ថ្ងៃទី ១ ខែមេសាតាមម៉ោងក្នុងតំបន់ ក្នុងអំឡុងពេលបំពេញទស្សនកិច្ចផ្លូវការនៅរុស្ស៊ី លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីការបរទេសចិនបានផ្តល់បទសម្ភាសន៍ពិសេសជាមួយក្រុមហ៊ុនសារព័ត៌មានអន្តរជាតិ Russa Today។ អ្នកសារព័ត៌មានបានសួរថា តើសង្គ្រាមពាណិជ្ជកម្មរវាងចិននិងអាមេរិកនឹងវិវឌ្ឍទៅរកនិន្នាការបែបណា? តើចិននឹងដំឡើងពន្ធគយថែមទៀតលើផលិតផលដែលផលិតនៅអាមេរិក ឬទេ? លោក Wang Yi បានលើកឡើងថា គោលនយោបាយ“អាមេរិកជាអាទិភាព”មិនគួរជាការកំហែងធ្វើបាបតាមបែបអាមេរិកនោះទេ រឹតតែមិនអាចស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួនដោយឈរលើមូលដ្ឋានបំផ្លាញសិទ្ធិនិងផលប្រយោជន៍ដ៏ត្រឹមត្រូវរបស់ប្រទេសដទៃ។...
