October 2, 2026

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

សមត្ថកិច្ច បង្ក្រាបទីតាំងលក់ម៉ូតូ YAMAHA PG-1 ខុសច្បាប់ ៥កន្លែង ដកហូតបាន ៩គ្រឿង

សមត្ថកិច្ច បង្ក្រាបទីតាំងលក់ម៉ូតូ YAMAHA PG-1 ខុសច្បាប់ ៥កន្លែង ដកហូតបាន ៩គ្រឿង

ទំនិញគេចពន្ធនៅកម្ពុជា សំដៅលើការនាំចូល ឬនាំចេញទំនិញដោយខុសច្បាប់ ដោយមិនបានប្រកាសពន្ធគយ ឬការបន្លំភូតភរដើម្បីគេចវេះពីកាតព្វកិច្ចបង់ពន្ធជូនរដ្ឋ។ សកម្មភាពនេះបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ចំណូលថវិកាជាតិ ការប្រកួតប្រជែងដោយស្មោះត្រង់លើទីផ្សារ និងសុវត្ថិភាពរបស់អ្នកប្រើប្រាស់។

កន្លងមកសមត្ថកិច្ច និងកម្លាំងជំនាញពាក់ព័ន្ធ ធ្លាប់បានចុះបង្ក្រាបទីតាំង និងហាងលក់ម៉ូតូអត់ពន្ធ ឬគេចពន្ធជាបន្តបន្ទាប់នៅតាមខេត្តជាច្រើន។

(ខេត្តត្បូងឃ្មុំ)៖ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានចុះប្រតិបត្តិការបង្ក្រាបទីតាំងអាជីវកម្មលក់ម៉ូតូ YAMAHA PG-1 ដែលសង្ស័យថានាំចូលខុសច្បាប់ ចំនួន ៥កន្លែង នៅក្រុងសួង និងស្រុកមេមត់ ដោយដកហូតម៉ូតូបានសរុបចំនួន ៩គ្រឿង ដើម្បីរក្សាទុក និងបន្តនីតិវិធីតាមផ្លូវច្បាប់។

 

បើតាមសមត្ថកិច្ច ប្រតិបត្តិការនេះធ្វើឡើងបន្ទាប់ពីទទួលបានបណ្តឹងផ្លូវការពីក្រុមហ៊ុន ខេ អេស ជី អាយ (ខេមបូឌា) ឯ.ក (KSGI Cambodia Co., Ltd.) ដែលជាក្រុមហ៊ុនទទួលបានសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខម៉ូតូម៉ាក YAMAHA នៅកម្ពុជា ពីក្រុមហ៊ុន YAMAHA HATSUDOKI KAISHA នៃប្រទេសជប៉ុន និងបានចុះបញ្ជីសិទ្ធិផ្តាច់មុខនៅក្រសួងពាណិជ្ជកម្មត្រឹមត្រូវតាមច្បាប់។

ប្រភព៖ពីបណ្តាញសង្គម

You may have missed

Copyright © All rights reserved. | Newsphere by AF themes.