ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានប្រកាសចែកអាវកាក់ចំនួន៣៣០០អាវ ជូនដល់អ្នកសារព័ត៌មានសម្រាប់ពាក់ចុះយកព័ត៌មាន
សួស្តីបងប្អូនអ្នកសារព័ត៌មានជាទីរាប់អាន!
ក្រសួងព័ត៌មានបានទទួលអាវកាក់សម្រាប់អ្នកសារព័ត៌មានចំនួន ៣៣០០ អាវពីអង្គការយូណេស្កូ ប្រចាំកម្ពុជា។ ក្រសួងព័ត៌មាននឹងធ្វើការចែកអាវកាក់សារព័ត៌មានសម្រាប់អ្នកសារព័ត៌មានដែលកំពុងបំពេញតួនាទីនៅក្នុងប្រទេសកម្ពុជាសម្រាប់ប្រើប្រាស់ក្នុងពេលចាំបាច់។ ដើម្បីស្នើសុំ សូមបងប្អូនបំពេញព័ត៌មានមួយចំនួនដូចខាងក្រោម។ ក្រុមការងារនឹងកត់ត្រាទុក ហើយធ្វើការជូនដំណឹងទាក់ទងនឹងកាលបរិច្ឆទដែលត្រូវមកបើកអាវ។ សូមអរគុណ!
តំណភ្ជាប់សម្រាប់ចុះឈ្មោះស្នើសុំ៖ https://docs.google.com/forms/d/e/1FAIpQLSeDYW0fD9g7inmmukgrVTk9NxDgcuLBHHRfxD_BAHPW1Y_gHQ/viewform?usp=sf_link
