January 12, 2026

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

ហេតុការណ៍បាក់«ស្ពានដែក បេឡេ» នៅស្រុកស្អាង ដោយសាររថយន្តធុនធ្ងន់ដឹកគ្រឿងចក្រឆ្លងកាត់

ហេតុការណ៍បាក់«ស្ពានដែក បេឡេ» នៅស្រុកស្អាង ដោយសាររថយន្តធុនធ្ងន់ដឹកគ្រឿងចក្រឆ្លងកាត់

ខេត្តកណ្តាល៖ ស្ពានដែកបេឡេមួយខ្សែរ ស្ថិតនៅឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល មានការបាក់ស្រុតចុះពាក់កណ្តាលស្ពាន បណ្តាលឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារ រថយន្តធុនធ្ងន់ ដឹកគ្រឿងចក្រ អេស្កាវ៉ាទរ័ មួយគ្រឿង ឆ្លងកាត់កាលពី ថ្ងៃទីម្ភៃប្រាំ ខែមករា ឆ្នាំពីរពាន់ម្ភៃប្រាំ។

រំពេចនោះផងដែរ ក្រុមការងារជំនាញក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះប្រត្តិបត្តការជាប និងសហការ ជាមួយអាជ្ញាធរមូលដ្ឋាន ស្រុកស្អាង ចុះពិនិត្យស្ថានភាព នៃការខូចខាតជាក់ស្តែង របស់ស្ពាន។

យោងតាមរបាយការណ៍របស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន ស្ពានបេឡេ (ខំផេកមួយរយ) មាន ទទឹងបួនម៉ែត្រ បណ្តោយហុកសឹបម៉ែត្រ រងការខូចខាត សរសរកណ្តាលទ្រស្ពាន ចំនួនពីរដើមទាំងស្រុង កម្រាលស្ពានខូចប្រាំមួយផ្ទាំង ធ្នឹមបណ្ដោយ (ប៉ាណូ) ខូចដប់មួយផ្ទាំង ធ្នឹមទទឹង កោង ប្រាំបីដើម និងខូចខាតសម្ភារៈភ្ជាប់ ម៉ាណូ និង ប៊ូឡុង។

ក្រុមការងារ និងអាជ្ញាធរស្រុក បានដោះស្រាយជាបណ្ដោះអាសន្ន ឲ្យប្រជាពលរដ្ឋរស់នៅក្នុង ភូមិពាមប្រជុំ ភូមិព្រែកក្រាញ់ និងភូមិព្រែកថ្មី អាចធ្វើចរាចរណ៍ ចេញ ចូល តាមផ្លូវបេតុងខ្លោងទ្វារ វត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខម្ភៃមួយវិញ។

រីឯ រថយន្តសណ្តោង ធុនធំ មានស្លាកលេខ (ភ្នំពេញ បីអា សាមសឹបមួយ សាមសឹបប្រាំបី) និងអិចស្កាវ៉ាទ័រម៉ាក (ខេត បីរយម្ភៃស៊ី) ត្រូវបានបញ្ជូនទៅមន្ទីសាធារណៈការ និងដឹកជញ្ជូនខេត្តកណ្តាល ដើម្បីបន្តដោះស្រាយតាមនីតិវិធីច្បាប់៕

More Stories

You may have missed

Copyright © All rights reserved. | Newsphere by AF themes.