November 25, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

កម្ពុជាសូមច្រានចោលខាងភាគីថៃថាមានការប្រយុទ្ធគ្នាកើតឡើងក្រោយមានកិច្ចព្រមព្រៀងនៃបទឈប់បាញ់ចាប់តាំងពីម៉ោង ១២ យប់ថ្ងៃទី២៨ ខែកក្កដា។

យោងតាមសេចក្តីរាយការណ៍ពី៖
អ្នកនាំពាក្យក្រសួងការពារជាតិ៖ សូមច្រានចោលចំពោះការលើកឡើងរបស់អ្នកនាំពាក្យជើងគោកថៃ ដែលលើកឡើងថាមានការប្រយុទ្ធគ្នាកើតឡើង។ កងកម្លាំងប្រដាប់អាវុធកម្ពុជាបានអនុវត្តបានយ៉ាងម៉ឺងម៉ាត់ នូវបទបញ្ជា និងកិច្ចព្រមព្រៀងនៃបទឈប់បាញ់ចាប់តាំងពីម៉ោង ១២ យប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។

ជាមួយគ្នានេះក៏មានកិច្ចប្រជុំរវាងភូមិភាគនៃប្រទេសទាំងពីរ ផងដែរ រួមមានយោធភូមិភាគទី ៥ ទី៤ និងទី៣ ដើម្បីជួបពិភាក្សាគ្នាក្នុងការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ។

កម្ពុជាបានប្តេជ្ញាចិត្តយ៉ាងច្បាស់លាស់ ម៉ឺងម៉ាត់ក្នុងការគោរព និងអនុវត្តតាមលក្ខខណ្ឌនៃសេចក្តីប្រកាសរួមនៃបទឈប់បាញ់រវាងកងទ័ពកម្ពុជា និងកងទ័ពថៃ ដែលបានសម្រេចនៅប្រទេសម៉ាឡេស៊ីកាលពីថ្ងៃម្សិលមិញ។

You may have missed

Copyright © All rights reserved. | Newsphere by AF themes.