June 17, 2026

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

Month: March 2026

ថ្ងៃ​ទី​៣០​ខែ​មីនា លោក​ Xi Jinping ប្រធានរដ្ឋចិន​បានផ្ញើ​សារ​លិខិត​អបអរសាទរចំពោះ​ការ​បង្កើតអង្គការ​ទិន្នន័យ​សកល​។ លោក​ Xi Jinping បាន​គូស​បញ្ជាក់ថា​ បច្ចុប្បន្ន​នេះ​សកល​លោក​កំពុង​ពន្លឿន​ការ​បោះ​ជំហាន​ចូល​យុគសម័យ​Artificial intelligence​ តួនាទីជាំ​ធនធាន​មូល​ដ្ឋាន​និង​កម្លាំង​ចលករខាងនវានុវត្តន៍​នៃ​ទិន្នន័យត្រូវ​បានរំ​លេច​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ។ អង្គការ​ទិន្នន័យ​សកលដែល​មាន​វត្ថុ​បំណង​ “បំពេញគម្លាត​ខាងទិន្នន័យ បញ្ចេញ​តម្លៃ​នៃទិន្នន័យ​ ស្តារ​ភាព​រុង​រឿង​នៃ​សេដ្ឋកិច្ច​ឌីជី​ថល​ ” បាន​ផ្តល់ជា​វេទិកា​មាន​អំណោយ​ផល​ដើម្បី​ធ្វើ​ឱ្យ​ស៊ី​ជម្រៅ​នូវ​កិច្ច​សហប្រតិបត្តិការអន្តរជាតិ​ខាង​ទិន្នន័យ​ និងធ្វើ​ឱ្យ​អភិបាល​កិច្ច​ទិន្នន័យ​សកលមាន​សុក្រឹតភាព​។ លោក  Xi Jinping បាន​គូសបញ្ជាក់ថា​ ប្រទេស​ចិន​នឹង​ប្រកាន់​ខ្ជាប់​នូវ​ទស្សនៈរួម​គ្នា ពិភាក្សារួមគ្នា​ កសាង​និង​ចែក​រំលែក​ជាមួយ​គ្នា គាំទ្រ​អង្គការ​ទិន្នន័យ​សកលឱ្យ​ដើរតួនាទីរបស់​ខ្លួន​ ធ្វើ​ការ​ជាមួយ​បណ្តាភាគី​នានាដើម្បី​ប្រមូល​ផ្តុំ​គំនិត​ឯកភាព​រួមផ្នែកបទ​ប្បញ្ញត្តិ​អភិបាល​កិច្ច​ទិន្នន័យ​ ជំរុញ​នវានុវត្ត​ន៍ឌីជីថល​ បញ្ញាសិប្បនិម្មិត​និង​បច្ចេកទេស​ ក៏​ដូចជារបៀបរៀបរយនៃលំហូរសុវត្ថិភាពទិន្នន័យនិង​ការ​អភិវឌ្ឍការ​ប្រើ​ប្រាស់​ប្រកប​ដោយ​ប្រសិទ្ធិភាព​ខ្ពស់ ​ ផ្តល់​សេវាសម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល​សកល​ឱ្យ​បានល្អ​ប្រសើរ​ ធ្វើ​ឱ្យ​ភាគ​លាភនៃ​ទិន្នន័យ​ផ្តល់​ផលប្រយោជន៍​កាន់​តែ​ល្អ​ដល់​ប្រជាជននៃ​ប្រទេស​នានា៕

(ភ្នំពេញ)៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ នេះ បានសម្រេចចោទប្រកាន់ និងបង្គាប់ឱ្យឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទ សរុបចំនួន ៦៥នាក់ ក្នុងនោះមានជនជាតិចិន៨នាក់ និងជនជាតិខ្មែរ៥៧នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam។ គួររម្លឹកថា ជនសង្ស័យទាំង៦៥នាក់នេះ ត្រូវបានសមត្ថកិច្ច នៃគណៈបញ្ជាការរដ្ឋបាលរាជធានីភ្នំពេញឃាត់ខ្លួន ក្នុងប្រតិបត្តិការចុះស្រាវជ្រាវបង្ក្រាប...

