June 17, 2026

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

adm

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ២០២៤ នាវាចម្បាំងកងទ័ពជើងទឹកសហរដ្ឋអាមេរិក មួយគ្រឿង USS SAVANNAH បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុរយៈពេល៥ថ្ងៃ គិតចាប់ពី ថ្ងៃទី១៦ ដល់ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ក្នុងដំណើរទស្សនកិច្ចជាមិត្តភាពនៅកម្ពុជា។ ពេលនាវាចូលចតដល់កំពង់ផែ...

ភ្នំពេញ៖នាល្ងាចថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ នៅសាលសន្និសីទចតុម្មុខ រាជធានីភ្នំពេញ ស្ថានទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា សហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំពាក្យសច្ចាពណ៌មាស កម្មវិធីសម្ដែងសិល្បៈពិសេសឆ្នាំនៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជនរវាងចិន និងកម្ពុជាឆ្នាំ២០២៤។ ពិធីនេះធ្វើឡើងក្រុមអធិបតីភាពសម្តេច មហាមន្ត្រី គុយ សុផលឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និង ឯកឧត្តម...

អ្នកសារព័ត៌មានជាង៦០នាក់មកពីជាង៣០ស្ថាប័ន បានចេញដំណើរហើយនៅព្រឹកថ្ងៃអាទិត្យនេះឆ្ពោះទៅកាន់ខេត្តព្រះសីហនុដើម្បីផលិតនិងផ្សព្វផ្សាយព័ត៌មានទ្រង់ទ្រាយធំចេញពីទឹកដីខេត្តឆ្នេរសមុទ្រមួយនេះទៅកាន់តំបន់និងពិភពលោក។ បេសកកម្មរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី១៥ ដល់១៨ ខែធ្នូ ឆ្នាំ២០២៤ ដែលដឹកនាំដោយក្លិបអ្នកកាសែតកម្ពុជារំពឹងថាអត្ថបទសារព័ត៌មានរាប់រយចេញជា៥ភាសា៖ ខ្មែរ, បារាំង, វៀតណាម, ចិន និងអង់គ្លេស នឹងត្រូវបានផ្សព្វផ្សាយទាំងក្នុងនិងក្រៅប្រទេសដែលជាការរួមចំណែកដល់ការស្រូបយកអ្នកវិនិយោគជាតិនិងអន្តរជាតិ និងភ្ញៀវទេសចរបន្ថែមទៀតមកកាន់ខេត្តព្រះសីហនុ។

កាលពីថ្ងៃទី ៩ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ស៊ី ជីនពីង បានដឹកនាំកិច្ចប្រជុំការិយាល័យនយោបាយមជ្ឈិមនៃគណបក្សកុម្មុយនីស្តចិន ដើម្បីកំណត់ទិសដៅសេដ្ឋកិច្ចចិនសម្រាប់ឆ្នាំ២០២៥ ដែលក្នុងនោះអង្គប្រជុំបានគូសបញ្ជាក់ពីសារៈសំខាន់នៃការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ការធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់លើគ្រប់វិស័យ ការបើកទូលាយសេដ្ឋកិច្ចកម្រិតខ្ពស់ និងការដាក់ចេញគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចដែលមានភាពបុរេសកម្ម។ ទិសដៅសេដ្ឋកិច្ចទាំងនេះមិនត្រឹមតែឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏រឹងមាំរបស់រដ្ឋាភិបាលចិនក្នុងការដោះស្រាយបញ្ហាប្រឈមនានា និងជំរុញកំណើនប្រកបដោយចីរភាពក្នុងឆ្នាំ២០២៥ ទេ ប៉ុន្តែថែមទាំងបញ្ជូនសញ្ញាវិជ្ជមានដល់ការអភិវឌ្ឍក្នុងតំបន់ និងពិភពលោកផងដែរ។ ការប្តេជ្ញាចិត្តរបស់ចិនក្នុងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ នឹងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំ...

