ពិធីបុណ្យមាឃបូជា ប្រារព្ធធ្វើឡើងដើម្បីហេតុផលបីសំខាន់ នៅក្នុងព្រះពុទ្ធសាសនាគឺ៖
១.ជាថ្ងៃដែលធ្វើចតុរង្គសន្និបាត ប្រកបដោយអង្គ៤
២.ជាថ្ងៃដែលព្រះអង្គទ្រង់សម្តែងនូវឱវាទបាតិមោក្ខ
៣.ជាថ្ងៃដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសដាក់ជន្មាយុសង្ខារ បីខែមុនថ្ងៃចូលបរិនិព្វាន ។
ឱវាទបាតិមោក្ខ ជាបេះដូងនៃព្រះពុទ្ធសាសនា ព្រះពុទ្ធអង្គទ្រង់ត្រាស់សម្ដែង ក្នុងថ្ងៃ១៥កើត ខែមាឃថា៖
– កិរិយាវៀរចាកបាបទាំងឡាយ
– ការញាំងនូវរាល់កុសលឱ្យកើតឡើង
– ការជម្រះចិត្តឱ្យស្អាតផូរផង់
ទាំងនេះជាពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធទាំងឡាយ ។
សូមតាំងចេតនារក្សាកាយចិត្តត្រៀម អនុមោទនា មាឃបូជាដោយសេចក្តីជ្រះថ្លា
