ភាគីគយថៃមិនអនុញ្ញាតឱ្យបន្លែ ផ្លែឈើ ម្ទេស ស្វាយ និងដំឡូងមី (គ្រៀម-ស្រស់) ចូលទៅប្រទេសថៃគឺបញ្ជាពីថ្នាក់លើ អាជ្ញាធរខេត្តប៉ៃលិន៖ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៥ នេះ យោងតាមប្រភពព័ត៌មានពីអាជ្ញាធរខេត្តប៉ៃលិន សមត្ថកិច្ចប្រចាំការនៅច្រកទ្វារព្រំ បានទទួលការជូនដំណឹងពីគយប្រចាំការនៅច្រកទ្វារបានផាកាត (ថៃ) ឱ្យដឹងថា ចាប់ពីពេលជូនដំណឹងនេះតទៅ ភាគីគយថៃ មិនអនុញ្ញាតអោយបន្លែ...
Border crossing closed
សាររបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា (នារសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥) ខ្ញុំសូមគាំទ្រដល់ចំណាត់ការរបស់ រាជរដ្ឋាភិបាលក្នុងការបិទច្រកដូងនៃ ព្រំដែនកម្ពុជា.ថៃនៃខេត្តបាត់ដំបង។ ថៃដឹកជញ្ជូនផ្លែឈើរាប់រយឡានក្នុង មួយថ្ងៃឆ្លងកាត់ទៅវៀតណាមតែថ្ងៃ នេះកកស្ទះនៅព្រំដែនក្រោយកម្ពុជា បិទ។ សូមបងប្អូនកសិករថៃដែលកំពុងប្រមូលផលទៅតវ៉ាជាមួយយោធាថៃ ដោយខ្លួនឯងព្រោះកម្ពុជានឹងបើកច្រក នេះឡើងវិញតែពេលណាច្រកព្រំដែន ទាំងអស់ដែលយោធាថៃបិទជាឯកតោ ភាគីសម្រួលដូចមុនពេលបិទ។...
សម្តេចតេជោ ហ៊ុន សែន! មុននេះខ្ញុំឃើញលោក ដួង ឆាយ បង្ហោះសារដែលខ្លឹមសារសំខាន់គឺបបួលគ្នាឈប់ប្រើផលិតផលថៃ។ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងខ្លួនខ្ញុំបានអំពាវនាវម្តងហើយម្តងទៀត សូមកុំពង្រីកទំនាស់ឲ្យរីករាលដាលដល់វិស័យផ្សេងរហូតដល់ការស្អប់ខ្ពើមជាតិសាសន៍។ ថ្ងៃនេះកងទ័ពថៃបានបិទច្រកប៉ោយប៉ែតជាឯកតោភាគីមុនម៉ោងកំណត់ គឺទុកឲ្យភាគីថៃទទួលខុសត្រូវ។ សម្រាប់ជនរួមជាតិកម្ពុជាត្រូវមានភាពចាស់ទុំថ្លៃថ្នូរ និងសូមកុំបង្កហេតុ។ ខ្ញុំគ្រាន់តែចង់រំលឹកដល់ប្រជាជនកម្ពុជាក៏ដូចជាប្រជាជនថៃឲ្យបានជ្រាបថា ប្រសិនបើគ្មានទំនិញថៃលើទីផ្សារកម្ពុជាមិនមែនមកពីកម្ពុជាពហិការ មិនប្រើទំនិញថៃនោះទេ តែជាលទ្ធផលនៃការបិទច្រកព្រំដែន...
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ថាមកដល់ពេលនេះមិនទាន់ទទួលបានព័ត៌មានពីភាគីថៃពីការបិទច្រកព្រំដែននោះទេ យោងតាមករបញ្ចាក់របស់ ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបទេសកម្ពុជា បានឲ្យដឹងនៅរសៀលថ្ងៃទី៧ មិថុនាយ៉ាងដូច្នេះថា៖ ពាក់ព័ន្ធនឹងព័ត៌មានអំពីការបិទច្រកព្រំដែនដោយឯកតោភាគីតំបន់មួយចំនួនដោយភាគីថៃ នៅថ្ងៃទី៧ មិថុនា ២០២៥ ខ្ញុំសូមបញ្ជាក់ជូនថារហូតមកដល់ពេលនេះ ក្រសួងការបរទេសមិនទាន់ទទួលបានព័ត៌មានណាមួយពីភាគីថៃ ក៏ដូចជាពីអាជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជា អំពីការបិទច្រកព្រំដែនណាមួយដោយភាគីថៃ នៅឡើយទេ ។
