សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបាន គូសបញ្ជាក់ជាថ្មីថា ព្រលានយន្តហោះអន្តរជាតិភ្នំពេញ (ព្រលានចាស់)មិនលក់ទៅឱ្យឯកជនជាដាច់ខាត ហើយមាន គម្រោងចំនួនពីរសម្រាប់បម្រុងទុក។ ថ្លែងក្នុងពិធីសម្ពោធដាក់សំណើរការព្រលានយន្តហោះអន្តរជាតិតេជោ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥សម្តេចបវរធីបតីបានគូសបញ្ជាក់ឱ្យដឹងថា ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ពោធិ៍ចិនតុង(ព្រលានចាស់)មិនលក់ឱ្យវិស័យឯកជននោះទេ គឺទុកជាកន្លែងរបស់រដ្ឋ។ អាកាសចរណ៍ស៊ីវិលត្រូវបានទទួលជាអ្នកថែទាំព្រលានយន្តហោះចាស់នោះ ដោយមានការលើកឡើងថា ចំណាយថវិការ៣លានដុល្លារសម្រាប់ការថែទាំ សន្តិសុខ។...
