ប្រទេសថៃបានបិទច្រកព្រំដែនដោយឯកតោភាគីតាមតំបន់មួយចំនួន!
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ថាមកដល់ពេលនេះមិនទាន់ទទួលបានព័ត៌មានពីភាគីថៃពីការបិទច្រកព្រំដែននោះទេ
យោងតាមករបញ្ចាក់របស់ ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបទេសកម្ពុជា បានឲ្យដឹងនៅរសៀលថ្ងៃទី៧ មិថុនាយ៉ាងដូច្នេះថា៖ ពាក់ព័ន្ធនឹងព័ត៌មានអំពីការបិទច្រកព្រំដែនដោយឯកតោភាគីតំបន់មួយចំនួនដោយភាគីថៃ នៅថ្ងៃទី៧ មិថុនា ២០២៥ ខ្ញុំសូមបញ្ជាក់ជូនថារហូតមកដល់ពេលនេះ ក្រសួងការបរទេសមិនទាន់ទទួលបានព័ត៌មានណាមួយពីភាគីថៃ ក៏ដូចជាពីអាជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជា អំពីការបិទច្រកព្រំដែនណាមួយដោយភាគីថៃ នៅឡើយទេ ។

