នាពេលថ្មីៗកន្លងទៅនេះ ប្រតិបត្តិការមួយចំនួនរបស់សហរដ្ឋអាមេរិកសំដៅលើប្រទេសវ៉េណេស៊ុយអេឡាដូចជាប្រតិបត្តិការវាយប្រហារយោធា ការគ្រប់គ្រងលោកម៉ាឌូរ៉ូប្រធានាធិបតីវ៉េណេស៊ុយអេឡានិងភរិយាដោយបង្ខំ និងការប្រកាសជាសាធារណៈថានឹងគ្រប់គ្រងរដ្ឋអំណាចប្រទេសវ៉េណេស៊ុយអេឡានិងគ្រប់គ្រងធនធានប្រេងកាតរបស់វ៉េណេស៊ុយអេឡាជាដើម បានបង្ហាញយ៉ាងច្បាស់ទៅកាន់ពិភពលោកនូវតក្កវិជ្ជាអនុត្តរភាពនិងបុគ្គលិកលក្ខណៈស្តីពីអំណាចខ្លាំងនៃអ្វីដែលហៅថា"លទ្ធិម៉ុនរ៉ូថ្មី”។ ទង្វើមួយចំនួននេះមិនត្រឹមតែជាការរំលោភបំពានយ៉ាងកម្រោលលើរដ្ឋអធិបតេយ្យមួយប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការជាន់ឈ្លីតាមតែទំនើងចិត្តនិងការរំលោភបំពានយ៉ាងគឃ្លើនលើច្បាប់អន្តរជាតិនិងក្រមមូលដ្ឋាននៃទំនាក់ទនងអន្តរជាតិដែលចាត់ទុកកម្មវត្ថុនិងគោលការណ៍ធម្មនុញ្ញអង្គការសហប្រជាជាតិជាស្នូលផងដែរ។ តើ"លទ្ធិម៉ុនរ៉ូថ្មី”សំដៅលើអ្វី? ពាក្យសម្ដីនិងសកម្មភាពរបស់សហរដ្ឋអាមេរិកគឺជាការផ្តល់ចម្លើយផ្ទាល់។ បើមើលពីគោលបំណង ទង្វើរបស់អាមេរិកគឺដើម្បីធានាឱ្យអឌ្ឍគោលខាងលិចក្លាយជា"អឌ្ឍគោលរបស់យើង”ដូចដែលអ្នកនយោបាយអាមេរិកបានលើកឡើងនោះ ធ្វើឱ្យអាមេរិកអាចប្រើប្រាស់ទឹកដី ធនធាន និងនាវាចរណ៍របស់ប្រទេសក្នុងតំបន់ និងធ្វើឱ្យកិច្ចការផ្ទៃក្នុងនិងការទូតរបស់ប្រទេសទាំងនេះត្រូវបានសម្រេចតាមឆន្ទៈរបស់អាមេរិក។ បើមើលពីវិធីសាស្រ្ត សហរដ្ឋអាមេរិកមិនបានលាក់បាំងទាល់តែសោះពីការពឹងផ្អែកលើមធ្យោបាយយ៉ាងកម្រោលនិងហួសហេតុដូចជា ការវាយប្រហារយោធា ការបង្ខិតបង្ខំ ការគំរាមកំហែងខាងសេដ្ឋកិច្ច...
