April 2, 2026

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

ភ្លៀងតែមួយមេតូចសោះ លេចអស់ផ្លូវ និងផ្ទះប្រជាពលរដ្ឋ នៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ ភ្នំពេញ…!

ភ្លៀងតែមួយមេតូចសោះ លេចអស់ផ្លូវ និងផ្ទះប្រជាពលរដ្ឋ នៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ ភ្នំពេញ...!

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃសុក្រ ៣រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០។

ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០, មានភ្លៀងមួយមេតូចសោះធ្វើអោយមានការលេចលង់ផ្លូវ និងផ្ទះសំបែងប្រជាពលរដ្ឋ នៅ ភូមិថ្មី ដែលស្ថិតនៅក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ (ក្រោយរបងខណ្ឌដង្កោ )ជិតក្លាយជាបឹងហើយ តែមេភូមិ និងចៅសង្កាត់ ធ្វើដូចមិនដឹងមិនឮ ចំពោះទុក្ខលំបាករបស់ពលរដ្ឋឡើយ។

#រាជធានីភ្នំពេញ៖ ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិថ្មី, សង្កាត់ដង្កោ, ខណ្ឌដង្កោ ត្រូវប្រឈមនឹងការលេចផ្ទះសំបែងដោយសារតែភ្លៀងធ្លាក់តែមួយមេតូចត្រឹមតែ១០ ទៅ១៥នាទី តែប៉ុណ្ណោះ គឺក្នុងភូមិនេះដឹងតែលេចអស់ហើយ ការលេចបែបនេះគឺច្រើនឆ្នាំមកហើយ ប្រជាពលរដ្ឋក៏ធ្លាប់បានស្នើរសុំអោយមេភូមិ នឹងចៅសង្កាត់ ជួយដោះស្រាយដែរ តែគ្មានដំណោះស្រាយណាមួយជូនពលរដ្ឋឡើយ។

#ប្រជាពលរដ្ឋនិយាយថា៖ បើនៅតែលេចបែបនេះទៀតពួកគាត់គួរតែទិញទូកត្រៀមកទុកសម្រាប់អ៊ុំនៅរដូវវស្សានេះហើយមើលទៅ…!

រាយការណ៍ដោយ (លោក ជា ច័ន្ទរ៉ូហ្សា)

Leave a Reply

Your email address will not be published. Required fields are marked *

Copyright © All rights reserved. | Newsphere by AF themes.