វីរកងទ័ពកម្ពុជាទាំង១៨រូប ដែលទាហានថៃបានចាប់ខ្លួនពេលនេះបាន វិលត្រឡប់មកកាន់មាតុភូមិវិញ ហើយ សូមចូលរួមត្រេកអរជាមួយក្រុមគ្រួសារ និងសាច់ញាតិ នូវពេលដ៏សែនរំភើបរីករាយនេះ! --ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥-- គួរំលឹកផងដែរថាចាប់តាំងពីទាហានថៃបានចាប់ខ្លួនវីរកងទ័ពកម្ពុជារបស់យើងរហូតមកពេលនេះគឺមានរយៈពេល១៥៥ថ្ងៃ។
Border dispute
អាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ នៅថ្ងៃទី ២២ ធ្នូ បានថ្លែងចំៗដោយចាត់ទុកប្រទេសថៃ គឺជាប្រទេសចាប់ផ្តើមជម្លោះព្រំដែនជាមួយកម្ពុជាជាថ្មី។ ការថ្លែងរបស់លោកដូណាល់ត្រាំ ធ្វើឡើងក្នុងពិធីប្រកាស ការផលិតនាវាចម្បាំងខ្នាតយក្សថ្មីជាមួយរដ្ឋមន្ត្រីក្រសួងសង្គ្រាម និង រដ្ឋមន្ត្រីកងទ័ពជើងទឹក។ ឆ្លើយសំណួររបស់អ្នកសារព័ត៌មាន លោកត្រាំបានថ្លែងថា "ថៃបានចាប់ផ្តើមបញ្ចេញរូបរាងសង្រ្គាមជាថ្មីម្តងទៀតជាមួយប្រទេសកម្ពុជា ខ្ញុំបានប្រាប់ទៅកាន់រដ្ឋមន្រ្តីការបរទេសលោក ម៉ាកូ រូប៊ីអូ...
យោងតាមខ្លឹមសារបង្ហោះពីផេក Re-IDEA បានបង្ហាញថា ដ្រូនថៃដែលធ្លាក់នៅវេលាម៉ោង៨យប់នេះ នៅក្រុងប៉ោយប៉ែត គឺជា Dominator XP ដែលជាដ្រូនយោធាខ្នាតធំរបស់ថៃមានតែ ៣ គ្រឿងគត់ ដែលថៃបានចំណាយលុយជាង ៥៧លានដុល្លារក្នុងការអភិវឌ្ឍន៍វា (ទិញ) ដែលចែកទៅក្នុងមួយគ្រឿង ១៩លានដុល្លារអាមេរិក ។ -ការថែទាំ គ្រឿងបន្លាស់ ការដឹកជញ្ជួន...
Breaking News: ប្រធានអាស៊ាន លោក អាន់វ៉ា អ៊ីប្រាហ៊ីម ស្នើឲ្យភាគីទាំងពីរ កម្ពុជា-ថៃ ឈប់បាញ់គ្នាចាប់ពីម៉ោង១០យប់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ ហើយស្នើឲ្យក្រុមAOT ប្រើរូបភាពផ្កាយរណបនិងការប្រមូលភស្តុតាងដាក់ជូនកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥។ ប្រភព៖ ទំព័រហ្វេសប៊ុក លោក អាន់វ៉ា អ៊ីប្រាហ៊ីម
Breaking News: ---នៅម៉ោងប្រហែលជាង ៦ព្រឹកនាថ្ងៃទី១៣ ធ្នូ ២០២៥--- ក្រុមទាហានថៃ បានប្រើប្រាស់យន្តហោះចម្បាំងF-16 ចំនួន ២គ្រឿង ហោះមកទម្លាក់គ្រាប់បែកចំនួន៧គ្រាប់ លើស្ពានជ័យជំនះ (ស្ពានមេទឹក) និងបាញ់កម្ទេចអគារសណ្ឋាគារនៅភូមិសាស្រ្ត ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ប្រទេសកម្ពុជា។ -ថ្ងៃទី១៣ ធ្នូ...
