April 2, 2026

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

ការគោរពជម្រាបជូនអំពីការប្រើប្រាស់ដែនអ៊ីនធឺណិតជាតិ Domain.kh

សូមគោរពជម្រាបជូន

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន

កម្មវត្ថុ៖ ការគោរពជម្រាបជូនអំពីការប្រើប្រាស់ដែនអ៊ីនធឺណិតជាតិ .kh
យោង៖ ក្រសួងព័ត៌មានជូនដំណឹងលេខ.០៤៧.សជណ.ព.ម.ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥

សូមគោរពជូន ឯកឧត្តម រដ្ឋមន្ត្រីជាទីគោរព,

ខ្ញុំបាទឈ្មោះ ម៉ុន សាមាស ជាម្ចាស់អង្គភាពបើកបម្រើសេវាផ្សព្វផ្សាយព័ត៌មានតាមប្រព័ន្ធអេឡិចត្រូនិក សូមគោរពជម្រាបជូន ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ថា៖ អង្គភាពសារព័ត៌មាន គេហទំព័រព័ត៌មាន របស់ខ្ញុំបាទ បានដាក់ពាក្យចុះឈ្មោះសូមប្រើប្រាស់អ៊ីនធឺណិតដែនជាតិ .kh តាមនីតិវិធី និង ស្របតាមការជូនដំណឹងពីក្រសួងព័ត៌មាន រួចរាល់ជាស្ថាពរ នៅនិយ័តករទូរគមនាគមន៍កម្ពុជា លេខៈ .៦៤៧៨.ន.ទ.ក ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ។
➡️ ឈ្មោះគេហទំព័រ៖ www.7makaranews.com.kh

សូមគោរពជម្រាបជូន ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ថា៖ ដែនជាតិ .kh នេះត្រូវបានប្រើប្រាស់សម្រាប់គោលបំណងផ្សព្វផ្សាយព័ត៌មានត្រឹមត្រូវ ប្រកបដោយសុចរិតភាព គោរពតាមគោលនយោបាយ ក្រមសីលធម៌, វិជ្ជាជីវៈ និងច្បាប់ជាតិ។

ខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការណែនាំ និងគាំទ្ររបស់ក្រសួងព័ត៌មាន ដោយសង្ឃឹមនឹងទទួលបានការសហការបន្ថែមក្នុងពេលអនាគត។

សូម ឯកឧត្តមរដ្ឋមន្ត្រី ទទួលនូវ សុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច។
ថ្ងៃទីសុក្រ ៧កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩
កណ្តាល.,ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥
ចាងហ្វាង

ម៉ុន សាមាស

Copyright © All rights reserved. | Newsphere by AF themes.