សមាហរណកម្មនៃតំបន់ដីសណ្តទន្លេយ៉ង់សេជំរុញការផ្លាស់ប្តូររូបមន្តអភិវឌ្ឍន៍ក្នុងតំបន់ កាលពីជាង ១០ ឆ្នាំមុន រដ្ឋាភិបាលចិនបានដាក់ចេញនូវផែនការអភិវឌ្ឍន៍ស្តីពីការធ្វើសមាហរណកម្មតំបន់ដីសណ្តទន្លេយ៉ង់សេ ដែលរួមមានក្រុងសៀងហៃ , ខេត្តជាំងស៊ូ , ខេត្តចឺជាំង និងខេត្តអានហួយ ដោយជំរុញលើកទឹកចិត្តឱ្យតំបន់ដែលមានសេដ្ឋកិច្ចលូតលាស់ជួយដល់តំបន់ដែលមានសេដ្ឋកិច្ចទន់ខ្សោយទាំងការអភិវឌ្ឍសេដ្ឋកិច្ច និងបច្ចេកវិទ្យា ពិសេសគឺផ្លាស់ប្តូររូបមន្តអភិវឌ្ឍន៍ ។ តើគោលនយោបាយសមាហរណកម្មតំបន់ដីសណ្តទន្លេយ៉ង់សេទទួលបានសមិទ្ធផលយ៉ាងណាក្នុងរយៈពេលជាង ១០ ឆ្នាំកន្លងមកនេះ ? និយាយពីសមិទ្ធផលនៃការធ្វើសមាហរណកម្មតំបន់ដីសណ្តទន្លេយ៉ង់សេ...
adm
បទវិភាគ៖អាមេរិកលក់អាវុធឱ្យតៃវ៉ាន់មិនអាចរារាំងនិន្នាការប្រវត្តិសាស្ត្រទូទៅដែលបង្រួបបង្រួមជាតិរបស់ប្រទេសចិនបានឡើយ ពេលថ្មីៗនេះ មេដឹកនាំអាមេរិកបានចុះហត្ថលេខាលើ"សេចក្តីព្រាងច្បាប់ស្តីពីការធ្វើប្រតិភូកម្មសិទ្ធិអំណាចការពារជាតិសម្រាប់ឆ្នាំសារពើពន្ធ២០២៥"ឱ្យក្លាយទៅជាច្បាប់។ ការចំណាយផ្នែកយោធាចំនួន៨៩៥ប៊ីលានដុល្លារអាមរិកនេះ បានបំបែកកំណត់ត្រាថ្មីក្នុងប្រវត្តិសាស្ត្រនិងបង្ហាញពីចំណង់អាហារដ៏ធំរបស់វ៉ាស៊ីនតោនក្នុងការចំណាយផ្នែកយោធា។ដើម្បីបង្កើត"ភាពសមហេតុសមផល"សម្រាប់ពង្រីកការចំណាយផ្នែកយោធា សេចក្តីព្រាងច្បាប់នេះបានលើកឡើងពីប្រទេសចិនរាប់សិបដង និងឃោសនាបំប៉ោងនូវ"ការគំរាមកំហែងពីប្រទេសចិន"នៅកន្លែងជាច្រើន ជាពិសេសបាននិយាយផ្ដេសផ្ដាសលើបញ្ហាតៃវ៉ាន់ ញុះញង់ឱ្យផ្តល់ការគាំទ្រផ្នែកយោធាដល់តៃវ៉ាន់ និងបានបញ្ចេញនូវសញ្ញាខុសឆ្គងយ៉ាងធ្ងន់ធ្ងរទៅកាន់ពួកអបគមន៍និយមដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ។ ក្នុងច្បាប់ក្នុងស្រុករបស់អាមេរិកមួយនេះ ភាគីអាមេរិកបានជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិនយ៉ាងកម្រោល ញុះញង់ឱ្យមានការប្រឈមមុខដាក់គ្នារវាងត្រើយទាំងសង្ខាងនៃច្រកសមុទ្រតៃវ៉ាន់ ហើយពន្លឿនល្បឿនច្រានតៃវ៉ាន់ឱ្យធ្លាក់ចូលទៅក្នុងស្ថានភាពគ្រោះថ្នាក់នៃសង្រ្គាម។ ពេលបច្ចុប្បន្ននេះ រដ្ឋាភិបាលអាមេរិកបានឈានចូលក្នុងដំណាក់កាលអន្តរកាលនៃការផ្ទេរសិទ្ធិអំណាច។ អ្នកផងទាំងពួងបានចាប់អារម្មណ៍ថា ក្នុងរយៈពេលជិតមួយខែមក អាមេរិកបានចាត់វិធានការជាបន្តបន្ទាប់លើបញ្ហាតៃវ៉ាន់៖ចាប់ពីបានអនុម័តការលក់អាវុធដែលមានទំហំសរុប៣៨៥លានដុល្លារអាមេរិកទៅឱ្យតៃវ៉ាន់ ដល់ប្រកាសផ្តល់ជំនួយយោធាដែលមានតម្លៃប្រមាណ៥៧១.៣លានដុល្លារអាមេរិកដល់តៃវ៉ាន់...