សកម្មភាព ព្រះសង្ឃ មន្ត្រីរាជការ រួមទាំងប្រជាពលរដ្ឋខ្មែរបានសាមគ្គីគ្នា នាំយកនូវ ថវិកា, គ្រឿងឧបភោគ បរិភោគ និងសម្ភារៈផ្សេងៗជាច្រើនមកប្រគល់ជូនរដ្ឋបាលឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល, ក្នុងស្មារតីស្នេហាជាតិ គាំទ្រដល់វីរកងទ័ពជួរមុខកម្ពុជាដែលកំពុងជាប់ដៃច្បាំងការពារទឹកដីប្រឆាំងការឈ្លានពានពីសំណាក់ទាហានថៃ ដែលបានបើកការវាយប្រហារមកលើកងទ័ពកម្ពុជាយើងមុន នាម៉ោង ៨ ព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥។ ប្រភព៖...
ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់បានបញ្ជាក់តាមបណ្តាញសង្គមហ្វេសបុកផេក(Facebook Page)របស់លោកថា៖ បញ្ហាផ្ទុះគ្រាប់មីនប្រឆាំងមនុស្សរបួសដាច់ជើងម្ខាងនិងរងរបួសដៃព្រមទាំងផ្ទៃមុខ ជនជាតិចិនម្នាក់ភេទប្រុស វេលាម៉ោងប្រមាណ៣:២០នាទីព្រឹកទៀបភ្លឺ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅភូមិសាស្រ្តចម្ការមីនកម្ពុជាលេខBS:22575 ក្បែរបង្គោលសីមាលេខ៤៨ ស្ថិតនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ក្រោយឧបទ្ទវហេតុគ្រោះថ្នាក់ផ្ទុះមីនជនជាតិចិនម្នាក់នេះភ្លាម ខាងភាគីថៃបានបំពងសំឡេងវាយប្រហារលាបពណ៌កម្ពុជាថា ជនជាតិចិនលួចឆ្លងដែនពីកម្ពុជាទៅថៃ...
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar ទាត់ចោលការចោទប្រកាន់ពីភាគីថៃថាលោកជ្រៀតជ្រែកជម្លោះព្រំដែនកម្ពុជា-ថៃ
(គូឡាឡាំពួ)៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានច្រានចោលការចោទប្រកាន់អំពីការជ្រៀតជ្រែកចូលជម្លោះព្រំដែនរបស់ថៃជាមួយកម្ពុជា ដោយប្រកាន់ខ្ជាប់ថាម៉ាឡេស៊ីគឺជួយ សម្របសម្រួលឱ្យមានកិច្ចចរចារវាងប្រទេសទាំង២ តែប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA។ ថ្លែងនៅឯសន្និសីទសារព័ត៌មានកាលពីថ្ងៃសៅរ៍ ទី២២ ខែវិច្ចិកា ក្នុងទីក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូងជាទីដែលរូបលោកចូលរួមកិច្ចប្រជុំកំពូល G20 ក្នុងឆ្នាំនេះ លោក...
ក្រុងប៉ោយប៉ែត៖ នៅរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅស្នាក់គយថៃទល់មុខច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្រុមជំនាញអង្គភាពCMAC និងTMAC បានជួបប្រជុំពិភាក្សានិយាមកាប្លង់ចម្ការមីនអាទិភាពសាកល្បង និងផ្ទៀងផ្ទាត់និយាមកាប្លង់ចម្ការមីននិងចុះត្រួតពិនិត្យទីតាំងចម្ការមីន ត្រង់បង្គោលលេខ៤៧បច្ចុប្បន្ន ស្ថិតនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ លទ្ធផលនៃកិច្ចប្រជុំនេះបានបោះជំហានទៅមុខជាមួយភាពកាន់ច្បាស់លាស់ក្នុងកិច្ចប្រតិបតិ្តការបោសសម្អាតមីនមនុស្សធម៌តាមព្រំដែន ក្នុងដំណាកកាលសាកល្បង ដោយធានាបានគុណភាព សុវត្ថិភាព បូរណភាពទឹកដី និងបង្កើតទំនុកចិត្តគ្នាទៅវិញទៅមក។...
