ព្រឹកថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២៤ នៅម៉ាកាវ លោក Xi Jinping ប្រធានរដ្ឋចិនបានជួបសន្ទនាជាមួយលោក Cen Haohui ដែលទើបស្បថចូលកាន់មុខតំណែងជាអភិបាលនៃតំបន់រដ្ឋបាលពិសេសម៉ាកាវ និងអ្នកទទួលខុសត្រូវនៃស្ថាប័នអភិបាលកិច្ច នីតិប្បញ្ញត្តិ និងយត្តិធម៌នៃរដ្ឋបាលអាណត្តិថ្មី នៃតំបន់រដ្ឋបាលពិសេសម៉ាកាវ។ លោក Xi Jinping បានថ្លែងថា...
digital media press
យប់ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៤ រាត្រីសមោសរអបអរសាទរខួប ២៥ ឆ្នាំនៃការវិលត្រឡប់មកមាតុប្រទេសចិនវិញរបស់ម៉ាកាវបានប្រារព្ធធ្វើឡើងនៅកីឡដ្ឋានការប្រកួតកីឡាអាស៊ីប៉ូព៌ារបស់ម៉ាកាវ។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកមា្មធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានអញ្ជើញទស្សនាការសម្តែងសិល្បៈ។ កម្មវិធីសម្តែងសិល្បៈបានពិពណ៌នាអំពីផែនការអភិវឌ្ឍន៍នៃមហាតំបន់ឈូងសមុទ្រក្វាងតុង-ហុងកុង-ម៉ាកាវ បង្ហាញពីភាពរីកចម្រើនដ៏ផុលផុសនៃតំបន់សហប្រតិបត្តិការស៊ីជម្រៅរវាងក្វាងតុង-ម៉ាកាវ Hengqin ព្រមទាំងសម្តែងសេចក្តីស្រឡាញ់ដ៏ស្មោះត្រង់របស់បងប្អូនជនរួមជាតិតំបន់ម៉ាកាវចំពោះមាតុប្រទេសចិន ។ សូមបញ្ជាក់ថា...
ព្រឹកថ្ងៃទី ១៩ ខែធ្នូ លោកស្រី Peng Liyuan ភរិយារបស់លោក Xi Jinping ប្រធានរដ្ឋចិនអមដំណើរដោយលោកស្រី Cheng Suzhen ភរិយារបស់លោក Ho Iat Seng ប្រធានរដ្ឋបាលនៃតំបន់រដ្ឋបាលពិសេសម៉ាកាវបានអញ្ជើញទៅទស្សនាសារមន្ទីរម៉ាកាវ ។ លោកស្រី Peng...
ព្រឹកថ្ងៃទី២០ ខែធ្នូ លោកXi Jinpingប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាគន្លឹះពេលអញ្ជើញចូលរួមមហាសន្និបាតអបអរសាទរខួប២៥ឆ្នាំនៃការដែលម៉ាកាវវិលត្រឡប់ចូលមាតុប្រទេសចិនវិញនិងជាពិធីចូលកាន់តំណែងនៃរដ្ឋបាលអាណត្តិទី៦នៃតំបន់រដ្ឋបាលពិសេសម៉ាកាវ។ លោកXi Jinpingបានលើកឡើងថា ២៥ឆ្នាំតាំងពីម៉ាកាវវិលត្រឡប់ចូលមាតុប្រទេសចិនវិញ ក្រោមការគាំទ្រដោយពេញទំហឹងពីរដ្ឋភិបាលមជ្ឈិមចិននិងមហាដីគោកចិន រដ្ឋបាលតំបន់ពិសេសម៉ាកាវបានដឹកនាំមនិងសាមគ្គីគ្នាមជ្ឈដ្ឋាននានាក្នុងសង្គមបន្តខិតខំតស៊ូ ការអនុវត្តនៃ “ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ”ប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានការជោគជ័យយ៉ាងធំធេង។ម៉ាកាវបានកើតមានការប្រែប្រួលយ៉ាងខ្លាំង ឥទ្ធិពលអន្តរជាតិត្រូវបានលើកឡើងដោយកម្រិតខ្ពស់ ដោយបានបញ្ជាក់ថា “ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ”មានឧត្តមភាពផ្នែករបបយ៉ាងលេចធ្លោនិងកម្លាំងរស់រវើកយ៉ាងខ្លាំង គឺជារបបដ៏ល្អប្រសើរសម្រាប់ការរក្សាភាពរុងរឿងនិងស្ថិរភាពក្នុងរយៈពេលយូរអង្វែងនៃតំបន់ហុងកុងនិងម៉ាកាវ។“ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ”បង្កប់នូវគុណតម្លៃស្តីពីសន្តិភាព បរិយាប័ន្ន ការបើកទូលាយ និងការចែករំលែក វាជារបស់ប្រទេសចិន ក៏ជារបស់ពិភពលោក...
