April 1, 2026

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

រឿងបុរសពូកែឆ្ងល់ ឬ អ្នកស្រុកដាក់រហ្ស័សនាមថា៖ «បណ្ឌិតឆ្ងល់»…!

កាលពីព្រេងនាយមានបុរសម្នាក់រនៅឯចុងភូមិមួយ អ្នកភូមិបានដាក់រហ្ស័សនាមគាត់ថា«បណ្ឌិតឆ្ងល់»បើគាត់បានជួបនរណាម្នាក់ហើយគាត់តែងតែឆ្ងល់គ្រប់រឿងនិងសួរគេមិនចេះចប់មិនហើយ។

ថ្ងៃមួយនៅក្នុងភូមិមានសមាជិកម្នាក់ក្នុងគ្រួសារមួយបានស្លា…ប់និងបានធ្វើបុណ្យតាមប្រពៃណីខ្មែរ។
ជាធម្មតាក្នុងពិធីបុណ្យសពសមាជិកនិមួយៗតែងតែមានទឹកមុខស្រងោតស្រងាត់និងយំសោកស្តាយដល់សមាជិកគ្រួសារខ្លួនដែលបាត់បង់ទៅដោយគ្នានថ្ងៃវិលវិញ។

ស្រាប់តែពេលនោះតួឯក«បណ្ឌិតឆ្ងល់»ក្នុងភូមិរបស់យើងក៌លេចមុខក្នុងពិធីនោះហើយក៏បានសួរទៅ«ពូសុខ»ត្រូវជាក្រុមគ្រួសារសពថាហេតុអ្វីបាននាំគ្នាយំអញ្ចឹង?

«ពូសុខ» ឆ្លើយ៖ គេយំព្រោះគេមានការសោកស្តាយដែលបាត់បង់សមាជិកជាទីស្រលាញ់ដែលធ្លាប់រស់នៅជាមួយគ្នាជាយូមកហើយឥឡូវគាត់ទៅលែងវិលត្រឡប់វិញហើយ។
តួឯក«បណ្ឌិតឆ្ងល់»របស់យើងបន្តសួរទៀតថា៖ ចុះគាត់ទៅណាវិញពូ?
«ពូសុខ» ឆ្លើយ៖ បើឯងចង់ដឹងថាគាត់ទៅណាឯងស្លាប់ទៅតាមសួរគាត់ដោយខ្លួនឯងទៅ!

ចម្លើយរបស់«ពូសុខ»តែប៉ុណ្ណេះធ្វើឱ្យតួឯក«បណ្ឌិតឆ្ងល់»របស់យើងនូវមិនទាន់អស់ឆ្ងល់នៅឡើយទេពេលគាត់ដើរចេញពីរោងបុណ្យសព គាត់ដើរបណ្តើរគិតបណ្តើរហើយសួរខ្លួនឯងថា៖ «យីអើ! បើសិនជាអញស្លា…ប់ទៅប្រហែលជាអញអាចរកចម្លើយនេះឃើញមើលទៅ!

មួយស្របក់ក្រោយមកតួឯក«បណ្ឌិតឆ្ងល់»របស់យើងក៏ប្រទះឃើញបុរសចំណាស់ម្នាក់ បម្រុងនិងលោតពីលើស្ពានចុះទៅក្នុងទឹកដើម្បីបញ្ចប់ជីវិត, «បណ្ឌិតឆ្ងល់»របស់យើងក៏ប្រញាប់រត់ទៅសួរ។
តួឯក«បណ្ឌិតឆ្ងល់»របស់យើងក៏បានសួរថា៖ ឈប់ៗពូឯងចង់ធ្វើអ្វីនឹង?
«ពូចង់លោតទឹក» ឆ្លើយ៖ អ្នកកុំមកឃាត់ខ្ញុំៗចង់លោតទឹកស.ម្លា…ប់ខ្លួន!
ពេលនោះតួឯក«បណ្ឌិតឆ្ងល់»របស់យើងបានគិតក្នុងចិត្តថា៖ «ប្រហែលជាពូស្អីគេហ្នឹងឆ្ងល់ដូចអញដែរហើយមើលទៅទើបគាត់ចង់មកលោតទឹកសម្លា…ប់ខ្លួនបែបនេះ។ ស្រាប់តែភ្លាមៗនោះ តួឯក«បណ្ឌិតឆ្ងល់»របស់យើងបានត្រាស់ដឹងថា«មិនបានទេអញត្រូវតែស្លាប់ឱ្យបានមុនគាត់បើបណ្តោយឱ្យគាត់ស្លាប់មុនអញនោះគាត់នឹងដឹងចម្លើយមុនអញជាក់ជាមិនខាន។
ថាហើយតួឯក«បណ្ឌិតឆ្ងល់»របស់យើងក៏លោតទឹកប្រូង…ស្លា…ប់បាត់ទៅ។

និយាយអំពីពូដែលចង់លោតទឹកសម្លា….ប់ខ្លួនវិញឃើញដូច្នោះគាត់ឈរគិតមួយសន្ទុះក៏សម្រេចចិត្តលែងចង់សម្លា…ប់ខ្លួនដោយសារលោតទឹក ព្រោះឃើញការស្លា…ប់ដោយសារលង់ទឹកវេទនាពេករួចវិលត្រឡប់ទៅផ្ទះវិញទៅ។
-រឿងអត់ស្តេចចប់ដោយបរិបូណ៍
-ប្រភពពីបណ្តាញសង្គម
-កែសម្រួលដោយ៖ សែបមាស

Copyright © All rights reserved. | Newsphere by AF themes.