រូបភាពផ្ទះនិងទ្រព្យសម្បត្តិជនស៊ីវិលមួយចំនួន ដែលបង្ហាញពីការខូចខាតធ្ងន់ធ្ងរពីយោធាថៃ
ឃុំស្រអែម មានចម្ងាយប្រមាណជិត៣០គមទៅកាន់ព្រំដែនកម្ពុជា-ថៃ តែទីនេះ មានផ្ទះប្រជាពលរដ្ឋ១៣៦ខ្នង រងការខូចខាតចេញពីគ្រាប់ផ្លោងនិងគ្រាប់ទម្លាក់របស់យោធាថៃ កាលពីពេលកន្លងទៅ ដែលធ្វើឲ្យរងគ្រោះទាំងធ្ងន់ធ្ងរ មធ្យម និងស្រាល។ ទាំងនេះ ជារូបភាពផ្ទះនិងទ្រព្យសម្បត្តិជនស៊ីវិលមួយចំនួន ដែលរងការខូចខាតធ្ងន់ធ្ងរ នៅភូមិស្រអែមខាងជើង និងភូមិចំបក់សែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ប្រភព៖ទទក
រូបថត៖ គល់ រ៉េននី
