រាជធានីភ្នំពេញ៖ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ប្រធានផ្សារទួលពង្រ ២នាក់ប្ដីប្រពន្ធត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្រោយរកឃើញ ថា បញ្ជាសន្តិសុខ ២នាក់ឲ្យដើរយកប្រាក់ពីពលរដ្ឋលក់តាមចិញ្ចើមថ្នល់ ស្ថិតនៅសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ ជាដំបូងសន្តិសុខទាំង ២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនមុន បន្ទាប់មកពួកគេមិនសុខចិត្តទទួលនូវទោសកំហុសដែលបានប្រព្រឹត្តខុស តែ២នាក់នោះទេ ហេតុដូច្នេះអ្នកទាំង២ក៏បានសារភាពប្រាប់នគរបាលថា ប្រធានផ្សារទួលពង្រ ២នាក់ប្ដីប្រពន្ធខាងលើ...
