”បើមិនញ៉ាំផ្លែសារី ម៉េចនឹងដឹងពីរសជាតិវាបានទៅ?” នេះជាសម្តីដែលលោក Xi Jinping តែងតែនិយាយនៅពេលដែលគាត់ទៅចុះត្រួតពិនិត្យការងារតាមមូលដ្ឋាន ក្នុងអំឡុងពេលធ្វើការនៅខេត្ត Zhejiang។ គាត់បានប្រើការប្រៀបធៀបមួយថា ការសិក្សាស្រាវជ្រាវ គឺដូចជាពពោះកូន ហើយការសម្រេចចិត្តគឺដូចជា សម្រាលកូន។ ដំណើរនៃការសិក្សាស្រាវជ្រាវគឺជាដំណើរនៃការសម្រេចចិត្តបែបវិទ្យាសាស្រ្ត វាមិនអាចមើលរំលង ឬធ្វេសប្រហែស ឡើយ។ ពាក្យសាមញ្ញនេះបង្ហាញពីទម្រង់ការងារជាប់លាប់របស់បក្សកុម្មុយនីស្តចិ ន ពោលគឺបើគ្មានការសិក្សាស្រាវជ្រាវ...
