សមាគម(JFAPD)បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និង ក្រមសិលធម៏វិជ្ជាជីវៈសិក្ខាកាមចូលរួមចំនួនជាង១០០អង្គ នាក់។
រាជធានីភ្នំពេញ : នៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២៥ សមាគម សហព័ន្ធអ្នកសារព័ត៌មានសម្រាប់សន្តិភាព និងអភិវឌ្ឍន៍ (JFAPD)ដែលមានការសហការដោយ សាកលវិទ្យាល័យ ពោធិសាស្ត្រាផ្លរីដា សហរដ្ឋអាមេរិក បានបើកវគ្គបណ្តុះបណ្តាលលើកទី៥ ស្តីពីការ គ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងក្រមសីលធម៏វិជ្ជាជីវៈ ដែលបានរៀបចំឡើងនៅទីតាំងអាគារសេរីភាព របស់សហភាព សហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ស្ថិតនៅវិថី វិចិត្រសិល្បៈ( ផ្លូវ OCIC ) សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះគឺដើម្បីជាផ្នែកមួយសម្រាប់អ្នកសារព័ត៌មានគ្រប់រូបបានសិក្សាស្វែងយល់បន្ថែម សម្រាប់ពង្រឹងគុណភាពនៃការអនុវត្តលើអាជីពរបស់ខ្លួន។
ក្រោមការដឹកនាំរបស់ ឯកឧត្តម សាស្ត្រាចារ្យបណ្ឌិត ជា ចំរើន ប្រធានសមាគម គឺលោកតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការ បើកវគ្គបណ្តុះបណ្តាលដល់អ្នកសារព័ត៌មាន ជាបន្តបន្ទាប់ សម្រាប់ជាការចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ដល់អ្នក សារព័ត៌មាន ដើម្បីបានស្វែងយល់អោយកាន់តែស៊ីជម្រៅ ក្នុងការអនុវត្តមុខងារជាអ្នកសារព័ត៌មានប្រកបដោយ ក្រមសីលធម៏វិជ្ជាជីវៈ ហើយនេះជាវគ្គសិក្សាជំនាន់ទី៥ ដែលសមាគមបានរៀបចំឡើង។
ក្នុងវគ្គបណ្តុះបណ្តាលនេះផងដែរ មានការចូលរួមជា អធិបតីភាពពីសំណាក់ ឥស្សរជនជាន់ខ្ពស់ក្នុងជួររាជរដ្ឋាភិបាល និងវាគ្មិនដែលជាគ្រូឧទ្ទេស ជាច្រើនរូប ដែលមានបទពិសោធន៍ច្បាស់លាស់ក្នុងវិស័យ សារព័ត៌មាន ដូចជា៖
១-ឯកឧត្តមបណ្ឌិត ភឺន ផល្លា ជំនួយការផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្ដមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។
២-ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ហ៊ុន សុខា ទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាសាកលវិទ្យាធិការរង សាកលវិទ្យាល័យការពារជាតិ។
៣-ឯកឧត្តមអ្នកឧកញ៉ា ឡាញ់ ភារ៉ា ប្រធានកិត្តិយសសមាគមសហព័ន្ធអ្នកសារព័ត៌មានសម្រាប់សន្តិភាពនិងអភិវឌ្ឍន៍។
៤-ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ឡុង បូរ៉ា ប្រធានសមាគមទំនៀម ប្រពៃណីខ្មែរនិងសេវាសង្គម។
៥-ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ជា ចំរើន ប្រធានសមាគម។។

ថ្លែងក្នុងឱកាសបើកកម្មវិធី ឯកឧត្តមអ្នកឧកញ៉ា ឡាញ់ ភារ៉ា បានធ្វើបទបង្ហាញ និងចែករំលែកនូវបទពិសោធន៍ផ្ទាល់ខ្លួនដល់បងប្អូនអ្នកសារព័ត៌មានដែលបានចូលរួមវគ្គសិក្សានេះ អោយខិតខំយកចិត្តទុកដាក់រៀនសូត្រ ដើម្បីជាទុនក្នុងការអនុវត្តការងារ ដោយក្រមសិលធម៏វិជ្ជាជីវៈ និងរួមចំណែកក្នុងការ ផ្សព្វផ្សាយព័ត៌មានពិត ទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ព្រោះអ្នកសារព័ត៌មានដើរតួនាទីសំខាន់ណាស់ ជាកញ្ចក់ឆ្លុះបញ្ចាំងពីសង្គមជាតិ ពិសេសគឺការផ្សព្វផ្សាយព័ត៌មានពិតទៅដល់មហាជន និងថ្នាក់ដឹកនាំ។
បន្ទាប់ពីការបង្រៀនដោយយកចិត្តទុកដាក់ ពី វាគ្មិនកិត្តិយស និងលោកគ្រូ ដែលជាសាស្ត្រាចារ្យបណ្ឌិតជាច្រើនរូប អស់រយៈមួយថ្ងៃពេញ នៅចុងបញ្ចប់នៃកម្មវិធី ក៏មានការចែកនូវវិញ្ញាបនបត្រ និងថតរូបអនុស្សាវរីយ៍ ជាមួយសិក្សាកាម ដែលបានចូលរួមវគ្គសិក្សាផងដែរ ដោយមានការប្រគល់ជូនដោយវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ភឺន ផល្លា ជំនួយការផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ។

ចេញផ្សាយ : ថ្ងៃសៅរ៍ ១៤រោច ខែចេត្រ ឆ្នាំម្សាញ់
សប្តស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២
