នៅថ្ងៃទី ៣ ខែតុលា ឆ្នាំ២០២៦ គឺជាខួបលើកទី ១៣ នៃការលើកឡើងគំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាង"ផ្លូវសូត្រសមុទ្រសតវត្សរ៍ទី ២១ "។ ចាប់តាំងពីលោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងនូវទស្សនាទានដ៏អស្ចារ្យនេះក្នុងអំឡុងពេលថ្លែងសុន្ទរកថាក្នុងរដ្ឋសភាឥណ្ឌូណេស៊ីកាលពីឆ្នាំ ២០១៣ ដល់បច្ចុប្បន្ននេះ ខ្សែផ្លូវនាវាចរណ៍ចំនួន ១៤៨ ដែលដាក់ឈ្មោះថា"ការដឹកជញ្ជូនតាមផ្លូវសមុទ្រនៃផ្លូវសូត្រ"ដែលបានតភ្ជាប់កំពង់ផែចំនួន ១៥០ នៅទូទាំងពិភពលោក...
Economic
យប់ថ្ងៃទី២៣ខែសីហា នៅព្រលានយន្តហោះអន្តរជាតិEjin Horoនៅក្រុងOrdosនៃភូមិភាគស្វយ័តម៉ុងហ្គោលីក្នុង លោកRonald Sakolsky ជាមិត្តភក្តិជនជាតិអាមេរិកម្នាក់ដែលបានធ្វើដំណើរដ៏វែងឆ្ងាយមកកាន់ប្រទេសចិនបានឱបក្រសោបលោកស្រីYin Yuzhen ដែលជាវីរនារីចិនក្នុងការបង្ការនិងគ្រប់គ្រងរហោឋានកម្ម ។ ជំនួបម្តងទៀតដែលរំលងអស់រយៈពេលជាង២០ឆ្នាំ ត្រូវបានផ្សព្វផ្សាយតៗគ្នាជាបន្តបន្ទាប់លើបណ្តាញទំនាក់ទំនងសង្គម ។ អ្នកប្រើប្រាស់បណ្តាញអ៊ីនធឺណិតនៃប្រទេសចិននិងអាមេរិកបាននាំគ្នា Commentក្នុងបណ្តាញទំនាក់ទំនងសង្គមថា “នេះគឺជាសេចក្តីស្រឡាញ់ និងការដឹងគុណរវាងគ្នានិងគ្នា” “ពិភពលោកត្រូវការរឿងរ៉ាវស្តីពីកិច្ចសហប្រតិបតិ្តការមនុស្សជាតិនិងការរួមគ្នាបង្កើតភាពល្អបវរបែបនេះកាន់តែច្រើន” ។ល។ កាលពីឆ្នាំ១៩៩៩ លោកRonald...
នៅថ្ងៃទី១៩ ខែកក្កដា ឯកអគ្គរាជទូត អ៊ូអិណុ អាត់ស៊ូស៊ី រួមជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានចុះហត្ថលេខា និងផ្លាស់ប្តូរលើលិខិតប្ដូរសារ ស្តីពីជំនួយសន្តិសុខផ្លូវការ (OSA) ដែលមានទឹកប្រាក់ចំនួន ៥០០លានយ៉េន(ប្រមាណ ៣លានដុល្លារអាម៉េរិក)។ គម្រោងនេះ នឹងផ្តល់នូវឧបករណ៍បញ្ជូនសារ...
លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើសារសួរសុខទុក្ខជូនចំពោះលោក Choi Sang-mok ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូងជុំវិញឧប្បត្តិហេតុធ្លាក់យន្តហោះរបស់កូរ៉េខាងត្បូង ថ្ងៃទី ២៩ ខែធ្នូ លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារសួរសុខទុក្ខជូនចំពោះលោក Choi Sang-mok ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូងជុំវិញឧប្បត្តិហេតុធ្លាក់យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ Jeju របស់កូរ៉េខាងត្បូង ដែលបណ្តាលឱ្យមនុស្សជាច្រើនស្លាប់បាត់បង់ជីវិតនិងរងរបួស...
សមាហរណកម្មនៃតំបន់ដីសណ្តទន្លេយ៉ង់សេជំរុញការផ្លាស់ប្តូររូបមន្តអភិវឌ្ឍន៍ក្នុងតំបន់ កាលពីជាង ១០ ឆ្នាំមុន រដ្ឋាភិបាលចិនបានដាក់ចេញនូវផែនការអភិវឌ្ឍន៍ស្តីពីការធ្វើសមាហរណកម្មតំបន់ដីសណ្តទន្លេយ៉ង់សេ ដែលរួមមានក្រុងសៀងហៃ , ខេត្តជាំងស៊ូ , ខេត្តចឺជាំង និងខេត្តអានហួយ ដោយជំរុញលើកទឹកចិត្តឱ្យតំបន់ដែលមានសេដ្ឋកិច្ចលូតលាស់ជួយដល់តំបន់ដែលមានសេដ្ឋកិច្ចទន់ខ្សោយទាំងការអភិវឌ្ឍសេដ្ឋកិច្ច និងបច្ចេកវិទ្យា ពិសេសគឺផ្លាស់ប្តូររូបមន្តអភិវឌ្ឍន៍ ។ តើគោលនយោបាយសមាហរណកម្មតំបន់ដីសណ្តទន្លេយ៉ង់សេទទួលបានសមិទ្ធផលយ៉ាងណាក្នុងរយៈពេលជាង ១០ ឆ្នាំកន្លងមកនេះ ? និយាយពីសមិទ្ធផលនៃការធ្វើសមាហរណកម្មតំបន់ដីសណ្តទន្លេយ៉ង់សេ...
