យន្តហោះចម្បាំងF-16 របស់ថៃទម្លាក់គ្រាប់កម្ទេចស្ពាននៅថ្មដា
Breaking News:
—នៅម៉ោងប្រហែលជាង ៦ព្រឹកនាថ្ងៃទី១៣ ធ្នូ ២០២៥—
ក្រុមទាហានថៃ បានប្រើប្រាស់យន្តហោះចម្បាំងF-16 ចំនួន ២គ្រឿង ហោះមកទម្លាក់គ្រាប់បែកចំនួន៧គ្រាប់ លើស្ពានជ័យជំនះ (ស្ពានមេទឹក) និងបាញ់កម្ទេចអគារសណ្ឋាគារនៅភូមិសាស្រ្ត ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ប្រទេសកម្ពុជា។
-ថ្ងៃទី១៣ ធ្នូ ២០២៥ កងទាហានថៃ កំពុងប្រើប្រាស់យន្តហោះចម្បាំងF-16 ចំនួន ២គ្រឿង ទម្លាក់គ្រាប់បែកចំនួន៧គ្រាប់ គោលដៅដូចខាងក្រោម៖
-ម៉ោង០៥ៈ៥០នាទី យោធាថៃបានបាញ់កម្ទេចគោលដៅអគារសណ្ឋាគារនៅភូមិសាស្រ្តថ្មដា ចំនួន១គ្រាប់។
-ម៉ោង០៥ៈ៥៥នាទី យោធាថៃបាញ់កម្ទេចគោលដៅអគារសណ្ឋាគារនៅភូមិសាស្រ្តថ្មដា ១គ្រាប់ទៀត។
-ម៉ោង០៦ៈ០២នាទី យោធាថៃបាញ់កម្ទេចគោលដៅស្ពានជ័យជំនះ ចំនួន ១គ្រាប់។
-ម៉ោង០៦ៈ០៧នាទី យោធាថៃបាញ់កម្ទេចគោលដៅស្ពានជ័យជំនះចំនួន ១គ្រាប់ទៀត។
-ម៉ោង០៦ៈ១២នាទី យោធាថៃបាញ់កម្ទេចគោលដៅស្ពានជ័យជំនះ(ស្ពានចាស់) ចំនួន ១គ្រាប់។
👉យន្តហោះយោធាថៃនៅបន្តមិនទាន់បញ្ឈប់សកម្មភាពទម្លាក់គ្រាប់បែកនៅឡើយទេ។