កាលពីព្រេងនាយមានបុរសម្នាក់រនៅឯចុងភូមិមួយ អ្នកភូមិបានដាក់រហ្ស័សនាមគាត់ថា«បណ្ឌិតឆ្ងល់»បើគាត់បានជួបនរណាម្នាក់ហើយគាត់តែងតែឆ្ងល់គ្រប់រឿងនិងសួរគេមិនចេះចប់មិនហើយ។ ថ្ងៃមួយនៅក្នុងភូមិមានសមាជិកម្នាក់ក្នុងគ្រួសារមួយបានស្លា...ប់និងបានធ្វើបុណ្យតាមប្រពៃណីខ្មែរ។ ជាធម្មតាក្នុងពិធីបុណ្យសពសមាជិកនិមួយៗតែងតែមានទឹកមុខស្រងោតស្រងាត់និងយំសោកស្តាយដល់សមាជិកគ្រួសារខ្លួនដែលបាត់បង់ទៅដោយគ្នានថ្ងៃវិលវិញ។ ស្រាប់តែពេលនោះតួឯក«បណ្ឌិតឆ្ងល់»ក្នុងភូមិរបស់យើងក៌លេចមុខក្នុងពិធីនោះហើយក៏បានសួរទៅ«ពូសុខ»ត្រូវជាក្រុមគ្រួសារសពថាហេតុអ្វីបាននាំគ្នាយំអញ្ចឹង? «ពូសុខ» ឆ្លើយ៖ គេយំព្រោះគេមានការសោកស្តាយដែលបាត់បង់សមាជិកជាទីស្រលាញ់ដែលធ្លាប់រស់នៅជាមួយគ្នាជាយូមកហើយឥឡូវគាត់ទៅលែងវិលត្រឡប់វិញហើយ។ តួឯក«បណ្ឌិតឆ្ងល់»របស់យើងបន្តសួរទៀតថា៖ ចុះគាត់ទៅណាវិញពូ? «ពូសុខ» ឆ្លើយ៖ បើឯងចង់ដឹងថាគាត់ទៅណាឯងស្លាប់ទៅតាមសួរគាត់ដោយខ្លួនឯងទៅ! ចម្លើយរបស់«ពូសុខ»តែប៉ុណ្ណេះធ្វើឱ្យតួឯក«បណ្ឌិតឆ្ងល់»របស់យើងនូវមិនទាន់អស់ឆ្ងល់នៅឡើយទេពេលគាត់ដើរចេញពីរោងបុណ្យសព គាត់ដើរបណ្តើរគិតបណ្តើរហើយសួរខ្លួនឯងថា៖ «យីអើ! បើសិនជាអញស្លា...ប់ទៅប្រហែលជាអញអាចរកចម្លើយនេះឃើញមើលទៅ! មួយស្របក់ក្រោយមកតួឯក«បណ្ឌិតឆ្ងល់»របស់យើងក៏ប្រទះឃើញបុរសចំណាស់ម្នាក់ បម្រុងនិងលោតពីលើស្ពានចុះទៅក្នុងទឹកដើម្បីបញ្ចប់ជីវិត, «បណ្ឌិតឆ្ងល់»របស់យើងក៏ប្រញាប់រត់ទៅសួរ។...

ក្រុមគ្រួសារពលរដ្ឋជាជនភៀសសឹក ស្ថិតនៅក្នុងក្រុងសំរោង និងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ចំនួន២០៣ គ្រួសារ បានទទួលផ្ទះពីរាជរដ្ឋាភិបាលកម្ពុជាដោយប្រគល់ជូនដោយផ្ទាល់ពីរដ្ឋបាល ខេត្តឧត្តរមានជ័យ។ ខ្នងផ្ទះចំនួន២០៣ខ្នងនេះត្រូវបានសាងសង់ឡើង តាមស្តង់ដារបច្ចេកទេស រឹងមាំ និងមានរៀបចំជាប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធចាំបាច់មួយចំនួន ដើម្បីសម្រួលដល់ការរស់នៅជាប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ គួរបញ្ជាក់ផងដែរថា ដើម្បីធានាបាននូវយុត្តិធម៌ និងតម្លាភាព រដ្ឋបាលខេត្តបានរៀបចំយន្តការ «ចាប់ឆ្នោត» ដោយផ្ទាល់ដៃពីសំណាក់សាមីខ្លួន ដើម្បីកំណត់យកលេខផ្ទះ...

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់នៃ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានអញ្ជើញចូលរួមកិច្ចប្រជុំជំនួបពិភាក្សា ស្តីពីគម្រោងរៀបចំព្រឹត្តិការណ៍ «នគរសង្រ្កាន្ត»នៅទីស្តីការក្រសួងព័ត៌មាន ដែលនិងគ្រោងរៀបចំពិធីនៅចំកណ្តាលរាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម នេត្រ ភក្ត្រា...

You may have missed

Copyright © All rights reserved. | Newsphere by AF themes.