យន្តហោះដឹកអ្នកដំណើរចំនួន៦២នាក់ និងអ្នកបើក៥នាក់ពីអាស៊ែបៃហ្សង់ ទៅកាន់ប្រទេសរុស្ស៊ី បានធ្លាក់នៅប្រទេសកាហ្សាក់ស្ថាន។ រុស្ស៊ី៖ អាជ្ញាធរកាហ្សាក់ស្ថានបានប្រកាសថា យន្តហោះដឹកអ្នកដំណើរដោយមានអ្នកដំណើរចំនួន ៦២ នាក់ និងនាវិក ៥ នាក់នៅលើនោះ ដែលហោះហើរពី Azerbaijan ទៅកាន់ប្រទេសរុស្ស៊ីបានធ្លាក់នៅជិតទីក្រុង Aktau ក្នុងប្រទេសកាហ្សាក់ស្ថានកាលពីថ្ងៃពុធ បានប្រកាសថាមនុស្ស ២៧ នាក់បានរួចជីវិត។...
លោកបណ្ឌិតជាមុនីឫទ្ធិបង្ហាញថា ទំនាក់ទំនងកម្ពុជា និងចិន ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ បង្ហាញកាន់តែច្បាស់ពីភាពរឹងមាំខ្លាំងឡើងលើគ្រប់វិស័យ ភ្នំពេញ៖ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានលើកឡើងថា ឆ្នាំ២០២៤ ជាឆ្នាំប្រពៃល្អថ្លៃថ្លាដែលប្រជាជននៃប្រទេសយើងទាំងពីរបានទទួលអំណរពេញ១ឆ្នាំនូវសកម្មភាពដ៏ច្រើនលើសលុបនៃការផ្លាស់ប្ដូរយ៉ាងផុលផុសនៃទំនាក់ទំនងប្រជាជន និង ប្រជាជន កម្ពុជា-ចិន ដែលជាការឆ្លុះបញ្ចាំងនូវភាពកាន់តែរឹងមាំខ្លាំងឡើងនៃទំនាក់ទំនងដែកថែបរវាងកម្ពុជានិងចិន ហើយក៏ជាការរំលេចពីមរតកនៃទំនាក់ទំនងជាប្រពៃណីរវាងប្រជាជាតិយើងទាំងពីរដែលមានអាយុលើសពី២០០០ឆ្នាំថែមទៀតផង។ សំឡេង៖ « ឆ្នាំ២០២៤...
កម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៥នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនប្រកាសពីការរៀបចំឆាកសម្តែងបន្ទាប់បន្សំនៅខេត្តក្រុងចំនួន ៤ នៅថ្ងៃទី ២៤ ខែធ្នូ កម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៥នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានប្រកាសពីការរៀបចំឆាកសម្តែងបន្ទាប់បន្សំនៅខេត្តក្រុងចំនួន ៤ គឺនៅទីក្រុង Chongqing, ក្រុងWuhan ខេត្តHubei, ក្រុងLhasa ភូមិភាគស្វយ័ត Xi Zang និង ក្រុងWuxi ខេត្ត Jiangsu ។...
ក្រសួងការបរទេសចិនលើកការតវ៉ាយ៉ាងម៉ឺងម៉ា់ត់ចំពោះសហរដ្ឋអាមេរិកទាក់ទិននឹងករណីដែលសហរដ្ឋអាមេរិកចុះហត្ថលេខាលើ“សេចក្តីព្រាងច្បាប់ស្តីពីការធ្វើប្រតិភូកម្មសិទ្ធិអំណាចការពារជាតិសម្រាប់ឆ្នាំសារពើពន្ធ ២០២៥“ នៅថ្ងៃទី២៤ ខែធ្នូ លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានបើកធ្វើសន្និសីទកាសែតជាប្រចាំ ។ អ្នកសារព័ត៌មានបានសួរថា នៅថ្ងៃទី ២៣ ខែធ្នូ តាមម៉ោងក្នុងតំបន់ លោក Biden ប្រធានាធិបតីអាមេរិកបានចុះហត្ថលេខាលើ“សេចក្តីព្រាងច្បាប់ស្តីពីការធ្វើប្រតិភូកម្មសិទ្ធិអំណាចការពារជាតិសម្រាប់ឆ្នាំសារពើពន្ធ ២០២៥“ ដែលក្នុងនោះ មានខ្លឹមសារអវិជ្ជមានទាក់ទងនឹងប្រទេសចិន...
