ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស វៀតណាម បានអំពាវនាវឱ្យមានការដកទណ្ឌកម្ម និងជួយផ្តល់ជំនួយមនុស្សធម៌ ចំពេលដែលកំពុងមានជំងឺឆ្លងរាតត្បាត
ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស វៀតណាម បានអំពាវនាវឱ្យមានការដកទណ្ឌកម្ម និងជួយផ្តល់ជំនួយមនុស្សធម៌ ចំពេលដែលកំពុងមានជំងឺឆ្លងរាតត្បាត
ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃអាទិត្យ ១២រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០។
ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh បានអំពាវនាវឱ្យមានការដកទណ្ឌកម្ម នឹងការបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ជំនួយមនុស្សធម៌ក្នុងបរិបទនៃការរាតត្បាតដោយសារជំងឺកូវីដ-១៩ ។
មន្ត្រីរូបនោះបានធ្វើសេចក្តីថ្លែងការណ៍នេះ ក្នុងអំឡុងពេលនៃការជជែកដេញដោលកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិតាមប្រព័ន្ធអ៊ីនធើណេត ស្តីពីជំងឺរាតត្បាត និងបញ្ហាប្រឈមនានាដើម្បីរក្សាសន្តិភាព។
នៅក្នុងសុន្ទរកថារបស់លោក លោកបានបញ្ជាក់អំពីឥទ្ធិពលយ៉ាងជ្រាលជ្រៅពីជំងឺកូវីដ-១៩ ទៅលើគ្រប់ទិដ្ឋភាពនៃជីវិតរស់នៅ ដែលកំពុងគំរាមកំហែងដល់វឌ្ឍនភាពសន្តិភាព និងការងារមនុស្សធម៌នៅក្នុង បណ្តាតំបន់ដែលមានជម្លោះនៅទូទាំងពិភពលោក។
លោក Minh បានគូសបញ្ជាក់អំពីតម្រូវការសម្រាប់ដំណោះស្រាយទូលំទូលាយនានា ដោយលោកបញ្ជាក់ថា ប្រទេសវៀតណាមស្វាគមន៍ចំពោះការអនុម័តសេចក្តីសម្រេចលេខ ២៥៣២ របស់ក្រុមប្រឹក្សាសន្តិសុខស្តីពីការឆ្លើយតបទៅនឹងជំងឺកូវីដ-១៩ និងការគាំទ្ររបស់ខ្លួនចំពោះបណ្តឹងឧទ្ធរណ៍របស់អគ្គលេខាធិការអង្គការសហប្រជាជាតិសម្រាប់បទឈប់បាញ់ជាសកល។
លោកបានកោតសរសើរចំពោះតួនាទី នៃប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិក្នុងការជួយប្រទេសនានា ដោយលោកបាននិយាយបន្ថែមថា ការចូលរួម និងការសម្របសម្រួលនៃប្រព័ន្ធអង្គការសហប្រជាជាតិទាំងមូល បានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រេចបាននូវការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍសន្តិភាព និងភាពជឿនលឿនប្រកបដោយចីរភាព។
លោក Minh បានកត់សម្គាល់ថា ប្រទេសវៀតណាម និងប្រទេសសមាជិកអាស៊ានដទៃទៀតបានប្រមូលផ្តុំកិច្ចខិតខំប្រឹងប្រែងរួមគ្នាពីសហគមន៍ ដើម្បីការពារសុខភាពប្រជាជន សេដ្ឋកិច្ច សន្តិភាព និងសន្តិសុខក្នុងតំបន់ពីគ្រោះមហន្តរាយពីជំងឺកូវីដ-១៩ នេះ។
លោកបានអះអាងនូវការប្តេជ្ញាចិត្តរបស់វៀតណាម នឹងបានអំពាវនាវឱ្យបង្កើនកិច្ចសហប្រតិបត្តិការ និងសាមគ្គីភាពអន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះប្រកបដោយជោគជ័យ៕

ប្រភព៖ www.information.gov.kh
