បាតុភូត អែលនីញ៉ូ (El nino) នឹងស្ថិតនៅក្នុងកំរិត១០០% រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៧។
🔎 យោងតាមការព្យាករ អាកាសធាតុជាសកលតំបន់ ក៏ដូចជានៅផ្ទៃប្រទេសកម្ពុជា រដូវវស្សាឆ្នាំ២០២៦ និងបញ្ចប់ត្រឹមសប្តាហ៍ទី៣ នៃខែតុលា ។
💢 ក្រសួងធនធានទឹក និងឧតុនិយម សូមជូនដំណឹងដល់ ក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជន មេត្តាបន្តចូលរួមសហការក្នុងការថែរក្សាប្រភពទឹកនៅតាមអាងទឹក ព្រមទាំងបឹងបួទុកឱ្យបានល្អសម្រាប់រដូវប្រាំងនាពេលខាងមុខ និងចូលរួមប្រើប្រាស់ទឹកដោយសន្សំសំចៃប្រកបដោយស្មារតីទទួលខុសត្រូវ និងប្រុងប្រយ័ត្នខ្ពស់ ជាពិសេសបណ្ដាតំបន់ជនបទដាច់ស្រយាលដែលស្ថិតនៅឆ្ងាយពីប្រភពទឹក។
🛰️📡 តើអ្វីទៅជាបាតុភូតអែលនីញ៉ូ (El Niño)?
🛑 បាតុភូតអែលនីញ៉ូ (El Niño) គឺជាបាតុភូតធម្មជាតិដែលកើតឡើងនៅពេលដែល ទឹកសមុទ្រនៅតំបន់មហាសមុទ្រប៉ាស៊ីហ្វិកកណ្តាល និងភាគខាងកើត មានសីតុណ្ហភាពក្តៅជាងធម្មតា។
🟥 ផលប៉ះពាល់សំខាន់ៗ
💥 កម្ដៅឡើងខ្លាំង និងមានគ្រោះរាំងស្ងួត៖ នៅតំបន់អាស៊ីអាគ្នេយ៍ រួមទាំងប្រទេសកម្ពុជា ក៏ដូចជាអូស្ត្រាលី វាអាចបណ្តាលឱ្យមានអាកាសធាតុក្តៅហួតហែងខ្លាំង ធ្លាក់ភ្លៀងតិច និងប្រឈមនឹងគ្រោះរាំងស្ងួត ឬការរីងស្ងួតប្រភពទឹក តាមព្រែក ស្ទឹង បឹង បួ នានា។
⛈️ ធ្លាក់ភ្លៀងខ្លាំង និងកើតទឹកជំនន់៖ នៅតំបន់ឆ្នេរភាគខាងលិចនៃទ្វីបអាមេរិក (ដូចជាប្រទេសប៉េរូ ឬបូលីវី) បាតុភូតនេះបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំងខុសពីធម្មតា និងមានទឹកជំនន់។
💥 ប៉ះពាល់ដល់ជីវភាពប្រជាជន និងវិស័យកសិកម្ម៖ បណ្តាលឱ្យខ្វះខាតទឹកសម្រាប់ស្រោចស្រពដំណាំ បរិមាណត្រីថយចុះ និងប៉ះពាល់ដល់សុខភាពសាធារណៈ ជាពិសេសកុមារ និងមនុស្សចាស់ដោយសារតែអាកាសធាតុក្តៅខ្លាំងពេក។

