កម្ពុជាកំពុងសាងសង់វិទ្យាស្ថាន នាយទាហានពហុជំនាញដើម្បីពង្រឹងដែនការពារជាតិ
យោងតាមរបាយការចុះផ្សាយតាមបណ្តាញសង្គមហ្វេសបុកនៃផេកផ្លូវការរបស់បញ្ជាការដ្ឋានរថក្រោះ រថពាសដែក កងទ័ពជើងគោកកម្ពុជា!
នៅថ្ងៃសុក្រ ២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ស៊ីថា មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ បញ្ជាការដ្ឋានរថក្រោះ រថពាសដែក បានអញ្ជើញចូលរួមត្រួតពិនិត្យអំពីវឌ្ឍនភាពការងារកសាងវិទ្យាស្ថាន នាយទាហានពហុជំនាញ ក្រោមអធិភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៌ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការ កងទ័ពជើងគោក ។

ប្រភព៖ បញ្ជាការដ្ឋានរថក្រោះកងទ័ពជើងគោកកម្ពុជា
