ផ្ទះ២០៣ខ្នង ត្រូវបានប្រគល់ជូនពលរដ្ឋភៀសសឹកកម្ពុជាដែលបាត់បង់ទីលំនៅដោយសារការហ៊ុមព័ទ្ធពីសណាក់កងទ័ពថៃ!
ក្រុមគ្រួសារពលរដ្ឋជាជនភៀសសឹក ស្ថិតនៅក្នុងក្រុងសំរោង និងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ចំនួន២០៣ គ្រួសារ បានទទួលផ្ទះពីរាជរដ្ឋាភិបាលកម្ពុជាដោយប្រគល់ជូនដោយផ្ទាល់ពីរដ្ឋបាល ខេត្តឧត្តរមានជ័យ។
ខ្នងផ្ទះចំនួន២០៣ខ្នងនេះត្រូវបានសាងសង់ឡើង តាមស្តង់ដារបច្ចេកទេស រឹងមាំ និងមានរៀបចំជាប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធចាំបាច់មួយចំនួន ដើម្បីសម្រួលដល់ការរស់នៅជាប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
គួរបញ្ជាក់ផងដែរថា ដើម្បីធានាបាននូវយុត្តិធម៌ និងតម្លាភាព រដ្ឋបាលខេត្តបានរៀបចំយន្តការ «ចាប់ឆ្នោត» ដោយផ្ទាល់ដៃពីសំណាក់សាមីខ្លួន ដើម្បីកំណត់យកលេខផ្ទះ និងទីតាំងជាក់ស្តែង។

