January 11, 2026

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

សហព័ន្ធខ្មែរអត្តពលកម្មស័្មគ្រចិត្តគ្រោងបន្ថែម២វិញ្ញាសាទៀត ក្នុងការហ្វឹកហាត់ត្រៀម ស៊ីហ្គេមលើកទី៣១ ឆ្នាំ២០២១

សហព័ន្ធខ្មែរអត្តពលកម្មស័្មគ្រចិត្តគ្រោងបន្ថែម២វិញ្ញាសាទៀត ក្នុងការហ្វឹកហាត់ត្រៀម ស៊ីហ្គេមលើកទី៣១ ឆ្នាំ២០២១

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃសុក្រ ៦កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០។

លោក ហ៊ុន បុរី អគ្គលេខាធិការសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្តបានថ្លែងថា ក្រោយ ពីក្រសួងសុខាភិបាល និងក្រសួងអប់រំយុវជន និងកីឡាអនុញ្ញាតឱ្យដំណើរការហ្វឹកហាត់ ឡើងវិញជាជំហានៗនោះ សហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្តបានចាប់ផ្តើមហ្វឹកហាត់ឡើងវិញ ជាបណ្តើរៗហើយ ដើម្បីស្តារបច្ចេក ទេសកីឡាករ កីឡាការិនីឡើងវិញបន្ទាប់ពីឈប់ សម្រាកបណ្តោះអាសន្នការពារជំងឺកូវីដ១៩ ប្រមាណជាជិត៣ខែកន្លងទៅនេះ។ នៅក្នុងការ ហ្វឹកហាត់នេះនឹងបន្ថែមវិញ្ញាសាពីរបន្ថែម ដើម្បីឈានទៅប្រជែងមេដាយ នៅក្នុងស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ នៅប្រទេសវៀតណាម។ នេះជាការលើកឡើងនៅក្នុងបទសម្ភាសន៍ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០។

លោកបន្ថែមថា ការប្រមូលផ្តុំជាថ្មីឡើងវិញនេះ យើងធើ្វតាមការណែនាំរបស់ក្រសួង សុខាភិបាល និងក្រសួងអប់រំយុវជននិងកីឡា ដោយការហ្វឹកហាត់ គឺត្រូវពិនិត្យកំដៅឱ្យបាន ត្រឹមត្រូវថែទាំអនាម័យជាប្រចាំ និងការហ្វឹកហាត់ដោយការប្រុងប្រយ័ត្នខ្ពស់រក្សានៅគម្លាត ឆ្ងាយៗពីគ្នា ដើម្បីការពារនៅការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ដែលពិភពលោកកំពុងព្រួយ បារម្មណ៍។ ជាមួយគ្នានឹងការប្រមូលផ្តុំឡើងវិញនេះ សហព័ន្ធបានដាក់ផែនការយ៉ាងហ្មត់ ចត់ផងដែរ លើការពន្លឿនបច្ចេកទេស ដើម្បីជំរុញសមត្ថភាពអត្តពលិកឆ្ពោះទៅប្រជែង ដណ្តើមយកមេដាយពីព្រឹត្តិការណ៍ស៊ីហ្គេមនៅប្រទេសវៀតណាម នៅឆ្នាំ២០២១។

អគ្គលេខាធិការរូបនេះពន្យល់ទៀតថា នៅក្នុងផែនការពន្លឿននេះ យើងក៏បានដាក់ ចេញនូវកម្មវិធីហ្វឹកហាត់លើវិញ្ញាសា២ថ្មីៗបន្ថែមទៀតដែរ គឺលោតចម្ងាយ និងវិញ្ញាសាចោល ពីលើវិញ្ញាសាដែលធ្លាប់ធ្វើការហ្វឹកហាត់កន្លងមកផងដែរ។ ការដាក់២ វិញ្ញាសាបន្ថែមទៀតនេះ គឺជាការត្រៀមខ្លួន ស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ នៅប្រទេសវៀតណាម និងបន្តបន្ទាប់ទៀត ត្រូវតែឈ្នះបានមេដាយជូនជាតិ។

សូមបញ្ជាក់ថា វិញ្ញាសាអត្តពលិកកម្មក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ក្រោយរំដោះ៧មករាមក ទើបតែដណ្តើមបានមេដាយសំរឹទ្ធបានមួយនូវឡើយទេ ពោលគឺដណ្តើមបានដោយកីឡាករ ហែម ប៊ុនទិញ ស៊ីហ្គេម នៅប្រទេសឡាវ ប៉ុន្តែក្រោយមកទៀតពុំទាន់កីឡាកររូបណា នាំយកមេដាយមកជូនកម្ពុជាបានទៀតទេ គឺភាគច្រើនដណ្តើមបានចាប់ពីចំណាត់ថ្នាក់៦ ឡើងទៅដែលស្ថិតនៅប្រផិតៗទទួលបានមេដាយប៉ុណ្ណោះ៕

ប្រភព www.information.gov.kh

 

More Stories

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.