ខេត្តក្រចេះ៖ ស្រុកចិត្របុរី នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ កូនផ្សោតថ្មី១ក្បាល ដែលបានចាប់កំណើតចំថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ ជាថ្ងៃដែលគេកំណត់ថាជាថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ ត្រូវបានក្រុមស្រាវជ្រាវនៃរដ្ឋបាលជលផលនិងអង្គការ WWF ប្រទះឃើញនិងផ្តិតយករូបភាពនៅតំបន់អភិរក្សអន្លង់ផ្សោតកាំពី ស្រុកចិត្របុរី ខេត្តក្រចេះ ៕
