August 2, 2026

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

press

យោងតាមរបាយការចុះផ្សាយតាមបណ្តាញសង្គមហ្វេសបុកនៃផេកផ្លូវការរបស់បញ្ជាការដ្ឋានរថក្រោះ រថពាសដែក កងទ័ពជើងគោកកម្ពុជា! នៅថ្ងៃសុក្រ ២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ស៊ីថា មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ...

នៅថ្ងៃទី១៩ ខែកក្កដា ឯកអគ្គរាជទូត អ៊ូអិណុ អាត់ស៊ូស៊ី រួមជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានចុះហត្ថលេខា និងផ្លាស់ប្តូរលើលិខិតប្ដូរសារ ស្តីពីជំនួយសន្តិសុខផ្លូវការ (OSA) ដែលមានទឹកប្រាក់ចំនួន ៥០០លានយ៉េន(ប្រមាណ ៣លានដុល្លារអាម៉េរិក)។ គម្រោងនេះ នឹងផ្តល់នូវឧបករណ៍បញ្ជូនសារ...

កាលពីថ្ងៃទី​១៤ខែកក្កដា ​កិច្ចប្រជុំ​ស្តីពី​ដៃគូសហការ​ផលិត​ភាពយន្ត​ទូរទស្សន៍និង​ភាពយន្ត​ខ្នាតធំនៃ​អគ្គស្ថានីយ​វិទ្យុនិងទូរទស្សន៍​មជ្ឈិមចិនបាន​បើកធ្វើនៅ​ក្រុងប៉េកាំង ។ ​លោក​ Shen ​Haixiong ​អនុរដ្ឋមន្ត្រី​នៃក្រសួង​ឃោសនាការ​នៃគណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនីស្តចិន​និងជា​អគ្គនាយកនៃ​អគ្គស្ថានីយ​វិទ្យុនិងទូរទស្សន៍​មជ្ឈិមចិន ​លោកស្រី​ Gao ​Xiaoli ​អនុប្រធាននៃ​តុលាការប្រជាជន​កំពូលចិន​និងលោក​ Shahbaz ​Khan ​តំណាង​អង្គការ​យូណេស្កូប្រចាំ​នៅចិនជាដើម​បានអញ្ជើញ​ចូលរួម​សកម្មភាពនេះ ​និងសម្ពោធ​ដំណើរការ​ការចាក់ផ្សាយ​ភាពយន្ត​ទូរទស្សន៍​និងភាពយន្ត​ខ្នាតធំល្អៗ​នៃ​អគ្គស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិមចិន​ប្រចាំឆមាស​ទីពីរ​ឆ្នាំ២០២៦​ ។ លោកស្រី ​Jiang ​Haiqing ​សមាជិក​ក្រុមអ្នក​និពន្ធនៃ​អគ្គស្ថានីយ​វិទ្យុនិង​ទូរទស្សន៍​មជ្ឈិម​ចិនបានថ្លែង​ថា ឆ្នាំ២០២៦ជា​ការចាប់ផ្តើម​អនុវត្ត“ផែនការ​អភិវឌ្ឍន៍ជាតិ៥​ឆ្នាំទី១៥”​របស់ចិន​ ​អគ្គស្ថានីយ​វិទ្យុនិង​ទូរទស្សន៍​មជ្ឈិមចិននឹង​បញ្ចេញ​ភាពយន្ត​ល្អៗក្នុង​ខណៈពេល​សំខាន់ៗ​ដូចជា ​ខួបទី​៩០ឆ្នាំនៃ​ថ្ងៃជ័យជម្នះនៃ​មហាដំណើរ​របស់​កងទ័ពក្រហម​និងខួបទី១០០​នៃការបង្កើតកងទ័ព​រំដោះប្រជាជន​ចិនជាដើម ​​ដើម្បី​បង្ហាញពី​គុណតម្លៃ​យុគសម័យ​និង​ស្មារតី​ចិន ។ ​អគ្គស្ថានីយ​វិទ្យុនិងទូរទស្សន៍​មជ្ឈិមចិននឹង​ពួតដៃ​ជាមួយដៃគូគ្រប់​មជ្ឈដ្ឋាន​ បំផុស​កម្លាំងរស់រវើក​នៃការច្នៃប្រឌិតថ្មី​ជាបន្តបន្ទាប់​ ដើម្បីរួម​ចំណែកកាន់តែ​ច្រើននិង​កាន់តែធំ​សម្រាប់​ការអភិវឌ្ឍ​វប្បធម៌សង្គមនិយម​និង​ការកសាង​ប្រទេស​ខ្លាំងក្លាខាង​វិស័យ​វប្បធម៌ ៕

មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនបានប្រារព្ធឡើងយ៉ាងមហោឡារិកនៅព្រឹកថ្ងៃទី ១ ខែកក្កដា នៅវិមានប្រជាជននៅក្រុងប៉េកាំង ។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានអញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូនអ្នកដែលទទួលបាន« មេដាយ ១ កក្កដា » ។ គួរបញ្ជាក់ថា «មេដាយ...

ជារៀងរាល់ឆ្នាំ នៅពេលដែលប្រតិទិនចន្ទគតិឈានចូលដល់ថ្ងៃទី៥ ខែទី៥ ប្រជាជនចិន និងបងប្អូនកាត់សែស្រឡាយចិននៅទូទាំងពិភពលោក តែងនាំគ្នាប្រារព្ធពិធីបុណ្យប្រពៃណីដ៏សំខាន់មួយដែលត្រូវបានស្គាល់ថា “ពិធីបុណ្យសែននំចាំង” ឬ “Duanwu Jie” ជាភាសាចិន។ នៅឆ្នាំ២០២៦ ពិធីបុណ្យនេះបានប្រព្រឹត្តទៅចំថ្ងៃសុក្រ ទី១៩ ខែមិថុនា ដែលក្នុងឱកាសដ៏ឱឡារិកនេះ ប្រជាជនចិនបានចូលរួមសកម្មភាពប្រពៃណីសំខាន់ៗដូចជា ការវេចនំចាំង ការប្រណាំងទូកនាគ និងការព្យួរស្មៅ...

លោក Xi Zhongxun ជាឪពុកបានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើលោកXi Jinping ជាកូនបុ្រស។ កើតក្នុងគ្រួសារកសិករមួយនៅស្រុក Fuping ខេត្ត Shaanxi លោក Xi Zhongxun ពូកែធ្វើការងារកសិកម្ម។ នៅពេលដែលលោកបម្រើការជាលេខាធិការបក្សនៅតំបន់ Guanzhong លោកបានជីករូងភ្នំពីរផ្ទាល់ខ្លួនសម្រាប់ទាំងលំនៅដ្ឋាន និងការិយាល័យរបស់លោក។ "ខ្ញុំជាកូនប្រុសរបស់កសិករ" គឺជាឃ្លាមួយដែលលោក...

លោក គួ​ច ចំរើន អភិបាលខេត្ត​កណ្ដាល៖ សូម​បងប្អូន ដែល​ទិញ​ផលិតផល ក្រុមហ៊ុន TSP មិន​ទាន់​បាន​ប្រើប្រាស់ សូម​បញ្ឈប់​ការ​ប្រើប្រាស់ ឬ​បញ្ឈប់​លក់​បន្ត ព្រោះ​ផលិតផល​នេះ ពុំ​មាន​សុវត្ថិភាព​ទេ គាត់​មាន​ចេតនា បំភាន់ អ្នក​ប្រើប្រាស់ ដូច​ជា បក​ព័ត៌មាន ហួស​កាលកំណត់​ចោល រៀបចំ...

ខេត្តកំពង់ស្ពឺ៖ ក្រុមហ៊ុនម៉ុងឫទ្ធី គ្រុប(MRT) របស់ អ្នកឧកញ៉ា ម៉ុង ឫទ្ធី បាននឹងកំពុងតែសាងសង់រោងចក្រផលិតជីធម្មជាតិ ដែលប៉ាន់ស្មានថានឹងចំណាយថវិកាប្រមាណ ១០លានដុល្លារ ហើយមានកម្លាំងផលិតរហូតដល់ ១០០តោនក្នុងមួយថ្ងៃ ដោយនឹងចាប់ផ្ដើមបើកដំណើរការសាកល្បងផលិតជីធម្មជាតិនៅមុនបំណាច់ឆ្នាំ២០២៦ ខាងមុខនេះ។ អ្នកឧកញ៉ា ម៉ុង ឫទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុងឫទ្ធី គ្រុប(MRT)...

