January 12, 2026

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

ពួកមេឈ្មួញលួចដឹកឈើល្មើសច្បាប់លោតឆ័ត្រ ចេញបន្តទៅប្រទេសវៀតណាម ប៉ុន្តែយីអ៊ុនដាក់ ភ្លាត់ស្នៀតជាប់អន្ទាក់កម្លាំងអាវុធហត្ថក្របួចជាប់តែម្ដង!

ពួកមេឈ្មួញលួចដឹកឈើល្មើសច្បាប់លោតឆ័ត្រ ចេញបន្តទៅប្រទេសវៀតណាម ប៉ុន្តែយីអ៊ុនដាក់ ភ្លាត់ស្នៀតជាប់អន្ទាក់កម្លាំងអាវុធហត្ថក្របួចជាប់តែម្ដង!

ពួកមេឈ្មួញលួចដឹកឈើល្មើសច្បាប់លោតឆ័ត្រ ចេញបន្តទៅប្រទេសវៀតណាម ប៉ុន្តែយីអ៊ុនដាក់ ភ្លាត់ស្នៀតជាប់អន្ទាក់កម្លាំងអាវុធហត្ថក្របួចជាប់តែម្ដង!

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃចន្ទ  ១១កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០។

ពួកមេឈ្មួញលួចដឹកឈើល្មើសច្បាប់លោតឆ័ត្រ ចេញបន្តទៅប្រទេសវៀតណាម ប៉ុន្តែយីអ៊ុនដាក់ ភ្លាត់ស្នៀតជាប់អន្ទាក់កម្លាំងអាវុធហត្ថក្របួចជាប់តែម្ដង។

ខេត្តក្រចេះ ៖ នៅវេលាម៉ោង ១១~៣០នាទីយប់ ត្រូវនឹងថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ២០២០ កងកម្លាំងកងរាជអាវុធ ហត្ថ ខេត្តក្រចេះ បានសហការគ្នា ចុះបង្ក្រាប បានរថយន្តកែឆ្នៃកង់ដប់ មួយគ្រឿង ដឹកឈើបង្កប់ ដើមដំឡូងមី គ្របពីលើ ដើម្បីបំភាន់ភ្នែកសមត្ថកិច្ចតាមដងផ្លូវ តែជាអកុសល់ត្រូវបាន កម្លាំង អហ.ល្បាតប្រទះឃើញ បង្ក្រាបតែម្ដង នៅចំណុចលើផ្លូវគ្រួសក្រហម ស្ថិតក្នុងភូមិ អូរចរចារ ឃុំ ក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ ។ បើតាមការបញ្ជាក់ ពីលោក វ.ត្រី ម៉ក់ ពីយុត បានឱ្យដឹងថា ៖ គឺនៅវេម៉ោង ១១យប់ ថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០២០ បន្ទាប់ពីគាត់ ទទួលបានព័ត៌មាន ពីបណ្ដាញមកថា មានរថយន្ត កែឆ្នៃធុនធំ ដឹកដំឡូងមី ហើយបានលួចបង្កប់ឈើពីក្រោម ភ្លាមៗនោះ ខ្ញុំបាទ វ.ត្រី ម៉ក់ ពីយុត ជាអនុប្រធានមន្ទីរសម្ភារៈបច្ចេក ទេស នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តក្រចេះ បានដឹកនាំ កងកម្លាំង ចុះទៅល្បាត លុះពេលទៅដល់ ចំណុចខាងលើ កម្លាំងយើងក៏បានឃើញរថយន្តកែឆ្នៃ មានភិនភាគ ដូចភ្នាក់ងារយើងបានរាយ ការណ៍មកមុននេះបន្តិច បានជាប់ផុងទៅមុខលែងរួច ដោយ មានការសង្ស័យ ពួកយើងក៏ ហៅតៃកុងសួរ ស្រាប់តែនាំគ្នាស្ទុះលោតចុះ រត់បាត់ស្រមោលអស់ ទាំងតៃកុងនិងព្រូតែម្ដង កម្លាំងយើង ក៏បានឡើងលើរថយន្ត កែឆ្នៃកង់ដប់នោះ ដើម្បី ពិនិត្យមើលជាក់ស្ដែង ស្រាប់តែឃើញសុទ្ធសឹង្ហតែឈើក្រំ ជាប្រភេទឈើលេខ១ទាំងអស់។ ដោយគោរពតាម បទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ប្រមុខដឹកនាំ ដែលមានឯកឧត្ដម នាយឧត្ដម សេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រ ទេស និងជាប្រធានគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ព្រមទាំងបានទទួលបទបញ្ជា ដ៏ម៉ឺងម៉ាត់ ពីលោកឧត្ដមសេនីយ៍ត្រី សាន្ត ប៊ុនថាន យ៉ាងយក ចិត្តទុកដាក់ ផងដែរនោះ កម្លាំងយើងក៏បានចុះទៅស្រាវជ្រាវ ឈានដល់ការ ឃាត់បង្ក្រាបបានភ្លាមៗតែម្ដង ។
លោក ម៉ក ពីយុត បានឱ្យដឹង បន្ថែមទៀតថា ៖ វត្ថុតាង រថយន្តកែឆ្នៃកង់ដប់ និងឈើ ដែលកំពង់ជាប់ផុងនោះ គាត់បានទំនាក់ទំនង ទៅខាងរដ្ឋបាលព្រៃឈើស្នួល ដើម្បីរិះរករកមធ្យោបាយ នាំយកទៅរក្សាទុក និងធ្វើការវាស់វែង កសាងសំណុំរឿង ចាត់ការបន្តទៅតាមនីតិវិធីច្បាប់ ស្ដីពីព្រៃឈើ ៕

More Stories

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.