ក្រោមអធិបតីភាពរបស់លោក Xi Jinping ប្រធានរដ្ឋចិនលោក Cen Haohui ស្បថចូលកាន់មុខតំណែងជាអភិបាលនៃតំបន់រដ្ឋបាលពិសេសម៉ាកាវ ថ្ងៃទី២០ខែធ្នូឆ្នាំ២០២៤ក្រោមអធិបតីភាពរបស់លោក Xi Jinping ប្រធានរដ្ឋចិនលោក Cen Haohui ស្បថចូលកាន់មុខតំណែងជាអភិបាលនៃតំបន់រដ្ឋបាល ពិសេសម៉ាកាវ។បន្ទាប់មកក្រោមការដឹកនាំនៃលោក Cen Haohuiមន្ត្រីរដ្ឋបាល សំខាន់ៗអាណ្ណតិ្តទី៦នៃតំបន់រដ្ឋបាលពិសេសម៉ាកាវក៏ស្បថចូលកាន់មុនតំណែងដែរ។ សូមជម្រាបថាថ្ងៃដដែលម៉ាកាវបានរៀបចំធ្វើមហាសន្និបាតដើម្បីអបអរសាទ រខួប២៥នៃការត្រឡប់ចូលមាតុប្រទេសចិនវិញរបស់ម៉ាកែវនិងជាពិធីកាន់មុខតំណែងនៃរដ្ឋបាលអាណ្ណត្តិទី៦នៃតំបន់រដ្ឋបាលពិសេសម៉ាកាវម៉ាកែវ៕
ភ្នំពេញ៖ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានលើកឡើងថា ដំណើរបំពេញព្រះរាជទស្សនកិច្ចរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទៅកាន់ខេត្តហៃណាន ប្រទេសចិន គឺជាការចាក់បញ្ចូលនូវគុណតម្លៃដ៏មហាសាលនៃទំនាក់ទំនងយ៉ាងរឹងមាំខ្លាំងក្លាជាប្រពៃណីរវាងប្រទេសយើងទាំងពីរ។ លោកបណ្ឌិតបញ្ជាក់ថា ដំណើរបំពេញព្រះរាជទស្សនកិច្ច ក៏ជាការគូសរំលេចយ៉ាងច្បាស់ថាទំនាក់ទំនងរវាងកម្ពុជានិងចិនគឺជាទំនាក់ទំនងដែកថែប ជាទំនាក់ទំនងកល្យាណមិត្តនៅគ្រប់កាលៈទេសៈ ដើម្បីពង្រឹងនិងពង្រីកនូវផលប្រយោជន៍កាន់តែធំ...
រសៀលថ្ងៃទី ១៨ ខែធ្នូ លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោក Ho Iat Seng ប្រធានរដ្ឋបាលនៃតំបន់រដ្ឋបាលពិសេសម៉ាកាវនៅទីក្រុងម៉ាកាវ។ លោក Xi Jinping បានថ្លែងទៅកាន់លោក Ho Iat Seng ថា លោកបានដឹកនាំរដ្ឋបាលពិសេសម៉ាកាវអណាត្តិនេះរួបរួមគ្រប់មជ្ឈដ្ឋានក្នុងសង្គមម៉ាកាវ...
