January 11, 2026

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

BREAKING NEWS៖ ថៃពិតជាបរាជ័យមែន! មេទ័ពភូមិភាគ២ប្រកាសវាយយកប្រសាទតាក្របី និង តាមាន់ធំកាន់កាប់មុនចូលនិវត្តន៍៥១ថ្ងៃខាងមុខ

ថៃ៖ លោកអនុសេនីយ៍ឯក ប៊ូនស៊ិន ផាដឃ្លាំង មេបញ្ជាការកងទ័ពជើងគោកទី២ បានថ្លែងចំហរ ប្រកាសវាយយកប្រាសាទតាក្របីឲ្យបាន និង បិទប្រាសាទតាមាន់ធំទាំងស្រុងមុនលោកចាកចេញពីតំណែង ៥១ថ្ងៃទៀត។ នេះតាមសេចក្តីរាយការណ៍របស់កាសែតថៃ KHAOSOD បានចេញផ្សាយនៅល្ងាចថ្ងៃទី ១០ ខែ សីហាឆ្នាំ ២០២៥នេះ។

តាមសេចក្តីរាយការណ៍ដដែលលោក (ប៊ូនស៊ិន ផាតឃ្លាំង) មេបញ្ជាការយោធាភូមិភាគទី២ បានអះអាងថាការស្លា…,ប់បាត់ប..,ង់ជីវិ…,តក្នុងចំណោមទាហានកម្ពុជា-ថៃទំនងមានប្រហែលជាង៣០០០នាក់។ លោកថាទាហានថៃបានព្យាយាមវាយនឹងកាន់កាប់ប្រសាទតាក្របីដល់ទៅ ៤ ដងតែទទួលបានការបរាជ័យដោយសារតែនៅទីនោះមានកងកម្លាំងកម្ពុជានៅក្បែរជាប់ប្រសាទជានិច្ចហើយក៏ជាភូមិសាស្រ្តពិបាកវាយលុក។

លោក ផាតឃ្លាំង ថា កងទ័ពថៃបានព្យាយាមវាយចូល ៤ថ្ងៃជាប់ៗគ្នាបែងចែកចេញជា ១១ ទីតាំងតែនៅតែមិនអាចវាយបានដោយសារតែតំបន់នោះសម្បូរទៅដោយគ្រាប់មីនផ្ទុះ។

លោកថាពេលនេះកងទ័ពថៃកំពុងតែស្ថិតនៅចម្ងាយប្រមាណ ៣០ម៉ែត្រពីប្រាសាទ។
លោក ផាត ឃ្លាំង ថែមទាំងប្រកាសទៀតថាគាតនៅនៅមានពេលចំនួន ៥១ ថ្ងៃទៀតមុនចូលនិវត្តន៍លោកនឹងវាយយកប្រសាទតាក្របី និងឈានទៅបិទប្រាសាទតាមាន់ធំទាំងស្រុងឲ្យទាល់តែបាន។

គួរកត់សម្គាល់ផងដែរថាលោក ប៊ុន ស៊ីង ផាតក្លាងនេះហើយដែលបានប្រកាសបិទប្រាសាទតាមាន់ធំដែលជាប្រាសាទសម្បត្តិរបស់ប្រទេសកម្ពុជា ហើយកងទ័ពថៃបានបើកការវាយប្រហារមកលើកម្ពុជាមុន៕

 

More Stories

You may have missed

Copyright © All rights reserved. | Newsphere by AF themes.