January 11, 2026

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

សុំត្រឹមតែមួយរស់ក៏ពិបាក! ក្រុមតៃកុងឡានស៊ីឈ្នួលដឹកសំបកបាវ សុំក្តីមេត្តាពីមន្ត្រី គយខេត្តតាកែវ រឿងតម្លៃបង់លុយក្បាលឡាន!

ខេត្តតាកែវ៖ មកទីនេះមិនមែនមកតវ៉ា មកទីនេះមិនមែនមកបង្កបញ្ហា គឺមកដើម្បីសុំការសណ្ដោប្រោសប្រណីពីស្ថាប័នគយ សុំត្រឹមតែមួយរស់ ត្រឹមមានបាយ២ពេលក្នុងមួយថ្ងៃ មានដង្ហើមបន្តរស់រកស៊ីចិញ្ចឹមដើម្បីក្រពះ និងក្រុមគ្រួសារតែប៉ុណ្ណោះ ។

នាព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៦ ដែលស្ថិតតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងភូមិផ្សារតាកោ សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ នៅមុខស្នាក់ការគយក្នុងខេត្តតាកែវ ក្រុមតៃកុងឡាន ស៊ីឈ្នួលដឹកទំនិញពីខេត្តតាកែវ ឆ្ពោះទៅភ្នំពេញជាច្រើននាក់ បានប្រមូលផ្ដុំគ្នាមកស្នើសុំក្ដីអាណិតអាសូរ ការបន្ធូបន្ថយ តំលៃលុយបង់ក្បាលឡាន នៅខាងមុខស្នាក់ការគយខេត្តតាកែវ បន្ទាប់ពីតម្លើងថ្លៃ តម្រូវឲ្យពួកគាត់បង់លុយកន្លែងខ្លះ៧០,០០០រៀលក្នុងមួយឡាន មិនមែនមានតែ១កន្លែងនោះទេ គឺច្រើនកន្លែង មិនបានគម្រាមថាបើមិនបង់និងអួសចូលស្នាក់ការផាកពិន័យតែម្ដង។


ទំនិញដែលពួកគាត់ដឹក គឺជាសំបកបាវសំរាប់វេចខ្ចប់ដំណាំកសិកម្ម ពួកគាត់បានឲ្យដឹងថា ក្នុងមួយឡានដឹកបានតំលៃតែជាង១០ម៉ឺនរៀលតែប៉ុណ្ណោះ បើដឹកបានតែកន្លះឡានមិនដល់១០ម៉ឺនរៀលផង ។
ទម្រាមបានមួយកាក់មួយសេនញើសហូរជោកអាវ លើកផង លីផងដោយខ្លួនឯង ទូទាត់ប្រេងសាំង បាយទឹក និងត្រូវបង់ឲ្យសមត្ថកិច្ចគយតាមដងផ្លូវទៀត យ៉ាងច្រើនសល់២ រឺ៣ម៉ឺនរៀលតែប៉ុណ្ណោះក្នុង១ឡាន។ ពួកគាត់សំណូមពរឱ្យមន្ត្រីគយប្រចាំការនៅទីនោះ យកត្រឹមតែ ៣០,០០០ រៀល ទៅ៤០,០០០ រៀល ទៅបានហើយ ដើម្បីឱ្យពួកបានរស់ផង។


ពួកគាត់សង្ឃឹមថា ថ្នាក់ដឹកនាំស្ថាប័នគយ អាជ្ញាធរមានសមត្ថកិច្ចដែលពាក់ព័ន្ធ នឹងជួយរកដំណោះស្រាយសមស្របណាមួយ ដើម្បីឲ្យពួកគាត់ប្រកបរបរចិញ្ចឹមជីវិតក្នុងប្រទេសបាន បើមិនដូច្នោះទេ មានតែការធ្វើចំណាក់ស្រុកប្រឹងរស់បន្ត ដើម្បីរកលុយសំរាប់បង់ធនាគា ព្រោះពួកគាត់កំពុងតែប្រឈមមុខ និងការបាត់បង់ដីធ្លីផ្ទះសម្បែង ត្រូវរឹមអូសជាក់ជាមិនខានឡើយបើគ្មានចំនូលនោះ ។សូមបញ្ជាក់ថាពួកគាត់មិនមែនជាថែកែ រឺក៏ជាឈ្មួញរកស៊ីអ្វីឡើយ គ្រាន់តែជាអ្នកស៊ីឈ្នួលដឹកតែប៉ុណ្ណោះ។


ក្នុងន័យនេះមិនមែនចង់វាយប្រហារបុគ្គលណា រឺក៏កាន់ជើងការចរាចទំនិញអត់ពន្ធនោះទេ ក៏ប៉ុន្តែសំនួរសួរថា បើទំនិញអត់ពន្ធទាំងអស់នេះ លោតចូលក្នុងដីកម្ពុជាបាន តើវាជាកំហុសរបស់អ្នកណា? ហើយស្ថានប័នណាជាអ្នកទទួលខុសត្រូវលើមុខទំនិញឆ្លងដែននេះ ? សង្ឃឹមថានឹងមិនដូចប្រយោគមួយឃ្លាដែលពោលថា អ្នកធំតែងច្បាប់ឲ្យអ្នកតូច អ្នកធំប្រដូចនិងសត្វខ្លា! និងមួយឃ្លាទៀតថា ជិវិតអ្នកក្រត្រដរ ប្រឹងរស់កំដរអ្នកមាន!

More Stories

You may have missed

Copyright © All rights reserved. | Newsphere by AF themes.