បណ្ណាល័យមេគង្គ-ឡានឆាងជាអំណោយរបស់មិត្តចិនស្ថិតនៅក្នុងភូមិព្រៃទទឹង ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាលបើកដំណើរការជាផ្លូវការហើយ។ កណ្តាល៖ រសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ នៅសាលាបឋមសិក្សា ហ៊ុន សែន ព្រៃទទឹង ស្ថិតនៅក្នុងភូមិព្រៃទទឹង ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល មានរៀបចំពិធីដាក់ឱ្យដំណើរការបណ្ណាល័យមេគង្គ-ឡានឆាង ដែលជាអំណោយរបស់មូលនិធិសប្បុរសធម៌សុខភាពសាធារណៈបេកាំង និង មជ្ឈមណ្ឌលប្រទេសចិនសម្រាប់បោះពុម្ពនិងចែកផ្សាយសៀវភៅទៅកាន់បរទេស...
រាជធានីភ្នំពេញ៖ ជនល្មើស ស្រី ស៊ីណា ដែលបាញ់សម្លាប់ម្ចាស់ផ្ទះប្រុស-ស្រី ជាគូស្នេហ៍ ជិតរៀបអាពាហ៍ពិពាហ៍នឹងគ្នា ព្រមទាំងបុគ្កលិកអោយរងរបួសធ្ងន់ កាលពីថ្មីៗកន្លងទៅនេះ តុលាការសម្រេចដាក់ទោស ដាក់ពន្ធនាគារ៣១ ឆ្នាំ និងសងជម្ងឺចិត្ត២លានដុល្លារ ខណ:អ្នករងរបួសសង៥០ម៉ឺនដុល្លារ ។ សវនាការជំនុំជម្រះលើសំណុំរឿងព្រហ្មទណ្ឌចំនួន៣៖ -សំណុំរឿងទី១ពីបទ (ឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត)។ -សំណុំរឿងទី២ពីបទ...
ទំហំទីផ្សារអ្នកប្រើប្រាស់ភេសជ្ជៈតែរបស់ប្រទេសចិនបន្តកើនឡើង ពិសេសទំហំទីផ្សារភេសជ្ជៈតែរស់ជាតិថ្មី សូមជម្រាបថា រយៈពេល ១០ ឆ្នាំកន្លងទៅនេះ ទំហំទីផ្សារអ្នកប្រើប្រាស់ភេសជ្ជៈតែរបស់ប្រទេសចិនបន្តកើនឡើង ជាពិសេសទំហំទីផ្សារភេសជ្ជៈតែរស់ជាតិថ្មី តាមការប៉ានប្រមាណដល់ឆ្នាំ២០២៥នឹងឡើងដល់ទំហំ ១៥ ម៉ឺនលានយាន់ប្រាក់ចិន។ ទីផ្សារអ្នកប្រើប្រាស់នៅចិនស្តារឡើងវិញជាបន្តបន្ទាប់ ខណៈពេលដែលទិដ្ឋភាពនៃការប្រើប្រាស់កាន់តែសម្បូរបែប សេដ្ឋកិច្ចចិនបាននិងកំពុងបង្ហាញនូវភាពរស់រវើកនិងភាពធន់ខ្លាំង។ កាលពីពាក់កណ្តាលខែធ្នូ មជ្ឈិមបក្សកាន់អំណាចចិនបានកំណត់ថា ការងារសេដ្ឋកិច្ចចិនឆ្នាំ២០២៥ នឹងផ្តោតលើការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មី ដោយផ្អែកលើការច្នៃប្រឌិតបច្ចេកវិទ្យា ដើម្បីជំរុញឱ្យបច្ចេកវិទ្យានិងឧស្សាហកម្មអភិវឌ្ឍរួមបញ្ចូលគ្នា។...
កម្ពុជានិងប្រទេសមួយចំនួនបានហាមឃាត់ការប្រើប្រាស់បារីអេឡិចត្រូនិច និងផលិតផលHTPs ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយអប់រំ និងទំនាក់ទំនងសាធារណៈនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានបង្ហាញការសាទរចំពោះប្រទេសជិតខាងកម្ពុជា ដែលឃាត់ការលក់ ការនាំចូល កាស្តុកទុក ការដឹកជញ្ជូន និងការប្រើប្រាស់បារីអេឡិចត្រូនិច និងផលិតផលអេចឈ៍ ធី ភី (HTPs) ខណៈដែលកម្ពុជាកម្ពុជាកំពុងតែធ្វើការងារយ៉ាងសកម្មដើម្បីទប់ស្កាត់កុំឱ្យយុវជនប្រើប្រាស់ឧបករណ៍នេះ ព្រោះវានាំឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។ លោកឧត្តមសេនីយ៍ឯក...
