April 1, 2026

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

joke

កាលពីព្រេងនាយមានបុរសម្នាក់រនៅឯចុងភូមិមួយ អ្នកភូមិបានដាក់រហ្ស័សនាមគាត់ថា«បណ្ឌិតឆ្ងល់»បើគាត់បានជួបនរណាម្នាក់ហើយគាត់តែងតែឆ្ងល់គ្រប់រឿងនិងសួរគេមិនចេះចប់មិនហើយ។ ថ្ងៃមួយនៅក្នុងភូមិមានសមាជិកម្នាក់ក្នុងគ្រួសារមួយបានស្លា...ប់និងបានធ្វើបុណ្យតាមប្រពៃណីខ្មែរ។ ជាធម្មតាក្នុងពិធីបុណ្យសពសមាជិកនិមួយៗតែងតែមានទឹកមុខស្រងោតស្រងាត់និងយំសោកស្តាយដល់សមាជិកគ្រួសារខ្លួនដែលបាត់បង់ទៅដោយគ្នានថ្ងៃវិលវិញ។ ស្រាប់តែពេលនោះតួឯក«បណ្ឌិតឆ្ងល់»ក្នុងភូមិរបស់យើងក៌លេចមុខក្នុងពិធីនោះហើយក៏បានសួរទៅ«ពូសុខ»ត្រូវជាក្រុមគ្រួសារសពថាហេតុអ្វីបាននាំគ្នាយំអញ្ចឹង? «ពូសុខ» ឆ្លើយ៖ គេយំព្រោះគេមានការសោកស្តាយដែលបាត់បង់សមាជិកជាទីស្រលាញ់ដែលធ្លាប់រស់នៅជាមួយគ្នាជាយូមកហើយឥឡូវគាត់ទៅលែងវិលត្រឡប់វិញហើយ។ តួឯក«បណ្ឌិតឆ្ងល់»របស់យើងបន្តសួរទៀតថា៖ ចុះគាត់ទៅណាវិញពូ? «ពូសុខ» ឆ្លើយ៖ បើឯងចង់ដឹងថាគាត់ទៅណាឯងស្លាប់ទៅតាមសួរគាត់ដោយខ្លួនឯងទៅ! ចម្លើយរបស់«ពូសុខ»តែប៉ុណ្ណេះធ្វើឱ្យតួឯក«បណ្ឌិតឆ្ងល់»របស់យើងនូវមិនទាន់អស់ឆ្ងល់នៅឡើយទេពេលគាត់ដើរចេញពីរោងបុណ្យសព គាត់ដើរបណ្តើរគិតបណ្តើរហើយសួរខ្លួនឯងថា៖ «យីអើ! បើសិនជាអញស្លា...ប់ទៅប្រហែលជាអញអាចរកចម្លើយនេះឃើញមើលទៅ! មួយស្របក់ក្រោយមកតួឯក«បណ្ឌិតឆ្ងល់»របស់យើងក៏ប្រទះឃើញបុរសចំណាស់ម្នាក់ បម្រុងនិងលោតពីលើស្ពានចុះទៅក្នុងទឹកដើម្បីបញ្ចប់ជីវិត, «បណ្ឌិតឆ្ងល់»របស់យើងក៏ប្រញាប់រត់ទៅសួរ។...

Copyright © All rights reserved. | Newsphere by AF themes.