លោកស្រី ធី សុវណ្ណថា នឹងត្រូវបណ្តេញចេញទាំងអស់ ពីជួរបក្ស ពីអភិបាលរងក្រុងអរិយក្សត្រនិងបណ្តេញចេញពីក្របខ័ណ្ឌរដ្ឋទាំងអស់
រាជធានីភ្នំពេញ,.ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥–
យោងតាមបណ្តាញសង្គមហ្វេសបុកផេក-Facebook Page ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន
លោកបានសរសេរបង្ហោះមានខ្លឹមសារដើមដូចខាងក្រោម៖
យើងគ្មានពេលអប់រំមន្ត្រីដែលគ្មានវិន័យក្នុងពេលដែលកិច្ចការជាតិកំពុង
ទាមទារយើងដោះស្រាយនោះឡើយ។
ម្តងហើយម្តងទៀត ធី សុវណ្ណថា បាន
បង្ហោះសារតាមFacebook ដែលមានចរិតមិនសមស្រប។
ខ្ញុំផ្ទាល់បានហៅទូរស័ព្ទប្រាប់គាត់ឲ្យ
លុបចោលនៅអត្ថបទ២កាលពីប៉ុន្មាន
ថ្ងៃមុន។
ថ្ងៃនេះគាត់បង្ហោះសារប៉ះពាល់ដល់
កងទ័ពក្នុងពេលកងទ័ពកំពុងការពារ
ទឹកដី។
ខ្ញុំបានប្រាប់ទៅឯ.ឧ គួច ចំរើន ប្រធានគណបក្សខេត្តកណ្តាល ឲ្យបណ្តេញចេញពីគណបក្សប្រជាជនកម្ពុជា។ ខ្ញុំបានប្រាប់ទៅឯ.ឧ ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃឲ្យ
បញ្ចប់មុខតំណែង ធី សុវណ្ណថា ពីអភិបាលរងក្រុងអរិយក្សត្រនិងបណ្តេញចេញពីក្របខ័ណ្ឌរដ្ឋទាំងអស់។
ក្នុងឋានៈជាប្រធានគណបក្សកាន់អំណាច ខ្ញុំមានសិទ្ធិនិងធ្វើបែបនេះ
ដើម្បីរក្សាវិន័យបក្សសម្រាប់មន្ត្រីដែលជាសមាជិកបក្សទាំងអស់។

