ពស់ ផ្តល់សេវាសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលសកលឱ្យបានល្អប្រសើរ ធ្វើឱ្យភាគលាភនៃទិន្នន័យផ្តល់ផលប្រយោជន៍កាន់តែល្អដល់ប្រជាជននៃប្រទេសនានា៕
ព័ត៌មានថ្មីៗ
(ភ្នំពេញ)៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ នេះ បានសម្រេចចោទប្រកាន់ និងបង្គាប់ឱ្យឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទ សរុបចំនួន ៦៥នាក់ ក្នុងនោះមានជនជាតិចិន៨នាក់ និងជនជាតិខ្មែរ៥៧នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam។ គួររម្លឹកថា ជនសង្ស័យទាំង៦៥នាក់នេះ ត្រូវបានសមត្ថកិច្ច នៃគណៈបញ្ជាការរដ្ឋបាលរាជធានីភ្នំពេញឃាត់ខ្លួន ក្នុងប្រតិបត្តិការចុះស្រាវជ្រាវបង្ក្រាប...
ក្រុមគ្រួសារពលរដ្ឋជាជនភៀសសឹក ស្ថិតនៅក្នុងក្រុងសំរោង និងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ចំនួន២០៣ គ្រួសារ បានទទួលផ្ទះពីរាជរដ្ឋាភិបាលកម្ពុជាដោយប្រគល់ជូនដោយផ្ទាល់ពីរដ្ឋបាល ខេត្តឧត្តរមានជ័យ។ ខ្នងផ្ទះចំនួន២០៣ខ្នងនេះត្រូវបានសាងសង់ឡើង តាមស្តង់ដារបច្ចេកទេស រឹងមាំ និងមានរៀបចំជាប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធចាំបាច់មួយចំនួន ដើម្បីសម្រួលដល់ការរស់នៅជាប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ គួរបញ្ជាក់ផងដែរថា ដើម្បីធានាបាននូវយុត្តិធម៌ និងតម្លាភាព រដ្ឋបាលខេត្តបានរៀបចំយន្តការ «ចាប់ឆ្នោត» ដោយផ្ទាល់ដៃពីសំណាក់សាមីខ្លួន ដើម្បីកំណត់យកលេខផ្ទះ...
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់នៃ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានអញ្ជើញចូលរួមកិច្ចប្រជុំជំនួបពិភាក្សា ស្តីពីគម្រោងរៀបចំព្រឹត្តិការណ៍ «នគរសង្រ្កាន្ត»នៅទីស្តីការក្រសួងព័ត៌មាន ដែលនិងគ្រោងរៀបចំពិធីនៅចំកណ្តាលរាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម នេត្រ ភក្ត្រា...
យោងតាមប្រភពសារព័ត៌មាន(CNN)បានឱ្យដឹងថា៖ ការផ្ទុះត្រូវបានរាយការណ៍ថានៅក្នុងទីក្រុងជាច្រើនរបស់អ៊ីរ៉ង់ រួមទាំងរដ្ឋធានីតេអេរ៉ង់ បន្ទាប់ពីអ៊ីស្រាអែល និងសហរដ្ឋអាមេរិកបានបើកការវាយប្រហារនៅព្រឹកថ្ងៃសៅរ៍នេះ។ ការវាយប្រហារទាំងនេះបានកើតឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចំណាយពេលជាច្រើនសប្តាហ៍គំរាមកំហែងវាយប្រហារអ៊ីរ៉ង់លើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ក៏ដូចជាការបង្ក្រាបក្នុងស្រុកនៅអ៊ីរ៉ង់ ដែលបានស..ម្លា..ប់អ្នកតវ៉ារាប់ពាន់នាក់។ ការចរចាដោយប្រយោលកំពុងបន្តរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់លើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ទល់នឹងផ្ទៃខាងក្រោយនៃការកសាងយោធាកាន់តែទូលំទូលាយរបស់សហរដ្ឋអាមេរិកនៅមជ្ឈិមបូព៌ា។ អ៊ីស្រាអែលបានប្រកាសអាសន្នទូទាំងប្រទេស នៅពេលដែលការវាយប្រហារត្រូវបានធ្វើឡើង ដោយរំពឹងថានឹងមានការសងសឹករបស់អ៊ីរ៉ង់។ #CNN
យោងតាមប្រភពព័ត៌មាន របស់លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា៖ ខេត្តព្រះវិហារ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង១០:០០នាទី ក្រុមសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍...
(ភ្នំពេញ)៖ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែកុម្ភៈឆ្នាំ២០២៦ នាសាលចតុម្មុខមង្គល ក្រសួងព័ត៌មាន បានបើកវគ្គបណ្ដុះបណ្ដាលដល់អ្នកសារព័ត៌មានស្ដីពី '' ការលើកកម្ពស់ការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តសម្រាប់អ្នកសារព័ត៌មាន '' តាមរយៈគណៈកម្មការអភិវឌ្ឍន៍មូលធនមនុស្សក្នុងវិស័យព័ត៌មាននិងសោតទស្សន៍។ ឯកឧត្តម ឆាយ សុផល រដ្ឋលេខាធិការ ជាតំណាងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន...
ខេត្តក្រចេះ៖ ស្រុកចិត្របុរី នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ កូនផ្សោតថ្មី១ក្បាល ដែលបានចាប់កំណើតចំថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ ជាថ្ងៃដែលគេកំណត់ថាជាថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ ត្រូវបានក្រុមស្រាវជ្រាវនៃរដ្ឋបាលជលផលនិងអង្គការ WWF ប្រទះឃើញនិងផ្តិតយករូបភាពនៅតំបន់អភិរក្សអន្លង់ផ្សោតកាំពី ស្រុកចិត្របុរី ខេត្តក្រចេះ ៕
( ភ្នំពេញ ) - សត្វពង្រូលមួយក្បាលមានទម្ងន់ប្រហែលជា៨ គីឡូក្រាម ត្រូវបានប្រទះឃើញនៅក្នុង ភូមិស្រែជម្រៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមការសាកសួរបងប្រុសឈ្មោះ កេង សៅលាភ អាយុ៥៣ឆ្នាំ ដែលរស់នៅទីតាំងខាងលើបានរៀបរាប់ថា : សត្វពង្រូលមួយក្បាលនេះ គាត់បានប្រទះឃើញនៅម៉ោងប្រហែលជា១១.៣០ នាទីយប់...
យោងតាមការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គមរបស់ ឯកឧត្តម ផន រឹម អ្នកនាំពាក្យនៃក្រសួងសាធារណការបានឱ្យដឹងថា៖ ស្ពាននេះសម្រេចការសាងសង់បាន៣៩,២%ហើយ គិតត្រឹមដើមខែកុម្ភៈ ឆ្នាំ និងបានដំណើរការសាងសង់ដោយរលួន និងមិនយឺតជាងផែនការគ្រោងទុកទេ។ ស្ពានដីឥដ្ឋ-ថ្មគរ កគ្រោងបញ្ចប់ការសាងសង់នៅអំឡុងឆ្នាំ២០២៨ ដែលមានរយៈសាងសង់៤៨ខែ។ ស្ពានដីឥដ្ឋ-ថ្មគរ បើកការដ្ឋានសាងសង់រួមគ្នាជាមួយគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន...
