យោងតាមប្រភពសារព័ត៌មាន(CNN)បានឱ្យដឹងថា៖ ការផ្ទុះត្រូវបានរាយការណ៍ថានៅក្នុងទីក្រុងជាច្រើនរបស់អ៊ីរ៉ង់ រួមទាំងរដ្ឋធានីតេអេរ៉ង់ បន្ទាប់ពីអ៊ីស្រាអែល និងសហរដ្ឋអាមេរិកបានបើកការវាយប្រហារនៅព្រឹកថ្ងៃសៅរ៍នេះ។ ការវាយប្រហារទាំងនេះបានកើតឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចំណាយពេលជាច្រើនសប្តាហ៍គំរាមកំហែងវាយប្រហារអ៊ីរ៉ង់លើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ក៏ដូចជាការបង្ក្រាបក្នុងស្រុកនៅអ៊ីរ៉ង់ ដែលបានស..ម្លា..ប់អ្នកតវ៉ារាប់ពាន់នាក់។ ការចរចាដោយប្រយោលកំពុងបន្តរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់លើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ទល់នឹងផ្ទៃខាងក្រោយនៃការកសាងយោធាកាន់តែទូលំទូលាយរបស់សហរដ្ឋអាមេរិកនៅមជ្ឈិមបូព៌ា។ អ៊ីស្រាអែលបានប្រកាសអាសន្នទូទាំងប្រទេស នៅពេលដែលការវាយប្រហារត្រូវបានធ្វើឡើង ដោយរំពឹងថានឹងមានការសងសឹករបស់អ៊ីរ៉ង់។ #CNN
Month: February 2026
យោងតាមប្រភពព័ត៌មាន របស់លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា៖ ខេត្តព្រះវិហារ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង១០:០០នាទី ក្រុមសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍...
(ភ្នំពេញ)៖ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែកុម្ភៈឆ្នាំ២០២៦ នាសាលចតុម្មុខមង្គល ក្រសួងព័ត៌មាន បានបើកវគ្គបណ្ដុះបណ្ដាលដល់អ្នកសារព័ត៌មានស្ដីពី '' ការលើកកម្ពស់ការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តសម្រាប់អ្នកសារព័ត៌មាន '' តាមរយៈគណៈកម្មការអភិវឌ្ឍន៍មូលធនមនុស្សក្នុងវិស័យព័ត៌មាននិងសោតទស្សន៍។ ឯកឧត្តម ឆាយ សុផល រដ្ឋលេខាធិការ ជាតំណាងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន...
ខេត្តក្រចេះ៖ ស្រុកចិត្របុរី នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ កូនផ្សោតថ្មី១ក្បាល ដែលបានចាប់កំណើតចំថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ ជាថ្ងៃដែលគេកំណត់ថាជាថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ ត្រូវបានក្រុមស្រាវជ្រាវនៃរដ្ឋបាលជលផលនិងអង្គការ WWF ប្រទះឃើញនិងផ្តិតយករូបភាពនៅតំបន់អភិរក្សអន្លង់ផ្សោតកាំពី ស្រុកចិត្របុរី ខេត្តក្រចេះ ៕
( ភ្នំពេញ ) - សត្វពង្រូលមួយក្បាលមានទម្ងន់ប្រហែលជា៨ គីឡូក្រាម ត្រូវបានប្រទះឃើញនៅក្នុង ភូមិស្រែជម្រៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមការសាកសួរបងប្រុសឈ្មោះ កេង សៅលាភ អាយុ៥៣ឆ្នាំ ដែលរស់នៅទីតាំងខាងលើបានរៀបរាប់ថា : សត្វពង្រូលមួយក្បាលនេះ គាត់បានប្រទះឃើញនៅម៉ោងប្រហែលជា១១.៣០ នាទីយប់...
យោងតាមការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គមរបស់ ឯកឧត្តម ផន រឹម អ្នកនាំពាក្យនៃក្រសួងសាធារណការបានឱ្យដឹងថា៖ ស្ពាននេះសម្រេចការសាងសង់បាន៣៩,២%ហើយ គិតត្រឹមដើមខែកុម្ភៈ ឆ្នាំ និងបានដំណើរការសាងសង់ដោយរលួន និងមិនយឺតជាងផែនការគ្រោងទុកទេ។ ស្ពានដីឥដ្ឋ-ថ្មគរ កគ្រោងបញ្ចប់ការសាងសង់នៅអំឡុងឆ្នាំ២០២៨ ដែលមានរយៈសាងសង់៤៨ខែ។ ស្ពានដីឥដ្ឋ-ថ្មគរ បើកការដ្ឋានសាងសង់រួមគ្នាជាមួយគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន...
ឃុំស្រអែម មានចម្ងាយប្រមាណជិត៣០គមទៅកាន់ព្រំដែនកម្ពុជា-ថៃ តែទីនេះ មានផ្ទះប្រជាពលរដ្ឋ១៣៦ខ្នង រងការខូចខាតចេញពីគ្រាប់ផ្លោងនិងគ្រាប់ទម្លាក់របស់យោធាថៃ កាលពីពេលកន្លងទៅ ដែលធ្វើឲ្យរងគ្រោះទាំងធ្ងន់ធ្ងរ មធ្យម និងស្រាល។ ទាំងនេះ ជារូបភាពផ្ទះនិងទ្រព្យសម្បត្តិជនស៊ីវិលមួយចំនួន ដែលរងការខូចខាតធ្ងន់ធ្ងរ នៅភូមិស្រអែមខាងជើង និងភូមិចំបក់សែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ប្រភព៖ទទក រូបថត៖ គល់...
គិតចាប់តាំងពីរយៈពេលប្រមាណជិត១៣ខែ កន្លងមកនេះ ក្រុមការងារចំពោះកិច្ចគ្រប់គ្រងមូលនិធិគម្រោងកសាង ហេដ្ឋារចនាសម្ព័ន្ធតាមក្រវ៉ាត់ព្រំដែន ដោយផ្តោតលើ ការកសាងផ្លូវក្រវាត់ព្រំដែន ជាលទ្ធផលរួមបានការកសាងផ្លូវក្រវាត់ព្រំដែនសម្រេចបានជាង ៧២% ក្នុងនោះបានឈូសសម្អាតផ្លូវទទឹង២០ម៉ែត្របានជាង ២១៧ គីឡូម៉ែត្រ និងកសាងតួផ្លូវសម្រេចបានជាង ១៨៩ គីឡូម៉ែត្រ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក.គ.ម. បានឱ្យដឹងថា ការកសាងផ្លូវក្រវាត់ព្រំដែន និងដំណើរការនៃ ការគ្រប់គ្រងមូលនិធិ កសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន...
