ក្នុងអំឡុងពេលបើកមហាសន្និបាតនៃសភាទាំងពីររបស់ប្រទេសចិនឆ្នាំនេះ លោកZheng Jiajianសាកលវិទ្យាធិការនៃសាកលវិទ្យាល័យគរុកោសល្យFujianបានលើកឡើងទិន្នន័យមួយពេលថ្លែងសន្ទរកថា៖ អនីតិជនប្រទេសចិនគិតជាមធ្យមអានសៀវភៅ១១.៣៩ក្បាលក្នុងមួយឆ្នាំដែលចំនួននេះច្រើនជាងមនុស្សពេញវ័យ។ មជ្ឈដ្ឋានសាលាដែលអានសៀវភៅរំលេចចេញនូវទិដ្ឋភាពដ៏រស់រវើករុងរឿង។ លោកXi Jinpingបានចាប់អារម្មណ៍យ៉ាងជ្រាលជ្រៅនិងមានប្រសាសន៍ថា ក្នុង យុគសម័យឌីជីថល សង្គមអភិវឌ្ឍលឿនណាស់ អាចអង្គុយអានសៀវភៅដោយស្ងប់ចិត្ត និងអត់ធ្មត់គឺមិនងាយស្រួលឡើយ។ ក្នុងយុគសម័យឌីជីថល សេវាកម្មឌីគីថលដ៏ឆាប់រហ័សបានធ្វើឱ្យយើងទទួលបានព័ត៌មានយ៉ាងងាយស្រួល ក៏ប៉ុន្តែមនុស្សក៏បានឃ្លាតពីការអានសៀវភៅជាបណ្តើរៗ។ ធ្លាប់តែយកចិត្តទុកដាក់អានសៀវភៅនៅទីស្ងប់ស្ងាត់ ស្វែងរកតម្រិះប្រាជ្ញាពីក្នុងអក្សរ ឥឡូវត្រូវបានជំនួសដោយព័ត៌មានរហ័ស និងសិល្បៈកម្សាន្តដ៏រ៉ាយប៉ាយជាបណ្ដើរៗ។ ពេលបច្ចុប្បន្ននេះ...