ខណៈពេលដែលទិវារំលឹកខួបទី ២៥ នៃការដែលម៉ាកាវវិលត្រឡប់មកមាតុប្រទេសចិនវិញចូលមកដល់ ប្រព័ន្ធសារព័ត៌មានបរទេសបានសម្គាល់ឃើញជាទូទៅថា តំបន់ម៉ាកាវបាននិងកំពុងសម្រេចបាននូវភាពរុងរឿងខាងសេដ្ឋកិច្ចនិងស្ថិរភាពក្នុងសង្គម ក៏ដូចជាមានទំនាក់ទំនងកាន់តែជិតស្និទ្ធពីមួយថ្ងៃទៅមួយថ្ងៃជាមួយពិភពលោកគឺជាគំរូនៃការអនុវត្តដោយជោគជ័យនូវ"ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ" ។ ឈរលើទីចាប់ផ្តើមថ្មី តើការអនុវត្ត"ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ"ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវត្រូវបានជំរុញយ៉ាងដូចម្តេច ? នៅថ្ងៃទី ២០ ខែធ្នូ សុន្ទរកថាគន្លឹះរបស់លោក ប្រធានរដ្ឋចិន Xi Jinping ដែលបានថ្លែងក្នុងពេលអញ្ជើញចូលរួមមហាសន្និបាតអបអរសាទរខួបទី...
នាវេលាព្រឹក ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្ដម កែវ ឈា ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍ កម្ពុជាប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) អមដោយមន្ត្រីការទូត បានចូលរួមសម័យប្រជុំពេញ អង្គលើកទី៥៤ នៃមហាសន្និបាតអ.ស.ប.។ នៅក្នុងសម័ប្រជុំនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៩ នេះ បានអនុម័តជាឯកច្ឆ័នសម្រេចឱ្យកម្ពុជាចាប់ផ្តើមចាកចេញជាផ្លូវការពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC Category)...
ការកំណត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ នៅព្រែកពោធិ៍ ក្នុងឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ត្រូវបានបញ្ចប់ហើយ យោងតាមហ្វេសបុកផេក-Facebook Page លោក Hou Sokhoeun (ហ៊ូ សុខឿន) ជំទុកទី១ឃុំត្រើយស្លា បានផ្សាយនៅរសៀល.,ថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ...
ក្រោមអធិបតីភាពរបស់លោក Xi Jinping ប្រធានរដ្ឋចិនលោក Cen Haohui ស្បថចូលកាន់មុខតំណែងជាអភិបាលនៃតំបន់រដ្ឋបាលពិសេសម៉ាកាវ ថ្ងៃទី២០ខែធ្នូឆ្នាំ២០២៤ក្រោមអធិបតីភាពរបស់លោក Xi Jinping ប្រធានរដ្ឋចិនលោក Cen Haohui ស្បថចូលកាន់មុខតំណែងជាអភិបាលនៃតំបន់រដ្ឋបាល ពិសេសម៉ាកាវ។បន្ទាប់មកក្រោមការដឹកនាំនៃលោក Cen Haohuiមន្ត្រីរដ្ឋបាល សំខាន់ៗអាណ្ណតិ្តទី៦នៃតំបន់រដ្ឋបាលពិសេសម៉ាកាវក៏ស្បថចូលកាន់មុនតំណែងដែរ។ សូមជម្រាបថាថ្ងៃដដែលម៉ាកាវបានរៀបចំធ្វើមហាសន្និបាតដើម្បីអបអរសាទ រខួប២៥នៃការត្រឡប់ចូលមាតុប្រទេសចិនវិញរបស់ម៉ាកែវនិងជាពិធីកាន់មុខតំណែងនៃរដ្ឋបាលអាណ្ណត្តិទី៦នៃតំបន់រដ្ឋបាលពិសេសម៉ាកាវម៉ាកែវ៕
រសៀលថ្ងៃទី ១៨ ខែធ្នូ លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោក Ho Iat Seng ប្រធានរដ្ឋបាលនៃតំបន់រដ្ឋបាលពិសេសម៉ាកាវនៅទីក្រុងម៉ាកាវ។ លោក Xi Jinping បានថ្លែងទៅកាន់លោក Ho Iat Seng ថា លោកបានដឹកនាំរដ្ឋបាលពិសេសម៉ាកាវអណាត្តិនេះរួបរួមគ្រប់មជ្ឈដ្ឋានក្នុងសង្គមម៉ាកាវ...
