April 1, 2026

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

យោងតាមក្រសួងទេសចរណ៍៖ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននេះ ភ្ញៀវទេសចរ សម្រុក​ទៅលេងខេត្តកំពតមានចំនួន២៣ ២៧៨ នាក់

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃសៅរ៍  ២កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១

ខេត្តកំពត៖

ក្នុងឱកាសបុណ្យចូលឆ្នាំចិន នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១នេះ ភ្ញៀវទេសចរយ៉ាងច្រើន ពិសេសភ្ញៀវទេសចរជាតិ បានសម្រុកទៅលេងខេត្តកំពត ដោយទទួលបានភ្ញៀវទេសចរសរុប ចំនួន២៣ ២៧៨ នាក់។ នេះបើយោងតាមក្រសួងទេសចរណ៍។

លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានគូសបញ្ជាក់ថា មន្ទីរ​ទេសចរណ៍ខេត្តបានចាត់ក្រុមការងារចំនួន ៤ ក្រុម ចុះតាមគោលដៅ និងសេវាកម្មទេស​ចរណ៍​នានាក្នុងខេត្ត ដើម្បីជំរុញការពង្រឹងគុណភាពផលិតផល សេវាកម្ម អនាម័យ បរិស្ថាន សណ្តាប់ធ្នាប់ និងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ ដើម្បីទប់ស្កាត់ការឆ្លងរីក​រាលដាល​ជំងឺកូវីដ១៩។

លោកបានបន្ដថា ថ្ងៃដំបូងឱកាសបុណ្យចូលឆ្នាំចិន ឆ្នាំ២០២១នេះ ភ្ញៀវទេសចរ​មកលេងខេត្តកំពតមានចំនួនសរុប ២៣ ២៧៨ នាក់ ក្នុងនោះភ្ញៀវទេសចរជាតិចំនួន ២៣ ១០០ នាក់ និងភ្ញៀវទេសចរអន្តរជាតិផ្ទៃក្នុងចំនួន ១៧៨ នាក់។ លោកប្រធានមន្ទីរបាន​លើក​ឡើងថាស្ថានភាពអនាម័យ បរិស្ថាន សណ្តាប់ធ្នាប់ ចរារចរណ៍ បានប្រព្រឹត្តទៅដោយ​រលូន​ពុំមានបញ្ហាអ្វីកើតឡើងគួរឱ្យយកត់សម្គាល់ឡើយ។ រីឯសេវាកម្មម្ហូបអាហារ ការស្នាក់នៅ និង​សេវាកម្មផ្សេងៗទៀតពុំមានការដំឡើងថ្លៃហួសហេតុនាំឱ្យមានបាតុភាពនោះទេ។

សូមបញ្ជាក់ថា ក្រុមការងារមន្ទីរទរសចរណ៍ខេត្តកំពត បានសហការជាមួយនគរបាល​ទេសចរណ៍ ចរាចរណ៍ជើងទឹក ក្នុងការពង្រឹងសុវត្ថិភាពតាមទូកជំរុញអាក់អាវពោងសុវត្ថិភាព ការបង្ការការឆ្លងជំងឺកូវីដ១៩៕

www.information.gov.kh

1 thought on “យោងតាមក្រសួងទេសចរណ៍៖ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននេះ ភ្ញៀវទេសចរ សម្រុក​ទៅលេងខេត្តកំពតមានចំនួន២៣ ២៧៨ នាក់

  1. Cuando la verificaci n que haya realizado una Parte, indique que el exportador o el productor ha certificado o declarado m s de una vez de manera falsa o infundada que un bien califica como originario, la Parte podr suspender el trato arancelario preferencial a los bienes id nticos que esa persona exporte o produzca, hasta que la misma pruebe que cumple con lo establecido en el cap tulo VI. Cada Parte dispondr que la decisi n que determine que cierto bien importado a su territorio no califica como originario de acuerdo con la clasificaci n arancelaria o con el valor aplicado por la Parte a uno o m s materiales utilizados en la producci n del bien, y ello difiera de la clasificaci n arancelaria o del valor aplicado a los materiales por la Parte exportadora, no surta efectos hasta que la comunique por escrito tanto al importador del bien como al exportador o productor que haya llenado y firmado el certificado o declaraci n de origen que lo ampara. Enrique Couch

Leave a Reply

Your email address will not be published. Required fields are marked *

Copyright © All rights reserved. | Newsphere by AF themes.