ថ្ងៃទី ១១ ខែមិថុនា  ​​​​« វេទិកា​​ជាន់​ខ្ពស់​ស្តីពី​​​អភិបាលកិច្ច​សិទ្ធិមនុស្សសកល​ឆ្នាំ២០២៦»​ ​បាន​ប្រារព្ធធ្វើនៅទីក្រុងប៉េកាំង​។ ​​​លោក ​Li Shulei​​  សមាជិក​​ការិយាល័យ​នយោបាយ​នៃគណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនីស្ត​ចិន ​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ឃោសនាការ​នៃគណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនីស្តចិន​​បាន​អញ្ជើញចូលរួម​ពិធី​បើក​និង​​ថ្លែងសុន្ទរកថា។ ​ភ្ញៀវកិត្តិយស​ដែល​ចូលរួម​វេទិកា​នេះ​​បាន​សម្គាល់​ឃើញ​ថា  លោក​ ​Xi Jinping ប្រធានរដ្ឋចិន​​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​​ការគោរព​និង​ធានា​សិទ្ធិមនុស្ស​ ​​កាលពីឆ្នាំ២០២៣​លោកបាន​​ផ្ញើ​សារលិខិត​​​​អបអរ​សាទរ​ចំពោះ​​ការបើក​​វេទិកា​ជាន់ខ្ពស់​ស្តីពី​អភិបាលកិច្ច​សិទ្ធិមនុស្សសកល​  ដោយ​​លើកឡើង​​​គំនិតផ្តួច​ផ្តើមរបស់ប្រទេសចិន​​​ស្តីពី​ ​ ​​ការ​គាំពារ​សិទ្ធិមនុស្ស​តាម​រយៈ​​សន្តិភាព​ ​ជំរុញ​សិទ្ធិមនុស្ស​តាមរយៈ​ការអភិវឌ្ឍ​ ​និង​ជំរុញ​សិទ្ធិមនុស្ស​តាម​រយៈ​កិច្ចសហប្រតិបត្តិការ​​ ។ ​ប្រទេស​ចិន​បាន​បន្ត​អនុវត្ត​ផែនការ​សកម្មភាពសិទ្ធិមនុស្ស​ជាតិចិន​ចំនួន៤លើក​ដោយ​​ជោគជ័យ​ ​ហើយ​​បន្ត​ជំរុញ​ឱ្យ​បុព្វហេតុ​សិទ្ធិមនុស្ស​ទទួលបាន​សមិទ្ធផល​​ថ្មី​ជា​ប្រវត្តិសាស្ត្រ​ក្នុង​ខណៈ​ពេល​​ធ្វើទំនើបកម្មតាម​បែបផែនចិន​ ​។​ ​ភ្ញៀវកិត្តិយស​ដែល​ចូលរួម​វេទិកា​នេះ​​បាន​សម្គាល់​ឃើញ​ថា ​​ប្រឈមមុខ​នឹង​ស្ថានការណ៍​អន្តរជាតិដ៏រង្គោះរង្គើ​   ប្រទេសនានាគួរ​ធ្វើ​កិច្ច​​ខិតខំប្រឹងប្រែង​​រួម  ​ដើម្បី​​គាំពារ​សន្តិភាពនិងសន្តិសុខ​ពិភពលោក​​ដោយ​ឈរលើ​មូលដ្ឋាន​គោរពគ្នាទៅវិញទៅមក ​​ ដើម្បី​ឱ្យ​សមិទ្ធផល​​នៃការអភិវឌ្ឍ​​​ផ្តល់ផលប្រយោជន៍​​កាន់តែច្រើន​និង​កាន់តែ​យុត្តិធម៌​​ដល់​ប្រជាជន​នៃ​ប្រទេស​នានា​។ ​ ​យើងត្រូវ​គោរព​ក្រម​ទំនាក់ទំនងអន្តរជាតិ​​ ​ ​ឈរលើ​ស្មារតី​សាមគ្គីភាព​និង​សហប្រតិបត្តិការ​ ​​ឆ្លើយតប​នឹង​​ការប្រឈម​រួម​ខាង​បញ្ហា​​សិទ្ធិមនុស្ស​​ដោយ​ការ​អនុវត្ត​ជាក់ស្តែង​​  ​ដើម្បី​អនុវត្ត​​ចក្ខុវិស័យ​ស្តីពី​​សិទ្ធិមនុស្ស​យ៉ាង​ប្រាកដប្រជា។​​ សូមបញ្ជាក់ថា​   « វេទិកាជាន់ខ្ពស់​ស្តីពី​​អភិបាលកិច្ច​សិទ្ធិមនុស្សសកល​ឆ្នាំ២០២៦ »  ​​​បាន​បើកធ្វើ​នៅទី​​ក្រុង​ប៉េកាំង​ពី​ថ្ងៃទី​១១ដល់ថ្ងៃទី​១២ ខែមិថុនា ​​ ​ដើម្បី​រំលឹក​ខួប​ ៤០​​ឆ្នាំ​នៃ​ការ​អនុម័ត ​«សេចក្តីប្រកាស​ស្តីពី​សិទ្ធិអភិវឌ្ឍន៍​»​ នៃ​អង្គការសហប្រជាជាតិ​។  ​​ឥស្សរជន​ជាតិ​និង​អន្តរជាតិ​ជាង​៤០០រូប​ដែលមកពី​ប្រទេស​ជិត​១០០​និង​អង្គការអន្តរជាតិ​ ដូចជា​អង្គការសហប្រជាជាតិ​ជាដើម​បាន​អញ្ជើញ​ចូលរួម​តាមការ​អញ្ជើញ​៕

