April 5, 2026

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

វេទិកាសារព័ត៌មាន ស្តីពី ” រួមគ្នាផលិត រួមគ្នាប្រេីផលិតផលជាតិ ”

ក្លឹបអ្នកកាសែតកម្ពុជា ( CCJ )សហការជាមួយសមាគមមូលនិធិសម្ដេចតេជោ ដេីម្បីអភិវឌ្ឍន៍សហគ្រាស ធុនតូចនិងមធ្យម នៅកម្ពុជា ( FASMEC ) បានរៀបចំវេទិកាសារព័ត៌មាន ស្តីពី ” រួមគ្នាផលិត រួមគ្នាប្រេីផលិតផលជាតិ ”
( ភ្នំពេញ ) – ព្រឹកថ្ងៃសុក្រ ទី៣ ខែមេសា ឆ្នាំ២០២៦ នាការិយាល័យកណ្តាលសមាគមមូលនិធិសម្ដេចតេជោ ដេីម្បីអភិវឌ្ឍន៍សហគ្រាស ធុនតូចនិងមធ្យម នៅកម្ពុជា ( FASMEC )ដែលមានទីតាំង ស្ថិតនៅតាមបណ្តោយមហាវិថីព្រះនរោត្តម សង្កាត់ចតុមុខ ខណ្ឌចំការមន រាជធានីភ្នំពេញ ( ទល់មុខក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ) ដែលមានលោក ឧកញ៉ា តែ តាំងប៉ ជាប្រធាន និងជាវាគ្មិនកិត្តិយស បានសហការជាមួយ ក្លឹបអ្នកកាសែតកម្ពុជា ( CCJ ) ដែលមានលោក ពុយ គា ជាប្រធាន និងជាអ្នកសម្របសម្រួលកម្មវិធី រួមគ្នារៀបចំវេទិកាសារព័ត៌មាន ស្តីពី ” រួមគ្នាផលិត រួមគ្នាប្រេីផលិតផលជាតិ ”។
វេទិកាដ៏មានសារៈសំខាន់នេះគឺដើម្បីផ្តល់ឱកាសដល់ថ្នាក់ដឹកនាំ FASMEC បានលើកឡើងសារជាថ្មី ក្នុងការជំរុញ ការផលិត ផលិតផលក្នុងស្រុក និងការលើកទឹកចិត្តដល់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់ផលិតផលក្នុងស្រុក ក្នុងបរិបទនៃចលនាពហិការមិនប្រេីប្រាស់ផលិតផលរបស់ប្រទេសថៃ។


ក្នុងវេទិកានេះដែរជាកិច្ចពិភាក្សាដ៏សំខាន់សម្រាប់ការសាកសួររបស់អ្នកសារព័ត៌មាន ទៅដល់ថ្នាក់ដឹកនាំពីបញ្ហាផ្សេងៗ ដូចជាឱកាស និងបញ្ហាប្រឈមមុខ រួមទាំងដំណោះស្រាយ ពិសេសសន្ទុះនៃការគាំទ្រផលិតផលក្នុងស្រុក។
យោងតាមប្រសាសន៍រួមរបស់ថ្នាក់ដឹកនាំទាំងពីររូប គឺមានមោទនភាពបំផុតចំពោះប្រជាពលរដ្ឋខ្មែរយើង ដែលបានគាំទ្រផលិតផលក្នុងស្រុក ដេីម្បីលេីកស្ទួយសេដ្ឋកិច្ចជាតិ និងលើកទឹកចិត្តដល់អ្នកវិនិយោគក្នុងស្រុក ដែលជាម្ចាស់អាជីវកម្មដែលផលិត ផលិតផលក្នុងស្រុក ដែលបានបង្កើតឱកាសការងារដល់ពលរដ្ឋខ្មែរយើង កាតបន្ថយការចំណាកស្រុក។
វេទិកានេះដែរ ក៏មានការតាំងបង្ហាញផលិតផលក្នុងស្រុកសំខាន់ៗ និងការផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន ដែលចង់ដឹងពីការផលិត និងការបំពេញតម្រូវការប្រើប្រាស់។


ដោយ : ការិយាល័យនិពន្ធនាយក

Copyright © All rights reserved. | Newsphere by AF themes.