April 1, 2026

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

សត្វពង្រូលមួយក្បាល ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ នៅក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ…!

( ភ្នំពេញ ) – សត្វពង្រូលមួយក្បាលមានទម្ងន់ប្រហែលជា៨ គីឡូក្រាម ត្រូវបានប្រទះឃើញនៅក្នុង ភូមិស្រែជម្រៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមការសាកសួរបងប្រុសឈ្មោះ កេង សៅលាភ អាយុ៥៣ឆ្នាំ ដែលរស់នៅទីតាំងខាងលើបានរៀបរាប់ថា : សត្វពង្រូលមួយក្បាលនេះ គាត់បានប្រទះឃើញនៅម៉ោងប្រហែលជា១១.៣០ នាទីយប់ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ នៅប្រឡាយខាងមុខផ្ទះគាត់ផ្ទាល់។ ក្រោយមកគាត់បានយកមករក្សាទុក និងមានបំណងស្ម័គ្រចិត្តប្រគល់ជូនទៅ ខាងអភិរក្សសត្វព្រៃ ដើម្បីថែរក្សាបន្ត ព្រោះសត្វប្រភេទនេះ ជាប្រភេទសត្វកម្រដែលត្រូវការពារទុកអោយមនុស្សជំនាន់ក្រោយបានស្គាល់។

យោងតាមការលើកឡើងរបស់មន្ត្រីនៃមជ្ឈមណ្ឌលសង្រ្គោះសត្វព្រៃភ្នំតាម៉ៅ បានបញ្ជាក់ថា : ប្រភេទសត្វពង្រូលនេះ ជាប្រភេទសត្វកម្រ ដែលត្រូវការ ការចូលរួមថែរក្សាការពារយ៉ាងយកចិត្តទុកដាក់ បង្ការខ្លាចផុតពូជ ម្យ៉ាងសត្វប្រភេទនេះ ក៏ប្រឈមនឹងទីផ្សារការជួញដូរផងដែរ។
ជាចុងក្រោយ ជួសមុខអោយមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រជាពលរដ្ឋដែលរើសបាន ហើយនិងបានសម្រេចចិត្តប្រគល់សត្វពង្រូលនេះ ជូនដល់មជ្ឈមណ្ឌលដើម្បីថែរក្សាបន្ត។

( រួមគ្នា ថែរក្សា អភិរក្ស សត្វព្រៃ )

Copyright © All rights reserved. | Newsphere by AF themes.