ករណីរថយន្តព្រូសមួយគ្រឿងបានធ្លាក់ទឹកពីកំពង់ចម្លងស្វាយតានី
ព័ត៌មានបន្ថែម៖
ករណីរថយន្តព្រូសមួយគ្រឿងបានធ្លាក់ទឹកពីកំពង់ចម្លងស្វាយតានី
ចុចទីនេះទស្សនាវីដេអូ=>https://fb.watch/z0kRBUwjMn/
យោងតាមរាយការណ៍របស់រដ្ឋបាលឃុំត្រើយស្លា៖
ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ លោកសេង វុធ និងលោកអេង វណ្ណឌី អភិបាលរង នៃគណៈអភិបាលស្រុក តំណាងលោកអភិបាលស្រុក បានដឹកនាំកម្លាំងអាវុធហត្ថស្រុក កម្លាំងអធិការស្រុក ក្រុមប្រឹក្សាឃុំ ត្រើយស្លា កម្លាំងប៉ុស្តិ៍នគរបាលឃុំត្រើយស្លា លោកមេភូមិពោធិ៍កណ្តាល ម្ចាស់អាជីវកម្មកំពង់ចម្លងស្វាយតានី ចុះជួយសង្គ្រោះ មនុស្សក្នុងរថយន្តព្រុសដែលបានធ្លាក់ចូលក្នុងទន្លេបាសាក់ត្រង់ចំណុចកំពង់ចម្លងស្វាយតានី ត្រើយខាងកើត ស្ថិតក្នុងភូមិពោធិ៍កណ្តាល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ឱ្យមានសុវត្ថិភាព។
-មូលហេតុដែលបណ្តាលអោយរថយន្តធ្លាក់ទឹក..???

រីឯមនុស្សនៅក្នុងរថយន្តមានចំនួន៣នាក់៖
១.ឈ្មោះ ឈឿន វាសនា ភេទប្រុស អាយុ៣១ ឆ្នាំ ត្រូវជាប្តី មុខរបរជាងម៉ាស៊ីនត្រជាក់ ជាអ្នកបើកបរ
២.ឈ្មោះ ឯក កេង ភេទស្រី អាយុ៣២ ឆ្នាំ ត្រូវជាប្រពន្ធ មុខរបរមេផ្ទះ
៣.ឈ្មោះ ម៉ុង ចំរើន ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរជាជាងម៉ាស៊ីនត្រជាក់(បុគ្គលិក)
ទីលំនៅបច្ចុប្បន្នរបស់អ្នកទាំង៣គឺនៅភូមិព្រែកផ្តៅ ឃុំព្រែកផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ ។

អ្នកទាំង៣បានមកលេងម្តាយឪពុក នៅភូមិព្រែកសៅ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។
ក្រុមការងារបានជួយអូសរថយន្តឡើងគោក និងបានប្រគល់ជូនដល់ម្ចាស់ រថយន្ត នៅម៉ោង១០:៤០នាទីព្រឹក។

