(ភ្នំពេញ)៖ រឿងរ៉ាវនៃករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងកាលពីឆ្នាំ២០២៣ បានអូសបន្លាយអស់ពេលជិត៣ឆ្នាំទៅហើយ តែជនរងគ្រោះមិនទាន់ទទួលបាននូវយុត្តិធម៌ទេ នោះគឺ ប្រាក់សំណង ក្រោយស្ថាប័នតុលាការទាំងបីជាន់ថ្នាក់ ( សាលាដំបូងរាជធានីភ្នំពេញ. សាលាឧទ្ធរណ៍ភ្នំពេញ និងតុលាការកំពូល ) សម្រេចឲ្យជនល្មើសជាប់ពន្ធនាគារ១ឆ្នាំ៦ខែ និងសងសំណងទៅជនរងគ្រោះចំនួន៦០លានរៀល។ ស្របពេលដែលសាលដីកាតុលាការកំពូលបានចូលជាស្ថាពរ ទណ្ឌិត ឈ្មោះ ខា ផេង មិនទាន់ទាំងបានសងសំណងដល់ជនរងគ្រោះផង...
Day: January 9, 2026
ខេត្តតាកែវ៖ មកទីនេះមិនមែនមកតវ៉ា មកទីនេះមិនមែនមកបង្កបញ្ហា គឺមកដើម្បីសុំការសណ្ដោប្រោសប្រណីពីស្ថាប័នគយ សុំត្រឹមតែមួយរស់ ត្រឹមមានបាយ២ពេលក្នុងមួយថ្ងៃ មានដង្ហើមបន្តរស់រកស៊ីចិញ្ចឹមដើម្បីក្រពះ និងក្រុមគ្រួសារតែប៉ុណ្ណោះ ។ នាព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៦ ដែលស្ថិតតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងភូមិផ្សារតាកោ សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ នៅមុខស្នាក់ការគយក្នុងខេត្តតាកែវ ក្រុមតៃកុងឡាន ស៊ីឈ្នួលដឹកទំនិញពីខេត្តតាកែវ...