ថ្ងៃទី១៨ខែធ្នូឆ្នាំ២០២៤វេទិកាស្តីពីកំណែទម្រង់យន្តការដោះស្រាយសំណូមពរនិងពាក្យបណ្តឹងប្រជាពលរដ្ឋដោយទាន់ពេលវេលារបស់ទីក្រុងប៉េកាំង២០២៤ដែលរៀបចំដោយបណ្ឌិតសភាវិទ្យាសាស្ត្រសង្គមចិនអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងរដ្ឋបាលក្រុងប៉េកាំងបានសម្ពោធបើក។ លោកYin Liសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិននិងជាលេខាបក្សនៃគណៈកម្មាការបក្សកុម្មុនីស្ដក្រុងប៉េកាំងបានថ្លែង សុន្ទរកថាថា មជ្ឈិមបក្សដែលមានលោកXi Jinpingជាប្រមុខស្នូលយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការងារទីក្រុង រដ្ឋាភិបាលចិនតម្កល់ប្រជាជនជាស្នូល ជានិច្ចកាលបន្តបង្កើនកសាងនគរូបនីយកម្មបែបថ្មី ខិតខំប្រឹងប្រែងជំរុញប្រព័ន្ធអភិបាលកិច្ចទីក្រុង និងទំនើបកម្មនៃសមត្ថភាពអភិបាលកិច្ច។ ទីក្រុងប៉េកាំងនឹងខិតខំប្រឹងប្រែងដើម្បីផ្តល់សេវាកម្មបម្រើប្រជាជនរបស់ទីក្រុងទំនើប កសាងទីក្រុងឱ្យទៅជាទីក្រុងលំដាប់អន្តរជាតិលេខ១ដែលគួរឱ្យចង់រស់នៅប្រកបដោយភាពចុះសម្រុងគ្នា។ ក្នុងអំឡុងពេលជិត៦ឆ្នាំនៃកំណែទម្រង់យន្តការដោះស្រាយសំណូមពរនិងពាក្យបណ្តឹងប្រជាពលរដ្ឋដោយទាន់ពេលវេលាបានទទួលនិងដោះស្រាយសំណូមពរនិងពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋនិងសហគ្រាស១រយ៥០លានករណី អត្រាដោះស្រាយនិងអត្រាពេញចិត្តបានកើនឡើងដល់៩៧%។ សូមបញ្ជាក់ថា ប្រធានបទនៃវេទិកានេះគឺ«ទំនើបកម្មនៃអភិបាលកិច្ចទីក្រុងដែលតម្កល់ប្រជាជនជាស្នូល»។ តំណាងគ្រប់មជ្ឈដ្ឋានក្នុងនិងក្រៅប្រទេសចំនួនជាង៣១០០នាក់បានចូលរួមវេទិកានេះ៕
ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ២០២៤ នាវាចម្បាំងកងទ័ពជើងទឹកសហរដ្ឋអាមេរិក មួយគ្រឿង USS SAVANNAH បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុរយៈពេល៥ថ្ងៃ គិតចាប់ពី ថ្ងៃទី១៦ ដល់ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ក្នុងដំណើរទស្សនកិច្ចជាមិត្តភាពនៅកម្ពុជា។ ពេលនាវាចូលចតដល់កំពង់ផែ...
កាលពីថ្ងៃទី ៩ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ស៊ី ជីនពីង បានដឹកនាំកិច្ចប្រជុំការិយាល័យនយោបាយមជ្ឈិមនៃគណបក្សកុម្មុយនីស្តចិន ដើម្បីកំណត់ទិសដៅសេដ្ឋកិច្ចចិនសម្រាប់ឆ្នាំ២០២៥ ដែលក្នុងនោះអង្គប្រជុំបានគូសបញ្ជាក់ពីសារៈសំខាន់នៃការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ការធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់លើគ្រប់វិស័យ ការបើកទូលាយសេដ្ឋកិច្ចកម្រិតខ្ពស់ និងការដាក់ចេញគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចដែលមានភាពបុរេសកម្ម។ ទិសដៅសេដ្ឋកិច្ចទាំងនេះមិនត្រឹមតែឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏រឹងមាំរបស់រដ្ឋាភិបាលចិនក្នុងការដោះស្រាយបញ្ហាប្រឈមនានា និងជំរុញកំណើនប្រកបដោយចីរភាពក្នុងឆ្នាំ២០២៥ ទេ ប៉ុន្តែថែមទាំងបញ្ជូនសញ្ញាវិជ្ជមានដល់ការអភិវឌ្ឍក្នុងតំបន់ និងពិភពលោកផងដែរ។ ការប្តេជ្ញាចិត្តរបស់ចិនក្នុងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ នឹងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំ...
