(ព្រះសីហនុ)៖ ការមកដល់នៃនាវាជើងទឹកអាមេរិក បង្ហាញពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការយោធាកម្ពុជា-អាមេរិកឡើងវិញ, នាវាចម្បាំងអាមេរិកមួយគ្រឿង ជាមួយនាវិកប្រមាណជា១០០នាក់ បានចូលដល់សមុទ្រកម្ពុជារួចរាល់ នឹងសំចតនៅមូលដ្ឋានកងទ័ពជើងទឹកសមុទ្ររាមរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦។ នាវាកងទ័ពជើងទឹករបស់សហរដ្ឋអាមេរិកនេះមានឈ្មោះថា USS CINCINNATI (LCS 20)។ នាវានេះ មានទម្ងន់ប្រមាណជា ៣ពាន់តោន មានប្រវែងជិត...
Month: January 2026
នាពេលថ្មីៗកន្លងទៅនេះ ប្រតិបត្តិការមួយចំនួនរបស់សហរដ្ឋអាមេរិកសំដៅលើប្រទេសវ៉េណេស៊ុយអេឡាដូចជាប្រតិបត្តិការវាយប្រហារយោធា ការគ្រប់គ្រងលោកម៉ាឌូរ៉ូប្រធានាធិបតីវ៉េណេស៊ុយអេឡានិងភរិយាដោយបង្ខំ និងការប្រកាសជាសាធារណៈថានឹងគ្រប់គ្រងរដ្ឋអំណាចប្រទេសវ៉េណេស៊ុយអេឡានិងគ្រប់គ្រងធនធានប្រេងកាតរបស់វ៉េណេស៊ុយអេឡាជាដើម បានបង្ហាញយ៉ាងច្បាស់ទៅកាន់ពិភពលោកនូវតក្កវិជ្ជាអនុត្តរភាពនិងបុគ្គលិកលក្ខណៈស្តីពីអំណាចខ្លាំងនៃអ្វីដែលហៅថា"លទ្ធិម៉ុនរ៉ូថ្មី”។ ទង្វើមួយចំនួននេះមិនត្រឹមតែជាការរំលោភបំពានយ៉ាងកម្រោលលើរដ្ឋអធិបតេយ្យមួយប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការជាន់ឈ្លីតាមតែទំនើងចិត្តនិងការរំលោភបំពានយ៉ាងគឃ្លើនលើច្បាប់អន្តរជាតិនិងក្រមមូលដ្ឋាននៃទំនាក់ទនងអន្តរជាតិដែលចាត់ទុកកម្មវត្ថុនិងគោលការណ៍ធម្មនុញ្ញអង្គការសហប្រជាជាតិជាស្នូលផងដែរ។ តើ"លទ្ធិម៉ុនរ៉ូថ្មី”សំដៅលើអ្វី? ពាក្យសម្ដីនិងសកម្មភាពរបស់សហរដ្ឋអាមេរិកគឺជាការផ្តល់ចម្លើយផ្ទាល់។ បើមើលពីគោលបំណង ទង្វើរបស់អាមេរិកគឺដើម្បីធានាឱ្យអឌ្ឍគោលខាងលិចក្លាយជា"អឌ្ឍគោលរបស់យើង”ដូចដែលអ្នកនយោបាយអាមេរិកបានលើកឡើងនោះ ធ្វើឱ្យអាមេរិកអាចប្រើប្រាស់ទឹកដី ធនធាន និងនាវាចរណ៍របស់ប្រទេសក្នុងតំបន់ និងធ្វើឱ្យកិច្ចការផ្ទៃក្នុងនិងការទូតរបស់ប្រទេសទាំងនេះត្រូវបានសម្រេចតាមឆន្ទៈរបស់អាមេរិក។ បើមើលពីវិធីសាស្រ្ត សហរដ្ឋអាមេរិកមិនបានលាក់បាំងទាល់តែសោះពីការពឹងផ្អែកលើមធ្យោបាយយ៉ាងកម្រោលនិងហួសហេតុដូចជា ការវាយប្រហារយោធា ការបង្ខិតបង្ខំ ការគំរាមកំហែងខាងសេដ្ឋកិច្ច...
ខេត្តកំពង់ស្ពឺ៖ តាមប្រភពមន្ត្រីឧទ្យានុរក្សបានសហការជាមួយគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» នៃក្រសួងបរិស្ថានបានដើរល្បាតដោយប្រើប្រាស់ប្រព័ន្ធស្មាត(SMART) នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ បានប្រទះឃើញហ្វូងក្ងោកបៃតង ចំនួនប្រមាណ២០ក្បាល កំពុងស៊ីចំណីនៅតាមជើងភ្នំ នៃដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ។ សូមបញ្ជាក់ថា ក្ងោកបៃតង ឬក្ងោក (ឈ្មោះអង់គ្លេស៖ Green Peafowl ឈ្មោះវិទ្យាសាស្រ្ត៖...
(ភ្នំពេញ)៖ រឿងរ៉ាវនៃករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងកាលពីឆ្នាំ២០២៣ បានអូសបន្លាយអស់ពេលជិត៣ឆ្នាំទៅហើយ តែជនរងគ្រោះមិនទាន់ទទួលបាននូវយុត្តិធម៌ទេ នោះគឺ ប្រាក់សំណង ក្រោយស្ថាប័នតុលាការទាំងបីជាន់ថ្នាក់ ( សាលាដំបូងរាជធានីភ្នំពេញ. សាលាឧទ្ធរណ៍ភ្នំពេញ និងតុលាការកំពូល ) សម្រេចឲ្យជនល្មើសជាប់ពន្ធនាគារ១ឆ្នាំ៦ខែ និងសងសំណងទៅជនរងគ្រោះចំនួន៦០លានរៀល។ ស្របពេលដែលសាលដីកាតុលាការកំពូលបានចូលជាស្ថាពរ ទណ្ឌិត ឈ្មោះ ខា ផេង មិនទាន់ទាំងបានសងសំណងដល់ជនរងគ្រោះផង...
ខេត្តតាកែវ៖ មកទីនេះមិនមែនមកតវ៉ា មកទីនេះមិនមែនមកបង្កបញ្ហា គឺមកដើម្បីសុំការសណ្ដោប្រោសប្រណីពីស្ថាប័នគយ សុំត្រឹមតែមួយរស់ ត្រឹមមានបាយ២ពេលក្នុងមួយថ្ងៃ មានដង្ហើមបន្តរស់រកស៊ីចិញ្ចឹមដើម្បីក្រពះ និងក្រុមគ្រួសារតែប៉ុណ្ណោះ ។ នាព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៦ ដែលស្ថិតតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងភូមិផ្សារតាកោ សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ នៅមុខស្នាក់ការគយក្នុងខេត្តតាកែវ ក្រុមតៃកុងឡាន ស៊ីឈ្នួលដឹកទំនិញពីខេត្តតាកែវ...
