November 25, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

ក្បួន“ព្យុហយាត្រាសាមគ្គីភាព (Solidarity March)”ប្រជាពលរដ្ឋប្រមាណ១៥ម៉ឺននាក់ ដើម្បីបង្ហាញការគាំទ្ររាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ២០២៥ មហាកម្លាំងសាមគ្គីនៃប្រជាជាតិខ្មែរមកពីគ្រប់មជ្ឈដ្ឋាន គ្រប់និន្នាការនយោបាយ និងសាសនា បានមកជួបជុំគ្នាក្រោមស្មារតីខ្មែរតែមួយ គាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខកម្ពុជា ក្នុងជំហរដោះស្រាយបញ្ហាជម្លោះព្រំដែនដោយសន្តិវិធី ការពារភាពត្រឹមត្រូវ និងបូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា តាមរយៈកាធ្វើដំណើរថ្មើរជើង “ព្យុហយាត្រាសាមគ្គីភាព (Solidarity March)” ពីមុខសាលមហោស្រពកោះពេជ្រ ឆ្ពោះទៅកាន់វិមានឯករាជ្យ ។

សូមកោតសរសើរ និងថ្លែងអំណរគុណ ចំពោះស្មារតីចូលរួមយ៉ាងផុសផុល ដែលនេះជាទឹកចិត្តដ៏ធំធេងសម្រាប់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខកម្ពុជាដើម្បីបន្តបេសកកម្មការពារជាតិ ការពាបូរណភាពទឹកដីកម្ពុជាឱ្យបានជាដាចខាត ។

ការចូលរួមរបស់ប្រជាពលរដ្ឋគឺជាភស្តុតាងនៃសេរីភាព សន្តិភាព និងភាពជាឯករាជ្យជាតិកម្ពុជាយើង!»


រូបភាព៖ ទទក

You may have missed

Copyright © All rights reserved. | Newsphere by AF themes.