ការស្ទង់មតិរបស់បណ្តាញ CGTN ៖ ប្រទេសចិនជិតសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ជាតិប្រចាំឆ្នាំ អ្នកប្រើប្រាស់អ៊ីនធឺណែតដែលផ្តល់បទសម្ភាសន៍នៅជុំវិញពិភពលោកមានសុទិដ្ឋិនិយមចំពោះអនាគតនៃសេដ្ឋកិច្ចចិន "គោលដៅនិងភារកិច្ចសំខាន់ៗនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមចិនពេញមួយឆ្នាំជិតនឹងសម្រេចដោយជោគជ័យ" ដែលជាព័ត៌មានចេញផ្សាយពីសន្និសីទសេដ្ឋកិច្ចប្រចាំឆ្នាំដ៏សំខាន់បំផុតរបស់ប្រទេសចិនបានចាក់បញ្ចូល "កម្លាំងជំរុញ" ដល់សេដ្ឋកិច្ចពិភពលោកដែលមានភាពខ្សោយក្នុងការស្តារឡើងវិញ ។ លទ្ធផលនៃការស្ទង់មតិដែលចេញផ្សាយដោយបណ្តាញទូរទស្សន៍អន្តរជាតិចិន(CGTN)នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនទៅកាន់អ្នកប្រើប្រាស់អ៊ីនធឺណិតជុំវិញពិភពលោក បានបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ចំនួន ៩២,៤%មានជំនឿចិត្តចំពោះអនាគតនៃសេដ្ឋកិច្ចចិន ហើយរំពឹងថាប្រទេសចិននឹងបន្តដើរតួនាទីជាក្បាលម៉ាស៊ីនសម្រាប់កំណើនសេដ្ឋកិច្ច ដើម្បីបន្តនាំមកនូវភាពប្រាកដប្រជា និងកាលានុវត្តភាពដល់សេដ្ឋកិច្ចពិភពលោក។ នៅក្នុងការស្ទង់មតិ អ្នកផ្តល់បទសម្ភាសន៍ចំនួន ៩០,៧%...

សន្និសីទការងារសេដ្ឋកិច្ចមជ្ឈិមចិនបានបើកធ្វើនៅទីក្រុងប៉េកាំងពីថ្ងៃទី ១១ ដល់ថ្ងៃទី ១២ ខែធ្នូ។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានអញ្ជើញចូលរួមកិច្ចប្រជុំ និងថ្លែងសុន្ទរកថាគន្លឹះ។ ថ្លែងក្នុងសុន្ទរកថាគន្លឹះ លោក Xi Jinping បានសង្ខេបការងារសេដ្ឋកិច្ចនៅឆ្នាំ ២០២៤ វិភាគស្ថានភាពសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន ព្រមនិងចាត់ចែងការងារសេដ្ឋកិច្ចនៅឆ្នាំ...

  រាជធានីភ្នំពេញ៖ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤- សេចក្តីប្រកាសព័ត៌មាន៖ ក្រសួងអប់រំ យុវជន និងកីឡាសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា៖ ក្រសួងអប់រំ យុវជន និងកីឡា មិនធ្លាប់ យល់ព្រមលើសំណើណាមួយ ក្នុងការបញ្ចូល ភាសាវៀតណាម ក្នុងកម្មវិធីសិក្សាផ្លូវការ នោះទេ។ ក្រសួងអប់រំ យុវជន...

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានជំរុញដល់អ្នកសារព័ត៌មានទាំងអស់ត្រូវបង្កើនការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាឱ្យបានច្រើន ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិជាពិសេសទេសចរចិន ខណៈដែលថ្នាក់ដឹកនាំកម្ពុជា និងចិនបានកំណត់យកឆ្នាំ២០២៥ជាឆ្នាំទេសចរណ៍នៃប្រទេសទាំងពីរ។ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងវេទិការស្តីពីការផ្សព្វផ្សាយឆ្លាតវៃនៃប្រព័ន្ធផ្សព្វផ្សាយកម្ពុជា-ចិនឆ្នាំ២០២៤ ដែលសហការរៀបចំដោយក្រសួងព័ត៌មាននៃព្រះព្រះរាជាណាចក្រកម្ពុជា និងមជ្ឈមណ្ឌលកម្មវិធីភាសាតំបន់អាស៊ី និង អាហ្វ្រិកនៃអគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍មជ្ឈិមចិន កាលពីព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ ២០២៤...

ភ្នំពេញ៖ ថ្ងៃទី១៣ ខែធ្នូ វេទិកាស្តីពីការផ្សព្វផ្សាយឆ្លាតវៃនៃប្រព័ន្ធផ្សព្វផ្សាយកម្ពុជា-ចិនឆ្នាំ ២០២៤ដែលសហការរៀបចំដោយក្រសួងព័ត៌មាននៃព្រះព្រះរាជាណាចក្រកម្ពុជានិងមជ្ឈមណ្ឌលកម្មវិធីភាសាតំបន់អាស៊ី និង អាហ្វ្រិកនៃអគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍មជ្ឈិមចិនបានប្រារព្ធធ្វើនៅរាជធានីភ្នំពេញ។ ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននៃព្រះព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដម Chencong អគ្គទីប្រឹក្សានៃស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជាអញ្ជើញចូលរួមវេទិកាព្រមទាំងថ្លែងសន្ទរកថា ឯកឧត្ដម An Xiaoyu និពន្ធនាយករងប្រចាំការCGTN...

នៅព្រឹក ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាជាមួយ ឯកឧត្តម Numan Kurtulmuş ប្រធានរដ្ឋសភា តួកគីយេ នៅវិមានរដ្ឋសភា រដ្ឋធានីអង់ការ៉ា។ ជាកិច្ចចាប់ផ្តើម ឯកឧត្តម ប្រធានសភា បានសម្តែងក្តីរីករាយ...

You may have missed

Copyright © All rights reserved. | Newsphere by AF themes.