ក្នុងពិព័រណ៍ស្តីពីការប្រើប្រាស់ខាងទេសចរណ៍និងវប្បធម៌អន្តរជាតិទីក្រុងប៉េកាំងឆ្នាំ២០២៦នាពេលថ្មីៗកន្លងទៅនេះ ឯកឧត្តមបណ្ឌិតជុក ជំនោរអគ្គនាយកនិងលោកស្រី គង់រ័ត្នលំអង អគ្គនាយករងនៃអគ្គនាយកដ្ឋានអភិវឌ្ឍទេសចរណ៍និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានណែនាំទៅកាន់អ្នកសារព័ត៌មានថា កម្ពុជានឹងសាកល្បងអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការចំពោះពលរដ្ឋចិនចាប់ពីថ្ងៃទី១៥ខែមិថុនាដល់ថ្ងៃទី១៥ខែតុលាឆ្នាំ ២០២៦ ខាងមុខ។ រាជរដ្ឋាភិបាលកម្ពុជាអនុញ្ញាតដាក់ឱ្យលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិនដែលកាន់លិខិតឆ្លងដែននៃសាធារណរដ្ឋប្រជាមានិតចិនទាំងអស់ ធ្វើដំណើរត្រង់ចេញពីប្រទេស ចិនឬប្រទេសណាផ្សេងក៏ដោយឱ្យតែកាន់លិខិតឆ្លងដែននៃសាធារណរដ្ឋប្រជាមានិតចិនចូលទៅប្រទេសកម្ពុជានឹងទទួលបានការលើកលែងទិដ្ឋាការ ដោយអាចស្នាក់នៅ ក្នុងប្រទេស កម្ពុជាបានចំនួន១៤ថ្ងៃ ដោយពុំតម្រូវឱ្យមានពាក្យស្នើសុំនិងពុំមានបង់កម្រៃដោយគ្រាន់តែបំពេញកាតមកដល់អេឡិចត្រូនិក(E-arrival card)។ ក្នុងកំឡុងពេលសុពលភាពនៃការអនុវត្តនេះ ភ្ញៀវទេសចរចិនអាចអញ្ជើញ ទៅកម្ពុជាប៉ុន្មានលើកក៏បាន ។...

You may have missed

Copyright © All rights reserved. | Newsphere by AF themes.