ក្រុមគ្រួសារពលរដ្ឋជាជនភៀសសឹក ស្ថិតនៅក្នុងក្រុងសំរោង និងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ចំនួន២០៣ គ្រួសារ បានទទួលផ្ទះពីរាជរដ្ឋាភិបាលកម្ពុជាដោយប្រគល់ជូនដោយផ្ទាល់ពីរដ្ឋបាល ខេត្តឧត្តរមានជ័យ។ ខ្នងផ្ទះចំនួន២០៣ខ្នងនេះត្រូវបានសាងសង់ឡើង តាមស្តង់ដារបច្ចេកទេស រឹងមាំ និងមានរៀបចំជាប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធចាំបាច់មួយចំនួន ដើម្បីសម្រួលដល់ការរស់នៅជាប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ គួរបញ្ជាក់ផងដែរថា ដើម្បីធានាបាននូវយុត្តិធម៌ និងតម្លាភាព រដ្ឋបាលខេត្តបានរៀបចំយន្តការ «ចាប់ឆ្នោត» ដោយផ្ទាល់ដៃពីសំណាក់សាមីខ្លួន ដើម្បីកំណត់យកលេខផ្ទះ...
Border War
យោងតាមប្រភពព័ត៌មាន របស់លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា៖ ខេត្តព្រះវិហារ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង១០:០០នាទី ក្រុមសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍...
ឃុំស្រអែម មានចម្ងាយប្រមាណជិត៣០គមទៅកាន់ព្រំដែនកម្ពុជា-ថៃ តែទីនេះ មានផ្ទះប្រជាពលរដ្ឋ១៣៦ខ្នង រងការខូចខាតចេញពីគ្រាប់ផ្លោងនិងគ្រាប់ទម្លាក់របស់យោធាថៃ កាលពីពេលកន្លងទៅ ដែលធ្វើឲ្យរងគ្រោះទាំងធ្ងន់ធ្ងរ មធ្យម និងស្រាល។ ទាំងនេះ ជារូបភាពផ្ទះនិងទ្រព្យសម្បត្តិជនស៊ីវិលមួយចំនួន ដែលរងការខូចខាតធ្ងន់ធ្ងរ នៅភូមិស្រអែមខាងជើង និងភូមិចំបក់សែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ប្រភព៖ទទក រូបថត៖ គល់...
ថៃ៖ លោកអនុសេនីយ៍ឯក ប៊ូនស៊ិន ផាដឃ្លាំង មេបញ្ជាការកងទ័ពជើងគោកទី២ បានថ្លែងចំហរ ប្រកាសវាយយកប្រាសាទតាក្របីឲ្យបាន និង បិទប្រាសាទតាមាន់ធំទាំងស្រុងមុនលោកចាកចេញពីតំណែង ៥១ថ្ងៃទៀត។ នេះតាមសេចក្តីរាយការណ៍របស់កាសែតថៃ KHAOSOD បានចេញផ្សាយនៅល្ងាចថ្ងៃទី ១០ ខែ សីហាឆ្នាំ ២០២៥នេះ។ តាមសេចក្តីរាយការណ៍ដដែលលោក (ប៊ូនស៊ិន ផាតឃ្លាំង)...
យោងតាមសេចក្តីរាយការណ៍ពី៖ អ្នកនាំពាក្យក្រសួងការពារជាតិ៖ សូមច្រានចោលចំពោះការលើកឡើងរបស់អ្នកនាំពាក្យជើងគោកថៃ ដែលលើកឡើងថាមានការប្រយុទ្ធគ្នាកើតឡើង។ កងកម្លាំងប្រដាប់អាវុធកម្ពុជាបានអនុវត្តបានយ៉ាងម៉ឺងម៉ាត់ នូវបទបញ្ជា និងកិច្ចព្រមព្រៀងនៃបទឈប់បាញ់ចាប់តាំងពីម៉ោង ១២ យប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ ជាមួយគ្នានេះក៏មានកិច្ចប្រជុំរវាងភូមិភាគនៃប្រទេសទាំងពីរ ផងដែរ រួមមានយោធភូមិភាគទី ៥ ទី៤ និងទី៣ ដើម្បីជួបពិភាក្សាគ្នាក្នុងការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ។ កម្ពុជាបានប្តេជ្ញាចិត្តយ៉ាងច្បាស់លាស់ ម៉ឺងម៉ាត់ក្នុងការគោរព...
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ថាមកដល់ពេលនេះមិនទាន់ទទួលបានព័ត៌មានពីភាគីថៃពីការបិទច្រកព្រំដែននោះទេ យោងតាមករបញ្ចាក់របស់ ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបទេសកម្ពុជា បានឲ្យដឹងនៅរសៀលថ្ងៃទី៧ មិថុនាយ៉ាងដូច្នេះថា៖ ពាក់ព័ន្ធនឹងព័ត៌មានអំពីការបិទច្រកព្រំដែនដោយឯកតោភាគីតំបន់មួយចំនួនដោយភាគីថៃ នៅថ្ងៃទី៧ មិថុនា ២០២៥ ខ្ញុំសូមបញ្ជាក់ជូនថារហូតមកដល់ពេលនេះ ក្រសួងការបរទេសមិនទាន់ទទួលបានព័ត៌មានណាមួយពីភាគីថៃ ក៏ដូចជាពីអាជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជា អំពីការបិទច្រកព្រំដែនណាមួយដោយភាគីថៃ នៅឡើយទេ ។
