January 12, 2026

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

ស្លាប់បីនាក់ របួស​ប្រាំមួយនាក់ ដោយសារ«អាំងប៉ាវ»។

ស្លាប់បីនាក់ របួស​ប្រាំមួយនាក់ ដោយសារ«អាំងប៉ាវ»។

ពិធីចែកទាន(អាំងប៉ាវ) របស់ អ្នកឧកញ៉ា សុខ គង់ នាំឱ្យមនុស្សបីនាក់បានស្លា….ប់ និង ប្រាំមួយនាក់ផ្សេងទៀតទទួលការរងរបួល។

យ៉ាងហោចណាស់មានប្រជាពលរដ្ឋចំនួន បី នាក់ បានបាត់បង់អាយុជីវិត និង ប្រាំមួយ នាក់ផ្សេងទៀតបានទទួលរងរបួស ក្នុងហេតុការណ៍ជួបជុំ និងប្រជៀតគ្នានៅមុខផ្ទះអ្នកឧកញ៉ា សុខ គង់ ដើម្បីទទួលបានអាំងប៉ាវ។

ហេតុការណ៍នេះ បានកើតឡើងនៅព្រឹកថ្ងៃទីម្ភៃបី ខែមករា ឆ្នាំពីពាន់ម្ភៃប្រាំនេះ នៅតាមបណ្ដោយមហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មីទីបី ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ក្រោយទទួលបានដំណឹងភ្លាម លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំកម្លាំងសមត្ថកិច្ច និង រថយន្ដសង្គ្រោះបន្ទាន់ ដើម្បីជួយអន្ដរាគមន៍សង្គ្រោះប្រជាពលរដ្ឋ និង សម្រួលចរាចរណ៍បំបែកនូវការជួបជុំនោះ។

តាមប្រភពព័ត៌មានបឋម បានរាយការណ៍ថា មានមនុស្សចំនួនបីនាក់ បានស្លាប់ និង ប្រាំមួយ នាក់ ផ្សេងទៀតបានរងរបួសក្នុងហេតុការណ៍នេះ។ បច្ចុប្បន្ន អាជ្ញាធររាជធានីភ្នំពេញ កំពុងស្រាវជ្រាវធ្វើកំណត់ហេតុលម្អិតពីករណីនេះ។

More Stories

You may have missed

Copyright © All rights reserved. | Newsphere by AF themes.