តាកែវ៖ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង ព័ត៌មានបានអំពាវនាវដល់សិស្សានុសិស្ស និងសាធារណជនថា ប្រសិនបើជួបព័ត៌មានមិនពិត សូមកុំចែកចាយបន្ត ហើយត្រូវជួយណែនាំអ្នកជុំវិញខ្លួនឱ្យប្រុងប្រយ័ត្នពីល្បិចបោកប្រាស់នេះ។ បើឃើញព័ត៌មានក្លែងក្លាយ ត្រូវរួមគ្នាកាត់ផ្ដាច់ ដោយបញ្ឈប់ការចែកចាយត្រឹមដៃយើង! ការអំពាវនាវនេះធ្វើឡើងក្នុងពិធីផ្សព្វផ្សាយការអនុវត្តនូវ«យុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ»ជំហ៊ានទី២ នៅវិទ្យាល័យជា ស៊ីម តាកែវ នាព្រឹកថ្ងៃទី១២ ខែមិថុនា...
broadcasting
ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានជំរុញដល់អ្នកសារព័ត៌មានទាំងអស់ត្រូវបង្កើនការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាឱ្យបានច្រើន ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិជាពិសេសទេសចរចិន ខណៈដែលថ្នាក់ដឹកនាំកម្ពុជា និងចិនបានកំណត់យកឆ្នាំ២០២៥ជាឆ្នាំទេសចរណ៍នៃប្រទេសទាំងពីរ។ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងវេទិការស្តីពីការផ្សព្វផ្សាយឆ្លាតវៃនៃប្រព័ន្ធផ្សព្វផ្សាយកម្ពុជា-ចិនឆ្នាំ២០២៤ ដែលសហការរៀបចំដោយក្រសួងព័ត៌មាននៃព្រះព្រះរាជាណាចក្រកម្ពុជា និងមជ្ឈមណ្ឌលកម្មវិធីភាសាតំបន់អាស៊ី និង អាហ្វ្រិកនៃអគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍មជ្ឈិមចិន កាលពីព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ ២០២៤...
ភ្នំពេញ៖ ថ្ងៃទី១៣ ខែធ្នូ វេទិកាស្តីពីការផ្សព្វផ្សាយឆ្លាតវៃនៃប្រព័ន្ធផ្សព្វផ្សាយកម្ពុជា-ចិនឆ្នាំ ២០២៤ដែលសហការរៀបចំដោយក្រសួងព័ត៌មាននៃព្រះព្រះរាជាណាចក្រកម្ពុជានិងមជ្ឈមណ្ឌលកម្មវិធីភាសាតំបន់អាស៊ី និង អាហ្វ្រិកនៃអគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍មជ្ឈិមចិនបានប្រារព្ធធ្វើនៅរាជធានីភ្នំពេញ។ ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននៃព្រះព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដម Chencong អគ្គទីប្រឹក្សានៃស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជាអញ្ជើញចូលរួមវេទិកាព្រមទាំងថ្លែងសន្ទរកថា ឯកឧត្ដម An Xiaoyu និពន្ធនាយករងប្រចាំការCGTN...
